ខេត្តព្រះសីហនុ៖ក្រុមអ្នកលក់ដូរនៅតាមបណ្តោយឆ្នេរសមុទ្រតំបន់អតីតក្រុម(ហ៊ុនអារីស្តុន)បច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុន( លោកសុខគង់)ជាច្រើននាក់ នៅរសៀលថ្ងៃទី២៤ខែគុម្ភៈឆ្នាំ២០១៦នេះពូកគេ បានប្រកាសថា និងនាំគ្នាចូលទៅជូបសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិង លោក ជំទាវ កត្តី ព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានី នៅថ្ងៃទី២៩ខែគុម្ភៈឆ្នាំ២០១៦នេះ ឲ្យខានតែបាន ក្នុងគោលបំណងតែមួយគត់ គឺ សូមឲ្យ សម្តេចនិងលោកជំទាវជូយពូកគេទាំងអស់គ្នាបានរកស៊ីលក់ដូរលើដីតំបន់ឆ្នេរតទៅទៀត ដោយគ្មានការបណ្តេញចេញ។ការប្រកាស់គ្រោងនិងចូលជូយសម្តេចហ៊ុនសែននិងលោកជំទាវយ៉ាងមុតមាំបែបនេះ ធ្វើឡើយស្រប ពេល ដែលពូកគេទទូលបានដំណឹងថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែននិង លោក ជំទាវ កត្តី ព្រឹទ្ធបណ្ឌឹតប៊ុន រ៉ានីនិងមកសម្រាកកម្សាន្តនៅភូមិគ្រិះរបស់សម្តេច ក្នុង ខេត្តព្រះសីហនុនៅ ថ្ងៃទី២៩។
.បងស្រី ភឿក សុខេន ក្នុងចំណោមបងប្អូន អាជីវករ ជាច្រើនទៀត ដែលកំពង់ លក់ដូរនៅ តាមបណ្តាយ ឆ្នេរអូរឈើទាលបានប្រាប់ឲ្យដឹងថា រូបគាត់ត់ក៍ដូចបងប្អូនជាអជីវក ទាំងអស់បាន ត្រៀម រូចហើយ បើទោះជាស្ថិតនៅក្នុងកាលៈទេសក្ក័ណាក៍ដោយ ពូកគាត់និងចូលទៅជូបសម្តេចហ៊ុន សែន និងលោកជំទាវ ដើម្បីសូមកិច្ចអន្តរាគមន៍នៅសេចក្តីជូនដំណឹងរបស់សាលាខេត្ត ព្រះសី ហនុចុះថ្ងៃទី ១៣ខែគុម្ភៈឆ្នាំ២០១៦ថ្មីៗនេះ ដែលតំរ៉ូវឲ្យពូកគាត់ទាំងអស់គ្នាធ្វើការុះរើតូបលក់ដូរចេញឲ្យអស់ ពីរឆ្នេរ សមុទ្រជាកំហិតក្នុងរយៈពេល៣០ថ្ងៃគឺចាប់ពីរថ្ងៃជូនដំណឹង។ក្នុងគោលបំណង បានរស់នៅនិងលក់ដូរ លើ ដីតំបន់ ឆ្នេរ តទៅទៀត ដើម្បីរកប្រាក់កម្រែចិញ្ចឹមជីវិតគ្រូសារប្រចាំថ្ងៃ។
.បងស្រី ភឿកសុខេន បន្តបន្តទៀតថាពូកគាត់ទាំងអស់គ្នាមិនប្រឆាំងនិងការអភិវឌ្ឍន៍របស់រាជ រដ្ឋាភិបាលទេ ប៉ុន្តែរសូមឲ្យរាជរដ្ឋាភិបាលគិតគួរដល់ពូកគាត់ផងគឺធ្វើយ៉ាងណាឲ្យពូកគាត់បាន នៅ លក់ដូរ លើដីតំបន់ឆ្នេរក្នុងចំណែកណាក៍បានដែរ ដោយពូកគាត់និងអនុវត្តន៍តាមគ្រប់យ៉ាងដូចជា ការបង់ពន្ធជូនរដ្ឋក៍ដូចជាគោលការរៀបចំរបស់សាលាខេត្តព្រះសីហនុផងដែរ ប៉ុន្តែរបើសិននៅតែបន្ត បណ្តេញ ចេញពូកគាត់ឲ្យរុះរើតូបលក់ដូរ ចាក់ចេញពីររតំបន់ឆ្នេរសមុទ្រពូកគាត់ទាំងអស់គ្នាច្បាស់ជា លំបាក វេទនា បំផុតហើយ ហេតុនេះរាល់ការទុកលំបាករបស់ពូកគាត់មានតែសម្តេចនិងលោកជំទាវទេ បានអាចជូយដល់ពូកគាត់បាន។
.គូរបញ្ជាក់ផងដែរថាថ្មីៗនេះអាជ្ញាធរខេត្តព្រះសីហនុបានចេញ(សជណ)លេខ០៦៤ចុះថ្ងៃទី១៣គុម្ភៈឆ្នាំ២០១៦ដោយតំរ៉ូវឲ្យរាល់សំណង់គ្រប់ប្រភេទដែលកំពង់សាងសង់រំលោភបំពានលើដីតំបន់ឆ្នេរត្រង់ចំណុចតាមបណ្តោយឆ្នេរសមុទ្រតំបន់អូរត្រេះ .តំបន់អូរឈើទាលចំណុចខាងមុខដីក្រុមហ៊ុន លោកសុខគង់(អតីតក្រុមហ៊ុនអារីស្តុន)និងដីឆ្នេរខាងមុខដីព្រះរាជតំណាក់ចាស់ធ្វើការរុះដោយខ្លូនឯងចាកចេញឲ្យអស់ក្នុងរយៈពេល៣០ថ្ងៃ គឺចាប់គីតពីថ្ងៃជូនដំណឹងរហូតទៅដល់ថ្ងៃទី១៣ ខែមិនាឆ្នាំ ២០១៦ជាកំណត់ដោយគ្មានការតវ៉ា។ផុតកំណត់នែការបរិច្ឆេទនេះគណៈបញ្ជាការឯកភាពរដ្ឋាខេត្តនិងចាត់វិធានការចុះរុះរើដោយមិនទទូលខុសត្រូវរាល់ការខូចខាតនោះឡើយ។ហើយកិច្ចបន្តគណៈកម្មាធិកាជាតិគ្រប់គ្រង់និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជានិងគណៈបញ្ជាការឯកភាពរដ្ឋាខេត្តព្រះសីហនុនិងធ្វើការរៀបចំកែលំម្អនិងអភិវឌ្ឍន៍តំបន់ឆ្នេរច្សាច់ក្នុងខេត្តព្រះសីហនុស្រប់ទៅតាមខ្លឹមសារនែចរាចរណែនាំលេខ០១(សរណន)ចុះថ្ងៃទី០៣ខែគុម្ភៈឆ្នាំ២០១២ស្តីពីរការអនុវត្តន៍តំបន់សមុទ្រកម្ពុជា៕




































