ភ្នំពេញ៖បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ឃាត់ខ្លួនភ្លាមៗយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្រោយរកឃើញសារធាតុញៀនចំនួន២កញ្ចប់តូច ដែលជនសង្ស័យរូបនោះ បានរក្សាទុកនូវនិងខ្លួន វេលាម៉ោង១០យប់ថ្ងៃទី២៣ ខែ កុម្ភះ ឆ្នាំ ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
គួររម្លឹកថា ក្រោយសមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ទគ្រឿងញៀន ខាងលើមកសួរនាំនិងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ” សហការី ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ ” បានសុំការអនុញ្ញាតពីលោក យិន សុភ័ក្ដ្រ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ដើម្បីថត ផ្ដិតយករូបភាពទៅផ្សាយ លោកនាយផ្នែក យិន សុភ័ក្ដ្រ ក៍បានអនុញាតឲ្យថត ។ដោយឡែកលោក ម៉ៅ ចាន់ថុន មានតួរនាទីជានាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវមិនអនុញាតឲ្យថតទេ ដោយនាយរងផ្នែកលោក ម៉ៅ ចាន់ថុន បានបញ្ជាក់ថា បើចង់ថតត្រូវសុំការអនុញាតពីរូបលោកជានាយរងផ្នែកសិន និងមិនត្រូវធ្វើអ្វីដោយគ្មានសុំការអនុញាតពីរូបលោកឡើយ ព្រោះនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវលោកធំជាងគេ ។
លោក រឿន វន នាយប៉ុស្ដិ៍នគរបាលច្រាំងចំរេះទី១ បានបញ្ជាក់ថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះឯល រ៉ស់ម៉ាន ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ៨២ ក្រុម៣ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។នាយប៉ុស្ដិ៍ច្រាំងចំរេះទី១លោក រឿន វន បានបន្តថា ដោយបានទទួលការណែនាំពីលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ ដើម្បីយាមកាមល្បាតក្នុងមូលដ្ឋានតាមបណ្ដោយផ្លូវជាតិលេខ៥ នៅវេលាម៉ោង១០យប់ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ច្រាំងចំរេះទី១ បានឃើញយុវជនដោយគួរសង្ស័យ ក៍ឃាត់ធ្វើការឆែកឆេរបានរកឃើញគ្រឿងញៀនចំនួន២កញ្ចប់តូច ដែលជនសង្ស័យបានរក្សាទុកនូវនិងខ្លួន ទើបកម្លាំងសមត្ថកិច្ចសម្រេចនាំខ្លួនទៅសាកសួរនៅអធិការនគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធីសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ន ព្រមទាំងស្រាវជ្រាវ ស្វែងរកចាប់បក្ខពួកដែលនៅសេសសល់បន្តទៀត ៕កំសាន្ដ