បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ដោយ​រន្ទះបាញ់​ពេល​មាន​ភ្លៀង​ផ្គរ​ចូល​ជ្រក​ក្រោម​ដើមឈើ​

ខេត្ត​បន្ទាយមានជ័យ ៖​បុរស​ម្នាក់​ត្រូវបាន​ស្លាប់​ភ្លាមៗ​ដោយ​ន្ទះ​បាញ់ ខណៈពេល​ដែល​កំពុងតែ​បើក​គោយន្ត​ភ្ជួ​ដី​មាន​ភ្លៀង​ផ្គរ​ចុះ​ជ្រក​ក្រោម​ដើមឈើ​កាលពី​រសៀល​ថ្ងៃ​បុណ្យ​វិសាខបូជា​ទី ១៣ ឧសភា ២០១៤ នៅ​ចំណុច​វាលស្រែ​គោក​តា​ព្រហ្ម នៅក្នុង​ភូមិ​ថ្ម​ខាងត្បូង ឃុំ​ភូមិ​ថ្មី  ស្រុក​ថ្មពួក

ខេត្ត​បន្ទាយមានជ័យ ។​
​អធិការ​ស្រុក​ថ្មពួក​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១៤​ឩ​សភា​នេះ​ថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​រន្ទះបាញ់​ស្លាប់​កាលពី​ម្សិលមិញ​មានឈ្មោះ ឡៃ ល​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ប្រជា​កសិករ​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។ តាម​ការសួរនាំ​ទៅលើ​អ្នកជិតខាង​ដែល​ឃើញ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​គោយន្ត​ទៅ​ភ្ជួ​ស្រែ​នៅ​កន្លែងកើតហេតុ​ខាងលើ ដោយ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​ផ្គរ​រន្ទះ​យ៉ាងខ្លាំង ធ្វើអោយ​ជនរងគ្រោះ​ភ័យខ្លាច ក៏​ឈប់​ភ្ជួរ​ហើយ​បាន​រត់​ទៅ​ជ្រក​នៅ​ក្រោម​ដើម​ចំបក់ មួ​យ​ដើម​នៅក្បែរ​នោះ​ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​តែ​ម្តង ។​
​តាម​ការត្រួតពិនិត្យរ​បស់​សមត្តកិច្ច សព​ជនរងគ្រោះ​គឺ​ត្រូវ​រន្ទះទឹក​បាញ់​ព្រោះ​នៅលើ​ខ្លួន​សព​ជនរងគ្រោះ​ត្រជាក់​និង​មិន​មាន​ស្នាម​ឆេះ​ខ្លោច​នោះទេ​។​
​សព​ជនរងគ្រោះ​ក្រោយពី​ពិនិត្យ​រួច​ត្រូវបាន​ប្រគល់ឱ្យ​ទៅ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ត​តាម​ប្រពៃណី ។ បើ​តាម​របាយការណ៍រ​បស់​សាខា​កាកបាទ​ក្រហម​ខេត្ត​បន្ទាយមានជ័យ បានអោយដឹងថា ការស្លាប់​ដោយសារ​រន្ទះបាញ់​នេះ​គឺជា​ជន​ទី​៥​ហើយ​សម្រាប់​ក្នុង​ខេត្ត​បន្ទាយមានជ័យ ៕
photo1 photo2 photo3