ស្ទឹងត្រែង៖ កីឡាករបាលទាត់ខេត្តស្ទឹងត្រែងនិងខេត្តក្រចេះក្រោយពីមានការប្រកួតបានពិន្ទុស្មើគ្នា១ទល់និង១កាលពីថ្ងែទី១៧កុម្ភៈកន្លងមកនេះ កីឡាករទាំង២ក្រុមគ្រោងជួបប្រកួតគ្នាម្តងទៀតនៅថ្ងៃទី២៤កុម្ភៈខាងមុខនេះដើម្បីត្រៀមទៅចូលរួមប្រកួតជាមួយក្រុមផ្សេងៗទៀតនៅក្នុងប្រទេស
កម្ពុជាដណ្តើមយកពានវង្វន់សម្តេចតេជោហ៊ុនសែន។លោកឆាំងពិសិទ្ធស្នងការប្រកួតកីឡាករបាលទាត់មណ្ឌលខាងធ្វេងបានបញ្ជាក់ថាមណ្ឌលនេះមានតែក្រុមកីឡាកខេត្តស្ទឹងត្រែងនិងក្រចេះទេដែលត្រូវឡើងទៅចូលរួមប្រកួតជាមួយនិងក្រុមកីឡាករបាលទាត់ផ្សេងៗទៀតដោយសារតែខេត្តរតនៈគីរីនិងខេត្តមណ្ឌលគីរីមិនបានដាក់ពាក្យចូលប្រកូតទេនៅឆ្នាំ២០១៦នេះដូចនេះកីឡាករបាលទាត់ខេត្តក្រចេះនិងស្ទឹងត្រែងប្រកួតយកលេខ១និងលេខ២ឡើងទៅដណ្តើមយកពានរង្វន់(សម្តេចតេជោហ៊ុនសែន)។លោកបញ្ជាក់ថាការប្រកួតនេះធ្វើឲ្យកីឡាករកម្ពុជាយើងកាន់តែមានបច្ចេកទេសនិងធ្វើឲ្យវិស័យកីឡារបស់កម្ពុជាមានការទទួលស្គាល់ហើយនាំយកនូវកិត្តយសជូនប្រទេសរបស់ខ្លួន អ្វីដែលសំខាន់គឺយើងរំពឹងទុក្ខថាការរៀបចំ ប្រកួតនៅមណ្ឌលនិមួយៗទាំងទូទាំងប្រទេស នៅក្នុងការប្រកួតវគ្គជុំរុះនេះគឺយើងរំពឹងថា៖ធ្វើយ៉ាងណាឲ្យគុណភាពវារីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំដើម្បីយើងយកបានកីឡាករដែលមាន(ថាយឡិន)ដែលមានន័យថា៖វាមានទេពកោសល្យបាលទាត់ពិតប្រាកដអញ្ចឹងជាកាតព្វកិច្ចក៏ជាការទទួលខុសត្រូវរបស់កីឡាករមួយរូបៗគឺគាត់ត្រូវតែប្រឹងប្រែងការប្រកួតកន្លងមកទាំងប៉ុន្មានវាធ្វើឲ្យគេស្គាល់កម្ពុជាច្រើន។លោករិទ្ធសុធារ៉ាកីឡាករបាលទាត់ខេត្តស្ទឹងត្រែងបានអះអាងថា៖កីឡាករខេត្តនេះនិងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងពេលប្រកួតពីព្រោះមូយរដូវកាលមានម្តង ហើយឆ្នាំ២០១៦នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានផ្តើមឲ្យមានពានរង្វន់ទៀតនោះកីឡាករនៅតាមបណ្តាខេត្តនិមួយៗបានខិតខំហ្វឹកហាត់ជាប្រចាំដើម្បីដណ្តើមយកកេរ្តិឈ្មោះជូនខេត្តរបស់ខ្លួន។លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែងបានបញ្ចាក់ថាកន្លងមកកីឡាករខេត្តស្ទឹងត្រែងធ្លាប់បានជួបប្រកួតជាមួយក្រុមកីឡាករប្រទេសឡាវជាមិត្តភាពរៀងរាល់ឆ្នាំដើម្បីដកស្រង់យកបទពិសោធន៏ពីគ្នាទៅវិញទៅមកដែលយើងបានជាទន់មួយសំរាប់ឈានទៅធ្វើការប្រកួតប្រចែង។សូមបញ្ជាក់ថា៖ឆ្នាំ២០១៥កន្លងមកកីឡាករបាលទាត់ខេត្តស្ទឹងត្រែងធ្លាប់ប្រកួតជាមួយកីឡាករចំប៉ាសាក់ឡាវឈ្នះកីឡាករឡាវ៦ទល់២ដែលជាមោទនៈភាពមួយ
បង្ហាញពីសមត្ថភាពនិងឈានឆ្ពោះទៅដណ្តើមយកពានរង្វន់ទូទាំងប្រទេសនៅពេលខាងមុខនេះ៕



































