នគរបាល​ស្រុក​កោះធំ​ចុះ​ពិនិត្យ​សព​បុរស​ម្នាក់​នៅ​ឃុំ​លើកដែក​

ខេត្ត​កណ្តាល​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​កោះ​ធំ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ​សាកសព​បុរស​ម្នាក់ ដែល​បាន​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់ខ្លួន​នៅលើ​ដើម​ស្វាយ បង្ករ​ឲ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​

៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ ចំណុចដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្តាល ។​
​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​គិត​ខ្លី​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នោះ​មានឈ្មោះ ហេង សុខ​គា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ (​ជា​មនុស្ស​មាន​ជម្ងឺ​សសៃប្រាសាទ​) មាន​ប្រពន្ធ​និង​កូន​នៅក្នុង​បន្ទុក បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​សំរោង ឃុំ​លើកដែក ស្រុក​កោះធំ ។​
​មន្ត្រីនគរបាល​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ស្រុក​កោះ​ធំ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​បាន​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ពុំមែន​ជា​ករណី​ឃាតកម្ម​អ្វី​ទេ ។​
​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប្រគល់​ទៅ​ឲ្យ​ប្រពន្ធ​និង​កូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​។​
​ដោយឡែក​នៅ​ស្រុក​កៀនស្វាយ​ក៍មាន​យុវជន​ម្នាក់​ឈ្មោះ ធន់ សុ​ផេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្តៅកន្លែង​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ផង​ដែរ ដោយសា​មាន​ទំនាស់​ពាក្យសំដី​បន្តិច​បន្ទួច​ជាមួយ​បងប្អូន និង​ឪពុក​ម្តាយ ៕​

photo1 photo2 photo3