ខេត្តកំពង់ឆ្នាង៖ យុវជនជាអ្នកចែកចាយនិងប្រើប្រាស់ថ្នាំញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរ
បាលក្រុងកំពង់ឆ្នាំងសហការជាមួយសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ឡោមព័ទ្ធចាប់ខ្លួនបាន ហើយដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន៦កញ្ចប់ និងសំភារៈសំរាប់ជក់គ្រឿងញៀនមួយចំនួនទៀត។ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះបានកើតឡើងនៅម៉ោង១១និង៣០នាទី នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងថា៖ ជនសង្ស័យ
ទាំង២នាក់ដែលបានចាប់ខ្លួន ១ឈ្មោះ យាន សុវណ្ណចិត្រា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិកំពង់អូស សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង , ២ឈ្មោះ លឹម សំបុណ្យ អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិ
កណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចបានព្ញជាក់អោយដឹងថា នៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៦ សមត្ថកិច្ចបានប្រើ
ប្រាស់កម្លាំងសំងាត់ យកលុយធ្នាក់ចំនួន១២ម៉ឺនរៀល ទៅទិញថ្នាំញៀនម៉ាទឹកកបាន១កញ្ចប់ពីឈ្មោះ យាន សុវណ្ណចិត្រា ។ បន្ទាប់ពីសមត្ថកិច្ចបានកំណត់មុខសញ្ញាចែកចាយថ្នាំញៀននេះបានហើយ សមត្ថកិច្ចក៏បានតាមឃ្លាំមើលមុខសញ្ញានេះជាបន្តទៀត។
នៅម៉ោង១១និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភះ នេះសមត្ថកិច្ចក៏បានឃើញ ឈ្មោះ យាន សុ វណ្ណចិត្រា មកផ្ទះឈ្មោះ លឹម សំបុណ្យ នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ខណៈនោះស
មត្ថកិច្ចក៏បានសហការគ្នាព័ទ្ធ និងដេញចាប់ពួកគេទាំង២នាក់ ក្នុងពេលនោះដែរគេទាំង២នាក់ ក៏បានរត់យកថ្នាំញៀនមួយកញ្ចប់ធំទៅបោះចោលនៅក្នុងព្រៃតាមដងផ្លូវក្នុងភូមិ ប៉ុន្តែក្រោយ
មកសមត្ថកិច្ចក៏បានប្រដេញចាប់ខ្លួនបានទាំង២នាក់ ។ នៅពេលនោះសមត្ថកិច្ចបានឆែកឆេររកឃើញនៅក្នុងហោប៉ៅរបស់ឈ្មោះ យាន សុវណ្ណចិត្រា មានលុយធ្នាក់ចំនួន១២ម៉ឺនរៀល ដែលគេបានលក់ថ្នាំញៀន១កញ្ចប់អោយកម្លាំងសំងាត់របស់សមត្ថកិច្ចពីម្សិលមិញ។
បន្ទាប់មកសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរសង្កាត់កំពង់ឆ្នាំង ធ្វើការឆែកឆេរផ្ទះរប
ស់ឈ្មោះ លឹម សំបុណ្យ នៅក្នុងភូមិកណ្តាល ជាលទ្ធផលសមត្ថកិច្ចបានដកហូតបាន ថ្នាំញៀ
នចំនួន៦កញ្ចប់តូច លុយថ្នាក់១២ម៉ឺនរៀល ទូរសព្ទ័២គ្រឿង ហើយនៅលើផ្ទះឈ្មោះ លឹម សំបុណ្យ បានរកឃើញដាវ១ដើម កាំបិតស្នៀត១ដើម និងសំភារះសំរាប់ជក់គ្រឿងញៀនមួយចំ នួនទៀត។ជនល្មើសទាំង២នាក់និងវត្ថុតាង ត្រូវបានសមត្ថកិច្ចការិយាយល័យនគរបាលប្រឆាំងគ្រឿ ងញៀននៃស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងតាមនិតិវិធី បញ្ជូនខ្លួនទៅកាន់តុលា ការខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់៕


































