​ចូល​ព្រៃ​រើស​អុស​ក្បែរ​ច្រករបៀង​ព្រំដែន​កម្ពុជា​-​ថៃ​ជាន់មីន​ផ្ទុះ​រងរបួស​ធ្ងន់​

0

​ ​បន្ទាយមានជ័យ ៖ កម្មករ​ស៊ីឈ្នួល​ដក​និង​ដាំដំឡូង​មី​ម្នាក់​បាន​ជាន់មីន បណ្តាល​រងរបួស​ធ្ងន់ បន្ទាប់ពី​ដើរចូល​ក្នុង​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​ក្បែរ​ច្រ​ល​របៀង​សេះ​ងាប់ ក្នុងភូមិ​សាស្ត្រ​ព្រំប្រទល់​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក របស់​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២២ កុ​ម្ភះ ២០១៦ ។លោក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​បានអោយដឹងថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ មឿ​ន ស៊ីថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​១ ឃុំ​ទួល​តា​ឯក ស្រុក​បាត់ដំបង ខេត្តបាត់ដំបង បានមក​ស្នាក់​នៅក្នុង​បន្ទាយ​កងទ័ព​អភិ​វ​ឌ្ព្ប​ន៍​យោធភូមិភាគ​ទី​៥ ប្រចាំ​នៅ​ច្រក​សេះ​ងាប់ ដោយ​ស៊ីឈ្នួល​ដក និង​ដាំ​ទ្បូ​ង​មី ដំបូង​ឡើយ​ជនរងគ្រោះ​បាន​ដើរទៅ​រើស​អុស នៅត្រង់ចំណុច​ខាងជើង​ផ្លូវ​ចូល​ច្រក​សេះ​ងាប់ មាន​ចម្ងាយ​ប្រមាណ​ជា ៥០០ ម៉ែត្រ ខាងលិច​ផ្លូវ​លេខ​៥៨ ក្រវ៉ាត់​ព្រំដែន​ចម្ងាយ​ប្រមាណ​ជា​៨០០​ម៉ែត្រ​  បាន​រងគ្រោះថ្នាក់​ដោយ​ផ្ទះ​មីន​  បណ្តាលអោយរ​ងរ​បួល ត្រង់​ក្បាល ពេញ​ដងខ្លួន និង​ដាច់​ដៃ​ខាងឆ្វេង ។
​ ​បច្ចុប្បន្ន ជនរងគ្រោះ កំពុង​ត្រូវបាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​ស្រុក​មង្គល​បូរី ។IMG-20160222-WA0017
​ ​គួររំលឹកថា បញ្ហា​ផ្ទុះ​គ្រាប់មីន ឬ​គ្រាប់​មិនទាន់​ផ្ទុះ តែង​បង្ករ​ទុក​ទោស​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅជាប់​បន្ទាប់​ព្រំដែន​កម្ពុជា​-​ថៃ នៃ​ខេត្តបន្ទាយមានជ័យ ដែល​តែង​ចូល​ព្រៃ​កាប់​អុស ឬ​ប្រក​បរបរ​ចិញ្ចឹម​ជី​វិញ​ដោយ​ចូល​ព្រៃ​បះ​បន្លែ​ព្រៃ​លក់ ៕ អ​.​ពៅ ២២ កុ​ម្ភះ ២០១៦