VIDEO បាត់​ដី​បឹង​ជាង​១០០​ហិតា​មន្ទីរ​ពាក់​ព​ន្ធ័​បាន​ត្រឹម​ថា​ស្របច្បាប់​ទាំងអស់​

0

​កំពង់ស្ពឺ​=​ដី​បឹង​អូរ​ក្រាំង​អំបិល​ដែលជា​អាង​ស្តុ​ប​ទឹក​ដ៏​ធំ​របស់​ខេត្តកំពង់ស្ពឺ​ត្រូវបាន​មតិ​មហាជន​លើកឡើង​កប់ៗ​មាត់​ថា​បាន​បាត់បង​យ៉ាងច្រើន​នេះ​បើ​គិតពី​ជំនាន់​ដូនតា​ដែលមាន​ទំហំ​ជាង ៣០០​ហិតា ហើយ​ពេលនេះ​សល់​ជាង​១០០​ហិតា ។​ចំពោះ​ការបាត់បង់​ដី​ចំណី​បឹង​នេះ​មន្ទីរ​ពាក់​ព​ន្ធ័​បាន​ប្រាប់ថា ដី​ដែល​គេ​កំពង់​សាងសង់​និង​មួយចំនួន​បាន​ចាក់​ហើយ​គឺធ្វើឡើង​ស្របច្បាប់​ទាំងអស់ ។​
​ដី​បឹង​អូរ​ក្រាំង​អំបិល​ស្ថិតក្នុង ឃុំ​វ​ល្លស មួយផ្នែក​និង​ឃុំ​ត្រពាំង​គង​មួយផ្នែក​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ដែលមាន​ចំនួន​ជាង ២០០​ហិតា​នេះ​គិត​តាំងពី​ឆ្នាំ​២០០០ តែ​មកដល់ពេលនេះ​មន្ទីរ​ពាក់​ព​ន្ធ័​បាន​ប្រាប់ថា​នៅសល់​ជា ១០០​ហិតា ឯ​ការបាត់បង់​អាជ្ញាធរ​ថា​អ្នកយក​សុទ្ធតែ​ស្របច្បាប់​ទាំងអស់ ។​
​មានការ​រំលោភ​យក​ដី​ចំណី​បឹង​យ៉ាង​គឃ្លើន​ពី​សំណាក់​ឈ្មួញ​រកស៊ី​ដី រួមទាំង​មានការ​ឃុបឃិត ពី​អាជ្ញាធរ​តាំងពី​ក្រោម​រហូតដល់​ថ្នាក់លើ បាន​សម្របសម្រួល​ឲ្យ​ដី​ចំណី​បឹង​ដ៏​ធំ​ល្វឹងល្វើយ​ក្លាយជា​ដី​ឯ​ជន​យ៉ាង​ស្របច្បាប់ ហើយ​មួយចំនួន​បាន​ក្លាយជា​របស់​ក្រុមហ៊ុន​យ៉ាង​រំភើយ ខណៈដែល​មន្ទីរ​ពាក់​ព​ន្ធ័​កំពង់តែ​ឆ្លើយ​យក​ត្រូវ​រៀងៗ​ខ្លួន​ដោយ​មិន​គិតពី​ផល​ប្រ​យោ​ជ​ន៏​ជាតិ​ជារួម ។​
​បច្ចុប្បន្ន​គេ​បានឃើញ​យ៉ាងច្បាស់​ថា​ដី​បឹង​អូរ​ក្រាំង​អំបិល កំពង់​រួម​តូច​គួរ​ឲ្យ​បារ​ម្ម​ណ៏​យ៉ាងខ្លាំង​ពីព្រោះ​បឹង​មួយ​នេះ​វា​បាន​បំរើ​ផល​ប្រ​យោ​ជ​ន៏​ដល់​ពលរដ្ឋ​រហូត​ចំនួន ៣​ខេត្ត​ក្នុងនោះ​មាន ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​មួយផ្នែក​ទៀត​រាជធានី​ភ្នំពេញ​ដែរ តាមរយៈ​ប្រឡាយ​មេ តា​ហោ និង​បាន​ស្រោចស្រប់​ស្រូវប្រាំង វស្សា​រាប់ម៉ឺន​ហិតា រួមទាំង​ការប្រើប្រាស់​របស់​មនុស្ស និង​សត្វពាហនៈ​ជាច្រើន ។ មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើ​ឡើង​ថា ផ្ទៃ​បឹង​បើ​គិត​តាំងពី​ជំនាន់​ដូនតា​គាត់​មក​មាន​មិនតិចជាង ៣០០​ហិតា​ទេ ហើយ​ពួកគាត់​ជា​អ្នកភូមិ​បាន​អា​ស្រ​យ័​ផល​នេសាទ និង​ផល​បន្លែ​ផ្សេងៗ​រាល់​ឆ្នាំ ។​ពួកគាត់​បាន​បន្តថា​មកដល់ពេលនេះ​គាត់​ទើបតែ​ដឹងថា​ផ្ទៃ​រួម​តូច​នៅសល់​ត្រឹម​ជាង ១០០​ហិតា​ជា​ចំនួន​មួយ​គួរ​ព្រួយ​បារ​ម្ម​ណ៏​យ៉ាងខ្លាំង ។​ពួកគាត់​បាន​និយាយថា​អាជ្ញាធរ​គួរតែ​រក​វិធានការ​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន​កុំ​ឲ្យ​មានការ​រំលោភបំពាន​ដី​ចំណី​បឹង​នេះ បន្តទៀត​។​ដោយ​បច្ចុប្បន្ន​កំពង់មាន​រោងចក្រ​មួយ​បាន​សាងសង់​ដល់​ពាក់កណ្តាល​បឹង​ហើយ​នេះ​បើ​មើល​ពីលើ​ស្ពាន​មក ។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ៀ ពិសិដ្ឋ ប្រធាន​មន្ទីរ​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា តាម​លោក​ដឹង​ដី​ផ្ទៃ​បឹង​សរុប​មាន​ត្រឹមតែ​ជាង ២០០​ហិតា​ទេ តែ​មកទល់​និង​ពេលនេះ​ផ្ទៃ​បឹង​នៅសល់តែ​ជាង​១០០ ហិតា​តែប៉ុណ្ណោះ ។​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា កាលពី​ឆ្នាំ​២០០០ ក្រសួង​បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​ឲ្យ​រក្សាទុក​ដី​ចំណី​បឹង​២៥​ម៉ែត្រ​ពី​កម្ពស់​ទឹក​បឹង​ដែរ ក្រោយមកទៀត​ក៏មាន​ចេញ​អនុ​ក្រិត ដោយបាន​កំណត់​ដី​ចំណី ១០០​ម៉ែត្រ​ចាប់ពី​ផ្ទៃ​បឹង​ព​ទ្ធ័​ជុំវិញ ។​
​លោក​ពិសិដ្ឋ ប្រធាន​មន្ទីរ​បាន​លើកឡើងថា​ការ​ព្រួយ​បារ​ម្ម​ណ៏​របស់​ពលរដ្ឋ​ត្រឹមត្រូវ​ណាស់​តែ​ខាង​មន្ទីរ​ក៏​មិន​បានទទួល​ការជូនដំណឹង និង​ឲ្យ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ចាក់ដី​នៅ​ជុំវិញ​ណាមួយ​ឡើយ ។​
​ដោយឡែក​លោក តាប់ ម៉ាឡៃ ប្រធាន​មន្ទីរ​ដែនដី នគរ​រួប​ណី​កម្ម​និង​សំណង់​(​សុរិយោដី​)​ខេត្ត​កំពង់​ស្ពឹ​បាន​ឲ្យ​ដឹងថា ការចាក់​នានា​កន្លងមក​បាន​ធ្វើឡើង​ស្របតាម​ប​ណ្ណ័​គ្រប់គ្រង​អចលនៈវត្ថុ របស់​ពលរដ្ឋ​ត្រឹមត្រូវ ហើយ​ពួកគាត់​ក៏មាន​ប​ណ្ណ័​ជា​លក្ខណៈ​ប្រព​ន្ធ័​ដែរ ។ ប្រធាន​មន្ទីរ​បន្តទៀតថា ការកាន់កាប់​ដី​របស់​ប​ល​រដ្ឋ​ទាំងអស់​មាន​លក្ខណៈ​ជា​ប្រព​ន្ធ័ និង​មាន​ការបិទ​ផ្សាយ​ត្រឹមត្រូវ​តាម​បច្ចេកទេស​និង​ស្របតាម​ច្បាប់​កំណត់ ។​
​ក្រុមអ្នកវិភាគ​បានលើកឡើង​ថា បើសិន​ការបាត់​ដី​បឹង​នោះ​ពិតជា​ការអភិវឌ្ឍ​ន៏​នោះ​វា​មិន​អី​ទេ ហើយ​បើ​ការបាត់​ដី​ចំណី​បឹង​នោះបាន​ចំណូល​ចូល​រដ្ឋ​នោះ​ក៏​មិន​អី​ដែរ តែ​ប្រ​យ​ត្ន័​បាត់​ដី​ចំណី​បឹង​រាប់រយ​ហិតា​បែ​ជា​បាន​លុយ​ចូល​ហោប៉ៅ​បុគ្គល​នោះ​ជាការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដែល​ទាមទារ​ឲ្យ​អង្គភាព​ពាក់​ព​ន្ធ័​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ៕​ដោយ  ភ្នំស្រួច