កំពង់ឆ្នាំង៖ រថយន្តដឹកឈើប្រណិតប្រភេទឈើធ្នង់ ១គ្រឿង និងជនសង្ស័យ២នាក់ ត្រូវបានកងរាជអាវុធហត្ថ ស្រុកជលគីរី សហការជាមួយសមត្ថកិច្ចប៉ូលិស ដេញស្ទាក់ចាប់បាន កាលពីវេលា ម៉ោង៧ យប់ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវលំមួយស្ថិត ក្នុងឃុំព្រៃគ្រី
ស្រុក ជលគីរី ខេត្តកំពង់ឆ្នាំង នៅខណះដែលរថយន្តនោះ ឆ្លងកាត់ស្រុកជលគីរី ឆ្ពោះទៅខេត្តកំពង់ចាម។
រថយន្តដែលសមត្ថកិច្ចកងរាជអាវុធនិងប៉ូលីស ស្រុកជលគីរី បង្ក្រាបបាននេះ ម៉ាក ហាយ ទ្បែនដឺ សេរី២០០១ ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2O-2092 និងមានស្លាកសញ្ញា ហ.អ នៅកញ្ចក់រថយន្តទៀតផង ចំណែកជន សង្ស័យឈ្មោះ វង រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើកបរ និងឈ្មោះ អយ ធឿន ភេទប្រុស អាយុ២៩ ឆ្នាំ ជាព្រូ ។
លោកវរសេនីយ៍ឯក ម៉ែន សំអាត មេបញ្ជាការ កងរាជអាវុធ ស្រុកជលគីរី ដែល ដឹកនាំកំលាំងចេញបង្ក្រាបករណីនេះ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ការបង្រា្កបនេះ គឺក្រោមការចង្អុលបញ្ជា ផ្ទាល់ពី លោក យិន សាវេន អភិបាលនិងជាគណបញ្ជាការឯកភាព ស្រុក ជលគីរី ចំណែកតួលេខឈើក្នុងរថយន្តនេះ មានប៉ុន្មាននោះ គឺមិនទាន់រាប់ ជាផ្លូវការណ៍នៅឡើយ ទេ ព្រោះយប់ជ្រៅទៅហើយ។
យោងតាមចំលើយ ជនសង្ស័យ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ខ្លួនបើករថយន្តនេះគឺស៊ី ឈ្នួលឲ្យគេតែប៉ុណ្ណោះ គឺ១ជើងតំលៃ 100$ ចំណែកព្រូ 30$ ដឹកចេញពីស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំង ទៅត្រឹមស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយលើកនេះជាលើកទី២ ហើយដែលខ្លួនឆ្លង កាត់ស្រុក ជលគីរី ក៏ជាប់អន្ទាក់សមត្ថកិច្ចតែម្ដង។
ជនសង្ស័យនេះ បានបន្តថា ថៅកែខ្លួន ឈ្មោះ ស៊ីណា ភេទ ប្រុស អាយុប្រហែល២៩ឆ្នាំ នៅភូមិ កណ្ដាល សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ចំណែកប្រភពព័ត៌មាន ផ្សេងទៀតបាននិយាយព្រោងព្រាតថា គឺមានឈ្មោះ ចូច នៅគល់ ស្ពានសន្ទុះ ភូមិកោះធំ ឃុំព្រៃគ្រី ជាអ្នកមើលផ្លូវ ហើយគេមានអំនួតថា គេជាអ្នករត់ការ ប៉ុន្តែសមត្ថកិច្ច អាជា្ញធរស្រុកជលគីរី ក្ដោបជាប់ ផ្ទុយពីការអំនួត របស់ឈ្មោះនោះ ។
វត្ថុតាងឈើ និងរថយន្តត្រូវបានបញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង ដម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