VIDEO ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​៥០​នាក់​រក​ចំណូល​ពី​ការបំរើ​សេវាកម្ម​ភ្ញៀវ​ទេសចរណ៍​ជិះរទេះ​ក្របី

0

​សៀមរាបៈ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ជាង​៥០​នាក់ មានការ​ងារ​ធ្វើ និង​អាច​រក​ចំណូល​ពី​ការបំរើ​សេវាកម្ម ភ្ញៀវ​ទេសចរណ៍ ជិះរទេះ​ក្របី​កំសាន្ត ដោយ​ក្នុង​មួយខែ​អាច​រកចំណូលបាន​ពី​១៥០​ដុល្លា​ទៅ ២០០​ដុល្លា ក្នុង​មួយ​គ្រួសារ ក្នុង​មុខរបរ​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍ ដើម្បី​រក​ចំណូល​ពី​ភ្ញៀវ​ទេសចរណ៍​ជិះរទេះ​ក្របី​។​Image5
​ប្រជាពលរដ្ឋ​មានចិត្ត​សប្បាយរីករាយ ខណៈពេលដែល ពួកគាត់​អាច​រកចំណូលបាន​ដោយ​ងាយស្រួល ពី​ក្របី​របស់​ពួកគាត់ ខណៈពេល​ដែលមាន ក្រុមហ៊ុន​ទេសចរណ៍​មួយ បាន​បង្កើត​នៅក្នុង​ភូមិ​របស់គាត់ ក្នុងការ បំរើសេវា​កម្ម​ដឹក​ភ្ញៀវ​ទេសចរណ៍ តាមរយះ​រទេះក្របី​រប​ស់​ពួកគាត់ គឺ​គ្រាន់តែ​ពួកគាត់​ឲ្យ​បាន​យក​ប្រ​បី​របស់ ពួកគាត់​មក​សហការ​ដឹក​ភ្ញៀវ​ទេសចរណ៍ ក្រុមហ៊ុន​នឹង​បាន​ជូន​សេវាកម្ម​ថ្លៃ​ជួល​ក្របី ក្នុង​មួយ​ក្បាល​៥០​ដុល្លា ក្នុង​មួយ​ក្បាល មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ក្របី ត្រូវបាន​ក្រុមហ៊ុន​ឲ្យ​បំរើ​ការងារ​ដោយ​គិត​ប្រាក់ខែ​ក្នុង​ម្នាក់​៩០​ដុល្លា សម្រាប់​ការដើរ​ដឹក​រទេះក្របី​នាំ​ភ្ញៀវ​ទស្សនា បើ​គិត​ទៅក្នុង​មួយ​គ្រួសារ មាន​ក្របី រហូតដល់​ទៅ​៣​ទៅ​៤​ក្បាល ពួកគាត់​អាច​រកចំណូលបាន​យ៉ាង​កាកកប​។Image7
​សម្រាប់​ការថែរក្សា​ក្របី​សម្រាប់ ដឹក​ភ្ញៀវ​ទេសចរណ៍​នេះ គឺ​ម្ចាស់​ក្របី​ខ្លួនឯង​ជា​អ្នកថែរក្សា លាង​សំអាត ទាំង​ការ​ឲ្យ​ស្មៅ ទាំងអស់​ដោយ​ខ្លួនឯង ដែលមាន​ក្របី​ទាំងអស់ ជិត​៣៧​ក្បាល ត្រូវបាន​ក្រុមហ៊ុន​ធ្វើជា​រោង​សម្រាប់ ការត្រៀម ដឹក​ភ្ញៀវ​នៅពេលដែល​ត្រូវការ ក្នុងនោះ​ក៏មាន​រទេះ​ជាច្រើន​គ្រឿង តំរៀបជួរ​មាន​លក្ខណៈ​ដូច​រទេះក្របី​ឯទៀត​ដែល មិន​ខុសពី​រទេះ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​សម្រាប់ ដឹកជញ្ជូន​កសិផល ប៉ុន្តែ​ប្លែក​ខុសគ្នា​ត្រង់​ទឹម​ក្របី គឺ​មានតែ​ក្របី មួយ​សម្រាប់​ការ​ទឹម​ឲ្យ​អូស