​ ប្រ​ព័​ន្ឋ​បច្ចេកវិជ្ជា​ទំនើប ប្រជាពលរដ្ឋ​ខ្មែរ​អាច​កាត UnionPay​ទិញ​សម្ភារៈ​នៅ​ទីផ្សា​មិនបាច់​ចាយលុយ​សត​

0

​សៀមរាបៈ មនុស្ស​សម័យ​បច្ចុប្បន្ន​បាន​បាន​វិវឌ្ឍន៍​ខ្លួន​ទៅតាម​តិច​ណូ​ឡូ​យី​ប្រ​ព័​ន្ឋ​បច្ចេកវិជ្ជា​ទំនើប និង​ភាពជឿនលឿន​ផ្នែក​វិទ្យាសាស្ត្រ ក្នុងនោះ​ក្រុមហ៊ុន​ជាច្រើន​បាន​ស្រាវជ្រាវ ឥត​ពេល​ពេល​ឈប់ ដើម្បី​ផលិត​ឧបករណ៍ប្រើប្រាស់ ពាក់​ព័​ន្ឋ​និង​អគ្គិសនី តាម​ប្រ​ព័​ន្ឋ​ព័ត៌មាន​វិជ្ជា​សម័យថ្មី សម្រាប់​តម្រូវការ​ចាំបាច់​របស់ ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក ។​
​តិច​ណូ​ឡូ​យី​កាន់តែ​ទាន់សម័យ មនុស្ស​ក្នុង​លោក​រឹតតែ​ព្យាយាម ជ្រើ​រើសយក​វិធី​ប្រើប្រាស់ ដោយ​ប្រ​ព័​ន្ឋ​សុ​វត្តិភាព​ជា​ចប្បង ក្នុងការ​ធ្វើដំណើរ ការចាយវាយ ការបង់ថ្លៃ​សេវាកម្ម​ផ្សេងៗ រួមទាំង​ការរក្សា​លុយ​សត​នៅជាប់​និង​ខ្លួន ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពុំមាន​សុ​វត្តិភាព​១០០​ភាគរយ ទើប​មនុស្ស​សម័យថ្មី​បាន ងាក​មក​ជ្រើ​រើស យក​ការប្រើប្រាស់​កាត វី​សា និង​កាត​របស់​ធានា​គារ​ផ្សេៗ ក្នុង​ការទិញ​សម្ភារៈ និង​ឧបករណ៍​ផ្សេងៗ ដែល​គេ គិតថា​ជា​ជម្រើស​ដ៏​ល្អ និង​សុ​វត្តិភាព​សម្រាប់​មនុស្ស​ស​ម័​យ​សេរី​ទំនើប​។​
​ជាក់ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា កន្លងមក​មិនសូវ​ជាការ​ពេញនិយម ក្នុងការ​ជ្រើ​រើស​ប្រើប្រាស់ កាត​របស់ ធានា​គារ សម្រាប់​ការទិញ​ឥ​វ៉ាន់​នៅ​ផ្សារ​ទំនើប​នោះទេ តែ​ក្នុង​មួយ​រយះ​កន្លងមកនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីក្រុង និង​កន្លែង​រីកចម្រើន បាននាំគ្នា​បែរមក​ប្រើប្រាស់​កាត សម្រាប់​ការទិញ​ឥ​វ៉ាន​ក្នុង​ទីផ្សារ​ទំនើប ក្នុងនោះ​មាន​កាត ក្នុង​មាន​កាត UnionPay Internationnal ដែលជា​កាត​របស់​ធានា​គារ មួយ​កំពុងតែ​ពេញនិយម​ក្នុងពេល​បច្ចុប្បន្ន និង​បាន​សហការ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា ជា​ស្តែង​ក្នុងថ្ងៃនេះ ជាដើម រោងភាពយន្ត​ផ្លា​ទី​នៀម បាន​សហការ​រវាង​ក្រុមហ៊ុន​ទូទាត់​ការចំណាយ UPI បើកសម្ពោធ​ន៍​ដាក់​ឲ្យ ប្រើប្រាស់​ចាប់ពី​ថ្ងៃ​២០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បី​ជា​ជម្រើស​ល្អ​របស់ មនុស្ស​សម័យថ្មី និង​ទទួលបាន​ការគាំទ្ររ ពី​សំណាក់​ក្រុម​យុ​វ័យ​ជាច្រើន​គួរអោយកត់សម្គាល់ សម្រាប់​ការ ទូទាត់​សេវាកម្ម​ឆ្លង​ព្រំដែន ក្នុងការ​ចំណាយ​មាន​ប្រសិទ្ធិភាព និង​មាន​សុ​វត្តិភាព​ដែល​បាន​ប្រើប្រាស់​១៥០​តំបន់ និង​៤០​ប្រ​ទស​ក្នុង​ពិភពលោក ។​
​ដោយ ប៊ុន រដ្ឋា20160220_180846 20160220_180607