មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមពិធីបុណ្យមាឃបូជា ស្រុកអន្លង់វែង.

0

ឧត្តរមានជ័យ៖ លោកហោ ជិន វិរយុទ្ធ អភិបាលនៃគណះអភិបាលស្រុកអន្លង់វែង បានមានប្រសាសន៍ថា យើងមិនដែលធ្លាប់មានពីមុនមក នេះជាលើកទី១ហើយដែលស្រុករបស់យើងបានរៀបចំ ពិធីបុណ្យមាឃបូជា ដែលជាតំណាងអោយខេត្តឧត្តរមានជ័យ គឺជាបុណ្យមួយនៅក្នុងបណ្តាIMG_1354បុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនា លើសកលលោកតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំពុំដែលខកខានឡើយ។ដោយឡែក.នៅវេលាម៉ោង៤និង១០នាទីថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៦ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមជាមួយពុទ្ធបរិស័ទ ព្រះសង្ឃ មកពីទីជិតឆ្ងាយនៅក្នុងស្រុកអន្លង់វែងយ៉ាងច្រើនកុះករចំនួន១០០០នាក់ បាននាំមកជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ចង្ហាន់និងទេយ្យទានវេចខ្ចប់ជាកញ្ចប់ មកជួបជុំគ្នានៅព្រះវិហារវត្តជ័យទឹកជុំ ហៅវត្តអន្លង់វែដើម្បីប្រារព្វពិធីបុណ្យមាឃបូជា ក្រោមការរៀបចំរបស់គណះកម្មាធិការរៀចំបុណ្យជាតិនីងអន្តរជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលស្ថិតនៅក្នុងភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។លោកហោជិន វិរយុទ្ធ អភិបាលស្រុក បានមានប្រសាសន៍ បន្តទៀតថា ពិធីបុណ្យនេះជារៀងរាល់ឆ្នាំពុទ្ធសាសនឹកខ្មែរយើង តែងតែប្រារព្វធ្វើបុណ្យមាឃបូជា នៅគ្រប់វត្តអារាមនៅទូទាំងប្រទេស ដោយចាត់ទុកថា ជាការបំពេញមហាកុសលដ៏ថ្លៃថ្លាជាទីបំផុត នៅក្នុងប្រទេសកម្ពុជា ក៏បានធ្វើបុណ្យមាឃបូជា ដូចប្រទេសពុទ្ធនឹកទាំងពូងដែរ តាំងពីរជ្ជកាលព្រះបាទសម្តេចព្រះមុនីវង្សមក ហើយរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ថ្ងៃពេញបូណ៍មិខែមាឃ ជាថ្ងៃបុណ្យIMG_1354 IMG_1358 IMG_1356 IMG_1355សម្រាប់ជាតិ បានហៅយ៉ាងខ្លីថា ជាថ្ងៃបុណ្យខាងព្រះពុទ្ធសាសនាយើង៕