ចំណែក​អ្នកបំរើ​សេវាកម្ម​នាំ​ភ្ញៀវ មិន​អនុញ្ញាតិ​ឲ្យ​ជិះ​ជាមួយ​ភ្ញៀវ​នោះទេ គឺមាន​តួនាទី​ដើរ ដឹកមុខ​ក្របី​ចាប់តាំងពី​ចេញដំណើរ​រហូតដល់​គោលដៅ​បញ្ចប់​ក្នុង​រយះពេល ៣០​នាទី តាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ ដើម្បី ឲ្យ​ភ្ញៀវ​បាន​ទស្សនា​កសិករ ដាំ​ដំណាំ និង​បង្ករ​បង្កើន​ផល ដែលមាន​តួនាទី​ជា​ហ្គា​យ​ផង ជា​អ្នក​នាំ​រទេះ​ផង ក្នុងការ​ចង្អុលបង្ហាញ​នូវ​សមិទ្ធផល​ដែល​ភ្ញៀវ​មាន​ចម្ងល់ ។​Image2
​លោក ឆេង ឆោម អាយុ ៣៥ អ្នកគ្រប់គ្រង​អ​ជីក​ម្ម​បំរើ​សេវាកម្ម​រទេះក្របី លោក​រស់នៅ​ភូមិ​គ្រួស ឃុំ​ស្វាយ​ដ​ង្គ​ម ក្រុង​សៀមរាប ខេត្តសៀមរាប លោក​បាន​បញ្ជាក់ថា​នេះ​ក្រុមហ៊ុន មេ​ជិ​ក​វិ​លិច​កម្ពុជា ដែលមាន​ម្ចាស់​ប្រធាន​ក្រុមហ៊ុន ឈ្មោះ​ឆេ ឆា​ស៊ូ ជា​ជនជាតិ​កូរ៉េ និង​សហការ​ជាមួយ​ខ្មែរ បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ ២០១៤ ខែ​៩ រហូតមកដល់​ពេលនេះ​ជាង​១​ឆ្នាំ​ហើយ លោក​ឆេង ឆោម បាន​បន្តថា ក្រុមហ៊ុន​ទេសចរណ៍​នេះ ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប Image10ការ​ដំណើរ​ការដឹក​ភ្ញៀវ​ទេសចរណ៍​នេះ គឺ​ប្រើ​ឡើង​ដោយ​កំលាំង​អូសទាញ​ដោយ​សត្វ​ក្របី ដែល​បាន​ជួល​ពី​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​ផ្ទាល់​តែម្តង ក្នុង​មួយ​ក្បាល​៥០​ដុល្លា គឺ​ជួល​ទាំង​ក្របី ជួល​ទាំង​ម្ចាស់ ឲ្យ​មើលថែ​របស់គាត់ ហើយ​ទទួលបាន​ប្រាក់ខែ ដោយ​មិនចាំបាច់​ចំណាក់ស្រុក សម្រាប់​ការ​ដំណើរ​ការដឹក​ភ្ញៀវ​ដោយ​រទេះ ក្របី​នេះ​ពុំមាន​ក្របី​ផ្អើល​ធ្វើ​ឲ្យ​ភ្ញៀវ​គ្រោះថ្នាក់​នោះទេ ដោយសារ​ម្ចាស់​គាត់​ផ្ទាល់​ជា​អ្នក​មើលថែរ រទេះ​ទាំងអស់ មាន​ដល់​ទៅ ៥៣​រទេះ ចំណែក​ក្របី​មាន​ត្រឹមតែ​៣៧​ក្បាល​ប៉ុណ្ណោះ រទេះ​មួយ​គឺ​ប្រើក្របី​មួយ អាចដាក់​ភ្ញៀវ ២​ទៅ​៣​នាក់ ការចេញដំណើរ​ម្តង​មាន​៣០​នាទីImage9 ក្រោយពី​ភ្ញៀវ​វិល​មកដល់​គោលដៅ​វិញ ក្របី​ទាំងនោះ​ត្រូវ​បានមក​បញ្ឈប់​ត្រង់ កន្លែង​បាញ់​ទឹក​ស្រោច​ក្របី ព្រោះ​ក្របី​ត្រូវការ​ទឹក ចំណែក​ភ្ញៀវ​ត្រូវបាន​នាំមក​មើល​ផ្ទះ​គំរូ ដែល​បាន​រចនាបទ​ដូច​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ ក្រៅពីនោះ​គឺមាន​ការដាក់​បង្ហាញ​នូវ​ត្បាល់កិនស្រូវ និង​ត្បាល់បុក ដែលជា​ការបញ្ជាក់​ពី​ការ​រស់ នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ លុះ​ក្រោយមក​ភ្ញៀវ​ទាំងអស់​បានមក​ជួបជុំ​គ្នា​នៅក្នុង​រោង​សម្រាប់​រៀបចំ​អាហារសម្រន់ លោក​បាន​បញ្ជាក់ថា ក្នុងនោះ​ក៏បាន​ការចាប់អារម្មណ៍​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ សម្រាប់​បំរើសេវា​កម្ម រទេះក្របី​ដែលមាន​តំលៃ​ត្រឹមតែ ៣​ដុល្លា​ក្នុង​ម្នាក់ តែបើ​តំលៃ​៤​ដុល្លា​មាន​សម្រាប់​អាហារសម្រន់​ជូន​ទៀតផង ក្នុង​មួយ ថ្ងៃ​មាន​ភ្ញៀវ​មកប្រើប្រាស់​សេវាកម្ម ១៥០​នាក់ ក្នុងនោះ​មាន​ចិន កូរ៉េ និង​អ៊ឺរ៉ុប Image12ជា​ចុងក្រោយ​លោក​ឆេង ឆោម បាន​សំណូមពរ ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជួយ​គាំទ្រ​ផលិតផល​ខ្មែរ ជួយ​លើកស្ទួយ​វប្បធម៌​ខ្មែរ​យើង ដោយ​មិន​សំខាន់​ម្ចាស់​ជា​ជនជាតិ​អ្វី​ក៏ដោយ​គឺ​មិន​សំខាន់ៗ គឺ​ប្រជាពលរដ្ឋ​នៅ​តំបន់​ហ្នឹង មនុស្ស​ទាំង​៥០​នាក់​មានការ​ងារ​ធ្វើ ពី​ការកែច្នៃ រទេះក្របី​ដឹក​ភ្ញៀវ មិន​ថា​ទីនេះ ឬ​ទីណា​នោះទេ សូម​ឲ្យ​ជួយ​អភិរក្ស​កុំ​ឲ្យ​អរិយ៍​ធ៌​ម វប្ប​ធ៌​ម​ខ្មែរ​បាត់បង់ និង​សូម​ឲ្យ​មក ទស្សនា​ដែលមាន​ចម្ងាយ​ពី​ទី​រួម​ខេត្តសៀមរាប ៧​គ​.​ម ផ្លូវ​មក​អាង​បារាយណ៍ទឹកថ្លា ។​
​លោក មាស សុ​ភី អ្នកបច្ចេកទេស ក្នុងការ​កែច្នៃ​បានផ្តល់​បទ​សម្ភាស​ថា លោក​រស់នៅ​ភូមិ​គោក​ស្នួល ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បាន​មាន​សេចក្តី​ត្រេ​ត​អរ​ខ្លាំងណាស់ ដែល​បានមក​ធ្វើការ​ជាង​មួយឆ្នាំ ជាមួយនឹង​ក្រុមហ៊ុន​ទេសចរណ៍ ដែល​បាន​បើក​ជា​កន្លែង​ដឹក​ភ្ញៀវ​ដោយ​ទេសចរណ៍​ដោយ​រទេះក្របី និង​សូម​ស្វាគមន៍​ទាំង​ភ្ញៀវ​ខ្មែរ និង​ភ្ញៀវ​បរទេស ជាពិសេស​ពួក​ខ្ញុំ​ជា​ម្ចាស់​ក្របី ម្ចាស់​ស្រុក​នៅទីនេះ​មានការ​ងារ​ធ្វើ អាច​ចិញ្ចឹមជីវិត​បាន ទាំងស្រី​ទាំងប្រុស​ក្មេង​ចាស់​អត់​រើស​ទេ គឺ​ប្រជាពលរដ្ឋ​ទីនេះ​ឲ្យ​តែមាន​ពលកម្ម​អាចធ្វើ​ការងារ​បាន ទោះបី​ប្រាក់ខែ​តិចក្តី​ច្រើនក្តី ក៍​អាចធ្វើ​បានដែរ ។​

​ដោយ ប៊ុន រដ្ឋា​Image16 Image15 Image11 Image14