ខេត្តសៀមរាប៖ម្ចាស់ឡានដឹកខ្សាច់ឡើងចាក់លើចិញ្ចើមផ្លូវសាធារណៈការណ៏ បណ្តាលឱ្យបាក់គំរបលូ តាមបញ្ជារបស់មេការសំណង់ ត្រូវបានមន្ត្រីសាធារណៈខេត្តចុះ ដល់ទីតាំងដីឡូមួយកន្លែងកំពុងសាងសង់ នៅកណ្តាលក្រុងសៀមរាប ដឹកនាំលោក សាយ ពេជ្រចិន្តា ប្រធានអង្គភាពលូនិង
ស្ថានីយ ក្រុមការងារចុះសហការណ៍ជាមួយមេភូមិវត្តបូព៌ ដើម្បីធ្វើការអប់រំ និងឱ្យបញ្ឈប់សកម្មភាពចតឡានដឹកខ្សាច់ ថ្ម លើចំណីផ្លូវសាធារណៈតទៅទៀត ។ហេតុការណ៏នេះក្រុមមន្ត្រីសាធារណៈការណ៏ខេត្តអប់រំដល់ទីតាំងសំណង់នោះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវអាចារ្យហែមជាវ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។លោក សាយ ពេជ្រចិន្តា ប្រធានអង្គភាពលូនិងស្ថានីយ បានប្រាប់ឲ្យដឹងនៅកន្លែងកើតហេតុថា ក្រោយពីទទួលបានព័ត៌មានពីលោកមេភូមិវត្តបូព៌មកថា មានរថយន្តដឹកកូរ៉េដឹកខ្សាច់មួយគ្រឿងបានចូលចតនៅលើចិញ្ចើមផ្លូវ ដើម្បីចាក់ខ្សាច់ បណ្តាលឱ្យបាក់គំរប លូមួយ ទើបលោកបានឱ្យកម្លាំងជំនាញរបស់សាធារណៈខេត្តបានចុះទៅដល់ទីតាំងសំណង់មួយកន្លែងកំពុងសាងសង់ ជាប្រភេទផ្ទះសំណាក់ឬអូតែល មិនទាន់បាន៥០%ទេ។លោកបន្តថា ក្រោយពីចុះមកដល់ទីតាំងសំណង់មួយនេះរួចមក លោកក៏បានឱ្យមេភូមិចូលទៅហើយ ម្ចាស់ទីតាំង មកសួរនាំ ត្រូវបានមេការសំណង់ថា គាត់អត់នៅទេ ដូច្នេះចាំគាត់មកសិនទៅ។បន្ទាប់ពីម្ចាស់ទីតាំងមកដល់ គាត់ក៏បានឯកភាព ព្រមព្រៀងឱ្យមេការសំណង់ធ្វើគំរប លូ និងកាយដី ខ្សាច់ ថ្ម ដែល បានហូរចូលទៅក្នុងលូនោះ ម្ចាស់ទីតាំងមានឈ្មោះ ឯម ប៊ុនសាន ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប និងមេការគ្រប់គ្រងសំណង់មានឈ្មោះ អ៊ុច បូ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ក្រោយពីបានជួបជុំគ្នាជាមួយម្ចាស់ទីតាំងសំណង់រួចរាល់ហើយ លោកបានធ្វើការណែនាំនូវគោលការណ៍របស់មន្ទីរសាធារណៈការខេត្តមាន៤ចំណុច៖ចំណុចទី១/ ម្ចាស់សំណង់ត្រូវ ធ្វើ គំរបលូ សងសាធារណៈការខេត្តវិញ ចំណុចទី២/ ស្តារ ដី ថ្ម ខ្សាច់ ដែលធ្លាក់ចូលក្នុងលូ ចេញពីលូឱ្យអស់ ចំណុចទី៣/ ដាក់សម្ភារៈ ដូចជា ថ្ម ខ្សាច់ មិនត្រូវដាក់នៅលើចិញ្ចើមផ្លូវ សាធារណៈឡើយ និងចំណុចទី៤ មុននឹងចូលចតឡាន ត្រូវដាក់សញ្ញាចរាចរណ៍ ព័ន្ធជុះវិញ ដឺការប្រព័ន្ធលូ ដើម្បីការពារនៅគ្រោះថ្នាក់កើតឡើង ដោយយថាហេតុណាមួយ។បច្ចុប្បន្ន ម្ចាស់ទីតាំងខាងលើត្រូវបានមន្ត្រីសាធារណៈខេត្តឱ្យធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់សកម្មភាព ដឹកខ្សាច់ ដឹកថ្ម ហាមចតលើចំណីផ្លូវសាធារណៈ ជាលើកទី១ប្រសិនបើពុំរាងចាល ទេ នៅតែប្រព្រឹត្តិដូចកិច្ចសន្យាខាងលើ មន្ត្រីជំនាញរបស់ខេត្ត ត្រូវចុះមកពិនិត្យមកទៀតជាលើកទី២
ហើយនៅតែរឹងទទឹង លោកនិងមានវិធានការចាត់ការទៅតាមផ្លូវច្បាប់៕ដោយ ស៊ាន សុផាត



































