កំពង់ធំ. ទីតាំងហ្គេមបង្វក់ស្មារតីសិស្សចំនួន២កន្លែង ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ដឹកនាំកម្លាំងចម្រុះចុះបង្ក្រាប និងបោសសំអាតទីតាំងហ្គេម តាមការសំណូមពររបស់អាណាព្យាបាសិស្ស និងឪពុកម្តាយ ក្រោយពីពួកគាត់ក្តៅក្រហាយកូនរបស់ពួកគាត់មិនចូលសាលារៀន។
កិច្ចសហប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ខែ កុម្ភះ ឆ្នាំ ២០១៦ ចំនួន២ កន្លែងទី១ ឈ្មោះ អ៊ុងរ៉ែមមី ភេទប្រុស អាយុ ២៤ ឆ្នាំ ភូមិបាល័ង្គលិច សង្កាត់ដំរីជាន់ខ្លា មានហ្គេមComputer. ចំនួន ៣០គ្រឿង និង ទីតាំងមួយកន្លែងទៀតស្ថិតនៅភូមិ.កំពង់ធំ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានហ្គេម ១៥គ្រឿង មានម្ចាស់ឈ្មោះ ផេង រតនះ. អាយុ២៥. វត្ថុតាងទាំងអស់ត្រូវបានប្រមូល យកទៅរក្សាទុកនៅ អធិការនគរបាល ក្រុងស្ទឹងសែន ។
ប្រជាពលរដ្ឋបានអបអរសារទរ ចំពោះចំណាត់ការ របស់សមត្ថកិច្ច ដែលបានចុះបង្ក្រាបទីតាំងហ្គេមទាំងនេះ ដោយសារតែកន្លងមកកូនចៅរបស់ពួកគាត់ នាំគ្នាគេចសាលារៀន និងមិនចូលសាលាបង្ករភាពក្តៅក្រហាយយ៉ាងខ្លាំង មិនតែប៉ុណ្ណោះបានលួចលុយឪពុកម្តាយជាញឹកញាប់ ដើម្បីយកមកលេងហ្គេម ដែលនៅក្នុងទីតាំងបើកបនល្បែង ហ្គេមអ៊ិនធើនេតនេះ មានទាំងល្បែងស៊ីសងផងដែរ សម្រាប់តម្រូវការរបស់អ្នកលេង ចំពោះក្មេងតូចៗ អាចលេង ហ្គេមធម្មតាតែចំណែកក្មេងធំអាចឈានដល់ការលេងល្បែងស៊ីសងផងដែរ លោកបានបន្តថា ចំពោះការបង្ក្រាប នេះចង់ឲ្យមានការបង្ក្រាបជាញឹកញាប់។
លទ្ធផលដែលបានចុះបង្ក្រាបហ្គេមអិនធើនេតទាំង២ទីតាំងនេះ សរុបបានហ្គេមអ៊ិនធើនេតចំនួន ៤៦ គ្រឿង ម៉ូតូ៥គ្រឿង កង់១០គ្រឿង សិស្សសាលាទាំងតូចទាំងធំ ចំនួន២៤នាក់ ត្រូវបាននាំយកទៅអធិការក្រុងស្ទឹងសែន ចំណែកសិស្សទាំងអស់ធ្វើការអប់រំ និងប្រគួល់ជូនឲ្យអាណាព្យាបាល។
ដោយ ប៊ុន រដ្ឋា