​មន្ត្រី​សក្តិ​៣​កងពលតូច​លេខ​៧០ ម្នាក់​ត្រូវ​រថយន្តបុក​ស្លាប់ ក្រុមគ្រួសារ​សំណូមពរ​អង្គភាព​ជួយ​ចាត់ចែង​បុណ្យសព​ផង អ្នកបើករថយន្ត​ជនបង្ក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពេល​បើករថយន្ត​ក្រឡាប់​

0

 

​ខេត្តកំពង់ឆ្នាំង ៖​មន្ត្រី​យោធា​ពាក់​សក្តិ​៣​ម្នាក់​នៅក្នុង​កងពលតូច​លេខ​៧០ បាន​ស្លាប់ ដោយសារ​ត្រូវ​រថយន្ត​កូរ៉េ​មួយគ្រឿង​បុក​ម៉ូតូ​គាត់​ពេល​ជិះ​ឆ្លង​ថ្នល់ជាតិ​ពេញទំហឹង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៧ និង​២០​នាទី​យប់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ ចំណែក​រថយន្ត​បង្ក ក្រោយពេល​កើតហេតុ បាន​បើក​គេច​ជាង​២៥​គីឡូម៉ែត្រ ក៏បាន​ក្រឡាប់​បះជើង​ព្រោះតែ​បើក​គេចខ្លួន​លឿន​ពេក ហើយ​អ្នកបើកបរ និង​ព្រូ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​។a4
​ ​មន្ត្រីនគរបាល​ចរាច​រណ៍ ស្រុក​រលាប្អៀរ​បានអោយ​ដឹងថា​៖ មុនពេល​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ានដាយ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ សៀមរាប 2A. 5451​បើកបរ​ដោយ​បុរស​ឈ្មោះ ថៃ ឆាយ​ហ៊ី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​ទួល​ទំពូង​២ ខ​ណ្ឌ័​ចំការមន រាជធានី​ភ្នំពេញ ក្នុង​ល្បឿ​a5
​ន​លឿន ក្នុង​ដំណើរ​ពី​ខេត្ត​កំពង់​ឆ្នាំ ទៅ​ភ្នំពេញ លុះ​មកដល់​សំ​ណុ​ច កើតហេតុ បាន​បើក​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ទៀត ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ ម៉ាកវ៉េវ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ យ៉ាង​ពេញទំហឹង នៅពេល​ជនរងគ្រោះ​ឆ្លងថ្នល់​ជាតិ​ជិត​ផុត​ទៅហើយ បណ្តាលអោយ ជា​អ្នកបើក​ម៉ូតូ ឈ្មោះ ព្រហ្ម វុ​ទ្ឋី អា​
​យុ​៤៤​ឆ្នាំ ជា​មន្ត្រី​យោធា​សក្តិ​៣ នៅ​អង្គភាព កងពលតូច​លេខ​៧០ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង និង​ដែល​គាត់​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ ។a2 អ្នកបើករថយន្តបង្កគ្រើថ្នាក់ s1 a6 a3
​ ​ប្រភព​ដដែល​បាន​បាន​អោយដឹងទៀតថា​៖ ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក បាន​បើក​រត់គេច​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុច​ភូមិ​ក្បាលថ្នល់ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ដែលមាន​ចម្ងាយ ប្រមាណ​២៥​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ ក៏បាន​ក្រឡាប់​បះជើង តែម្តង ភ្លាមៗ​នោះ​សមត្ថកិច្ច កំពុង​ដេញតាម​ក៏បាន​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត និង​ព្រូ​ដែល​គ្រាន់តែ​រងរបួស​ស្រាល រួម​រថយន្ត​បង្ក យកមក​កាន់​អធិការដ្ឋាន​កសាង​សំណុំរឿង​តាម​និតិ​វិធី ។​
​ ​សមត្ថកិច្ច​នគរបាល​បាន​បញ្ចា​ក់ថា ជនរងគ្រោះ​ជា​មន្ត្រី​យោធា មានឈ្មោះ ព្រហ្ម វុ​ទ្ឋី ពាក់​សក្តិ​
៣ នៅ​កងពលតូច​លេខ​៧០ បញ្ជាការ​អង្គរក្ស មាន​អត្តលេខ ០៣១៥០៧ មាន​ប្រព​ន្ឋ​ឈ្មោះ តេង ផាន្នី ធ្វើជា​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ សូម​អំពាវ​ដល់​អង្គភាព​ជួយ​ចាត់ចែង​បុណ្យ​ស តាម​ប្រពៃណី​ផង ព្រោះតែ​ក្រុមគ្រួសារ​ទំនាក់ទំនង​តាម​ទូរ​សព្ទ័​ទៅ​អង្គភាព​មិន​ចូល ៕