​ទុ​រ​គត់​ជន​មាន​ជម្ងឺ​ប្រចាំកាយ និង​ចៅ​កំព្រា​២​នាក់​ទទួល​អំណោយ​ពី​ក្រុមការងារ​ដើម្បី​លើកស្ទួយ​ជីវភាព​

0

​បន្ទាយមានជ័យ​: លោកយាយ​ជា​ទុ​រ​គត់​ជន​មាន​ជម្ងឺ​ប្រចាំកាយ និង​ចៅ​កំព្រា​ប្រុស​ស្រី ២​នាក់​ទៀត ដែល​ត្រូវ​ឱ​ពុក​បោះបង់ចោល​ទៅ​មាន​ស្រី​ថ្មី​ទៀត ត្រូវបាន​ក្រុមការងារ​ចុះជួយ​ខេត្ត និង​អជ្ញាធរ​មូលដ្ឋាន នាំ​អំណោយ​ជា​គ្រឿង​បរិភោគ និង​ថវិការ​ព្យាបាល និង​លើ​ស្ទួយ​ជីវភាព​ប្រចាំថ្ងៃ​។​
លោក សួន បវរ អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក លី​សារី​ប្រធាន​កាកបាទក្រហម​ខេត្ត សមាគមន៍​មហាមិត្ត បន្ទាយមានជ័យ និង​សប្បរ​ស់ជន​ក្នុង​ខេត្ត​ចុះជួយ​ឧបត្ថម​និង សួរសុខទុក្ខ​នា​ថ្ងៃទី ២១ កុ​ម្ភះ ២០១៦​។​
អ្នកជិតខាង​និយាយថា​: លោកយាយ​ជា​ទុ​រ​គត់​ជន​មាន​ជម្ងឺ​ប្រចាំកាយ មានឈ្មោះ ប៉ាល់ អឿ​ត មាន​អាយុ ៧៤​ឆ្នាំ និង​ចៅប្រុស​ឈ្មោះ រស់ ប្រុស អាយុ​១២ ឆ្នាំ ចៅស្រី រស់ ស្រី​ណ​យ អាយុ​១៤​ឆ្នាំ កំពុង​សិក្សា​នៅ​សាលា​គំរូ រស់នៅ​លើដី​ចំណីផ្លូវ ក្នុងភូមិ ៨ សង្កា់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ចៅ​ទាំងពី​ត្រូវបាន​ម្តាយ​ស្លាប់ចោល​ច្រើន​ឆ្នាំ ហើយ​ឱ​ពុក​ទៅរក​ស៊ី​ជា​កម្មករ នៅ​ជាយដែន​មិនដែល​មក​មើលថែ ទើបត្រូវ​រស់នៅ​ជាមួយ​ជីដូន​ជរា​មាន​ជម្ងឺ​ប្រចាំកាយ​រហូតដល់​សព្វថ្ងៃ​។​
ក្រុមការងារ​ខេត្ត​ចុះជួយ​មូលដ្ឋាន​និង​យាយ​ថា​: អំណោយ​ដែល​នាំមក​នា​ថ្ងៃនេះ​សរុប​មាន អង្ករ​១០០ គីឡូក្រាម មី​២​កេស ទឹកត្រី​ទឹកស៊ីអ៊ីវ ត្រីខ ទឹក​សុទ្ធ សម្ភា​រះ​សិក្សារ​២​កំ​ភ្លេ កង់​១ និង​ថវិការ ៦៣​ម៉ឺន​រៀល​។ ហើយ​ក្រុមការងារ​និង​បន្ត​ជួយ​គ្រួសារ​មួយ​នេះ រហូត​ក្មេង​តូចៗ​អាច​ចិញ្ចឹម​ខ្លួនឯងបាន​៕​ដោយ​: ឃិន គ​ន្ធា​photo_2016-02-22_17-31-46
photo_2016-02-22_17-31-35 photo_2016-02-22_17-31-24