ភ្នំពេញ ៖ អគ្គីសភ័យមួយ បានឆាបឆេះ យ៉ាងសន្ធោសន្ធៅ នៅក្នុងរោងសិប្បកម្មចម្រាញ់ប្រេងខ្មៅ បណ្តាលមកពីការផ្សារដែករបស់ជាងធ្វើដំបូលរោងសិប្បកម្ម បានធ្លាក់កម្ទេចសំណរ ចំកាកសំណល់កៅស៊ូ ទើបបង្ករឲ្យមានការឆាបឆេះតែម្តង ត្រូវបានប្រជាពលរដ្ឋទូរសព្ទ័ហៅរថយន្តពន្លត់អគ្គី
សភ័យ មកធ្វើការបាញ់ពន្លត់ដល់កន្លែងកើតហេតុ និងរាយការណ៏ជូនសមត្ថកិច្ច ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១៥ និង ១០នាទី ថៃ្ងទី១៥ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅក្នុងរោងសិប្បកម្មចម្រាញ់ប្រេងខ្មៅ មួយកន្លែង តាមបណ្តោយផ្លូវព្រៃស ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
បន្ទប់ពីកើតហេតុគេបានឃើញ លោក ចេង មុន្នីរ៉ា អភិបាលរងខណ្ឌដង្កោ នឹងកម្លាំងនគរបាលមូលដ្ឋានជាច្រើនរូបទៀត រួមនឹងក្រុមកម្លាំងរបស់រថយន្តពន្លត់អគ្គីសភ័យ ចំនួន ៣ គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីសភ័យរបស់សាប៊ៀរកម្ពុជាចំនួន ០១ និង២គ្រឿងទៀត របស់ស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុ និងបានអន្តរាគមន៏ធ្វើការបាញ់ពន្លត់អគ្គីសភ័យ ដែលកំពុងឆាបឆេះនេះ អស់ទឹកចំនួន ១ គ្រឿង ទើបអគ្គីសភ័យខាងលើនេះ បានរលត់ទៅវិញជាស្ថាពរ និងមិនបណ្តាលឲ្យរាលដាលពេញរោងសិប្បកម្មនោះឡើយ គ្រាន់តែអគ្គិសភ័យខាងលើនេះបានឆាបឆេះកាកសំណល់កៅស៊ូ ដែលនៅខាងក្រៅរោងសិប្បកម្ម តែប៉ុណ្ណោះ ៕