ស្ទឹងត្រែង៖លោកព្រំយ៉ាមេឃុំអន្លុងជ្រៃនិងលោកយ៉ក់ ម៉ៅមេភូមិវាលដេញ អាជ្ញាធរមូលដ្ឋាន លោកមានការព្រួយបារម្មណ៏យ៉ាងខ្លាំងទៅលើប្រព័ន្ធច្បាប់ ដោយលោកលើកឡើងថា ភាពអយុត្តិធម៍ការចោទប្រកាន់និងការឃុំខ្លួនមនុស្ស មិនសូវឃើញមន្ត្រីអនុវត្តច្បាប់ចុះ មកបើកការស៊ើបអង្កេត រកភស្ដុតាងនិងសាក្សីឲ្យបានគ្រប់ជ្រុងជ្រោយទើបឃុំខ្លួននោះទេ ឃុំខ្លួនហើយទើបស៊ើអង្កេតជាក្រោយ។លោកលើកឡើងបែបនេះ ក្រោយពីមានប្រជាពលរដ្ឋរបស់លោកម្នាក់ឈ្មោះជួន ជាតិត្រូវបានតុលាការហៅចូលបំភ្លឺពាក់ព័ន្ធក្នុងការកាប់ទន្ទ្រានដីព្រៃ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី១៨ខែកុម្ភៈកន្លងមកនេះ រងចាំការស៊ើអង្កេតជាក្រោយ. លោកជាអាជ្ញាធរមូលដ្ឋានបានលើកឡើងថា មុននិងឃុំខ្លួនមនុស្សមិនសូវឃើញមានមន្ត្រីអនុវត្តច្បាប់ ចុះមកធ្វើការសាសួរ រកសាក្សី ភស្តតាង ដើម្បីរកអ្នកប្រព្រឹត្តបទល្មើសនោះទេ ឃុំខ្លួនហើយទើបស្រាវជ្រាវជាក្រោយ ។
លោក ព្រំ យ៉ា មេឃុំអន្លុងជ្រៃនិងលោកយ៉ក់ ម៉ៅ ប្រធានភូមិ វាលដេញបានអោយដឹងថា លោក ជួន ជាតិ បានមករស់នៅក្នុងភូមិវាលដេញនេះអស់រយៈពេល ៧ឆ្នាំហើយ ហើយមិនដែលបានឃើញបុគ្គលម្នាក់នេះ មានការកាប់ព្រៃយកដីទៅលក់រាប់រយហិចតា ដូចការចោទប្រកាន់របស់តុលានោះទេ ហើយបើសិនជាមានការលក់ដូរដីធ្លីនោះមែន ក្នុងនាមពួកលោក ជាអាជ្ញាធរក្នុងមូលដ្ឋានរឿងអីថាមិនដឹង។
លោកបន្តថាកន្លងមកថ្មីៗនេះ សមត្ថកិច្ចចម្រុះដោយមានការដឹកនាំដោយលោកអភិបាលរងខេត្តចុះមកពិនិត្យនិងធ្វើការស្រាវជ្រាវ ដឹងមុខសញ្ញាអ្នកកាប់ទន្ទ្រានដីព្រៃ និងបានរកឃើញជាក់ស្តែងដែលបានពាក់ព័ន្ធនិងមនុស្ស៣នាក់ ជាអ្នកប្រព្រឹត្តជាក់ស្តែងហើយហេតុអ្វីមិនចំណាត់ការតាមប្បាប់ផង។ដូចនេះក្នុងនាមលោកជាមេភូមិ ជាមេឃុំ និងតំណាង សហគមន៏នៅក្នុងភូមិឃុំខាងលើនេះសូមសំ ណូមពរដល់ស្ថាប័នមានសមត្ថកិច្ចនិងមន្ត្រីអនុវត្តន៏ច្បាប់ ចុះមកបើកការស្រាវជ្រាវស៊ើបអង្កេតជុំវិញបញ្ហាការកាប់ទន្ទ្រានដីព្រៃនិងការ ឃុំខ្លួនឈ្មោះ ជួន ជាតិនេះផង.។
ជុំវិញការចុះស្រាវជ្រាវរបស់សមត្ថកិច្ចកាលពីថ្ងៃទី៦កុម្ភៈកន្លងទៅ ពាក់ព័ន្ធនិងការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធនោះ សមត្ថកិច្ចបានរកឃើញមនុស្ស៣នាក់ ជាប់ពាក់ព័ន្ធនិងការកាប់ទន្ទ្រានដីព្រៃជាង៤០ហិចតា ក្នុងនោះមាន១ឈ្មោះ ផូ ផល ២ឈ្មោះស៊ូ ហ៊ា ៣ឈ្មោះផល ធា ពួកគេទាំង៣នាក់នេះបាននាំគ្នាធ្វើ ការកាប់ដីព្រៃរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
