ខេត្តកំពង់ឆ្នាំង៖ មន្ត្រីកាកបាទក្រហមកម្ពុជា៣នាក់បានរងរបួសធ្ងន់ និងស្រាល នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តធុនធំយីឌុបបានដាច់រ៉ូទីលចង្កូត បុករថយន្តកាកបាទក្រហមកម្ពុជាពេញទំហឹងក្នុងទិសដៅច្រាស់គ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានអោយដឹងថា៖ នៅក្នុងហេតការណ៍នេះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ យីឌុប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B – 0662 បានបើកបរពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុបានដាច់រ៉ូទីលចង្កូតរេមកបុក រថយន្តកាកបាទក្រហមកម្ពុជា ម៉ាកឡង់គីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 36 . 2 – 0263 ក្នុងទិសដៅច្រាស់គ្នាបណ្តាលអោយមន្ត្រីកាកបាទក្រហមកម្ពុជា៣នាក់ ក្នុងចំណោម៤នាក់ ជិះនៅលើរថយន្តរបួសធ្ងន់និងស្រាល។ ចំណែកអ្នកបើកបររថយន្តបង្កក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់។
លោក ប្រាក់ សោភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង
បានអោយដឹងថា៖ មន្ត្រីកាកបាទក្រហមកម្ពុជាដែលបានរងគ្រោះក្នុងហេតុការណ៍ខាងលើនេះមាន៖ ១កញ្ញា ជុំ វិជ្ជរ៉ា របួសធ្ងន់បាក់ធ្មេញ ២លោក ឌុច សំណាង របួសធ្ងន់បាក់ភ្លៅ
ស្តាំ ៣.លោក ប៊ុត សាំសុង ជាអ្នកបើកបររថយន្ត របួសស្រាស ជងរងគ្រោះទាំងអស់មា
នទីលំនៅក្នុងក្រុងភ្នំពេញ។ ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយ ន្តសាម៉ុយមន្ទីរពេទ្យដឹកបញ្ជូនមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់
មកគ្រូពេទ្យខេត្តក៏បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រក្រុងភ្នំពេញ តាម
សំណូមពរក្រុមគ្រួសារ។

ចំណែករថយន្តទាំង២គ្រឿងបានរងការខូចខាតធ្ងន់ដូចគ្នា ត្រូវបានសមត្ថកិច្ចនគរ
បាលចរាចរណ៍ផ្លូវគោកខេត្ត ជួលរថយន្តស្ទូចដឹកយកទៅរក្សាទុកនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងតាមនិតិវិធី៕




