ក្រោយការពីចុះពិនិត្យរបស់សមត្ថកិច្ចចម្រុះរកឃើញថាលោក ផូ ផលជាប់ពាក់ព័ន្ធនិងការកាប់ដីព្រៃលោកបានឆ្លើយប្រាប់សមត្ថកិច្ចចម្រុះថា សព្វថ្ថៃលោករស់នៅលើដីលោកមា មិត្រ ពេលនេះត្រូវបានគេយកវិញហើយ ពួកគាត់មិនមានដីបង្កង្កើនផល ក៏បាននាំគ្នាមកកាប់ដីព្រៃដើម្បីធ្វើការដាំដុះ បើសិជាខ្ញុំកាប់ខុសច្បាប់ គួរតែលោកពិនិត្យដីព្រៃ ដីភ្នំរាប់រាយហិចតា របស់លោកមា មិត្រផង។
លោកផូ ផល ដែលជាប់ពាក់ព័ន្ធនិងការកាប់ដីព្រៃជាង៤០ហិចតាបានបញ្ជាក់ថា នៅលើចំណុចដី៨៤០ហិចតារបស់លោកមា មិត្រ មានប្រជាពលរដ្ឋចំនួន៤២គ្រួសាររស់នៅដាំដំណាំដូចជា ដំឡូងមី សណ្ដែកសៀងសណ្តែកបាយ ល្ពៅជាដើម ដោយមានកិច្ចសន្យាផ្ដិតមេដៃ រវាងលោកមាមិត្រ និងប្រជាពលរដ្ឋក្នុងរយៈ៣ឆ្នាំគ្រប់កិច្ចសន្យានិងត្រូវប្រគល់ដីទៅអោយលោក មា មិត្រ វិញ។
ពាក់ព័ន្ធនិងការឃុំខ្លួនរបស់លោកជួន ជាតិ កាលពីរសៀ លថ្ងៃទី ១៨ខែគុម្ភៈ ឆ្នាំ២០១៦ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងភូមិវេលដេញនិយាយថា បើសិនជាតុលាការសម្រេចឃុំខ្លួនលោកជួន ជាតិដាក់ពន្ធធនាគារ គួរតែពិនិត្យទៅលើមនុស្ស៣នាក់ខាងលើ ដែលគណកម្មការចម្រុះ ចុះទៅពិនិត្យឃើញថាជាប់ពាក់ព័ន្ធ ក្នុងការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងបានឆ្លើយថាលោកមា មិត្រក៏មានពាក់ព័ន្ធក្នុងករណី កាប់ទន្ទ្រានដីព្រៃរហូតជាង៨រយហិចតាមផងដែរ មិនត្រូវបានតុការមានចំណាត់ការនោះទេ បែរជាឃុំខ្លួនមនុស្សដែលមិនទាន់ស្រាវជ្រាវ រកឃើញថាពិតជាមានការពាក់ព័ន្ធ ក្នុងការកាបដីព្រៃផងនោះ។
ទាកទងទៅនិងការឃុំខ្លួនលោកជួនជាតិលោក ចៅក្រមសេង សុជាតិសាលាដំបូងខេត្តស្ទឹងត្រែងបានប្រាប់អ្នកយកព័តមានថា ការឃុំខ្លួនលោកជួន ជាតិនេះដោយផ្អែកទៅលើសំណុំរឿងរបស់មន្ត្រីរដ្ឋបាលព្រៃឈើបាន ចោទប្រកាន់ថា បុគ្គលនេះបានជាប់ពាក់ព័ន្ធក្នុងការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ និង យោងទៅលើសំអាងហេតុនៃ មូលដ្ឋានក្នងការឃុំខ្លួន។ហើយលោកចៅក្រមបានបន្តទៀតថា ក្នុងករណី ការកាប់ទន្ទ្រានដីព្រៃខាងលើនេះ គឺមានការជាប់ពាក់ព័ន្ធនិងមនុស្សមួយចំនួនទៀត។ចំណែកឯការឃុំខ្លួនបណ្ដោះអាសន្នទៅលើលោក ជួន ជាតិ ខាងលើនេះ ប្រសិនបើចៅក្រម បើកការស៊ើបអង្កេតរកឃើញថាមិនមានជាប់ពាក់ព័ន្ធដូចការចោទប្រកាន់នោះទេ តុលាការនិងធ្វើដោះលែងអោយមានសេរីភាព និងលើកលែងការចោទប្រកាន់៕



































