VIDEO លោក ទេព ប៊ុន​ស៊ិន ​កំពុង​យកគ្រឿងចក្រ​ត្រា​ក់ទ៍​ឈូសឆាយ​ដីព្រៃ​បំរុង​ទុក​របស់​រដ្ឋ​

0

​សៀម​រា​៖ ដីព្រៃ​របស់​រដ្ឋ កំពុងតែ​ត្រូវបាន​រុក​រា​ន្ទ យ៉ាង​អានាធិបតេយ្យ ដោយ​ពុំ​ការរំខាន​ដល់​សមត្ថកិច្ច​មេព្រៃ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ឡើយ ខណៈពេលដែល​ឈ្មួញ យក​គ្រឿងចក្រ​មក​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ សំលេង​លាន់​រំ​ពោង​ពេញ​ព្រៃ​កាលពី​ថ្ងៃទី ២៤ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ ។​
​សកម្មភាព​របស់លោក ទេព ប៊ុន​ស៊ិន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អ្នកយក​គ្រឿងចក្រ​មក​ឈូសឆាយ​ដីព្រៃ ដោយមាន​អ្នកកាង​នៅ​ពីក្រោយ​ឈ្មោះ​ឌឹ​ម ឌិន​ស្ថាន​នះ ជា​មេភូមិ ត្រពាំងថ្ម បាន​ឈូសឆាយដី​នៅ​ចំនុច ស្ពាន​ក្មេង ឃុំ តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប នៅលើ​ផ្ទៃដី​៨​ហិតា ហើយ​បាន​លក់​អោយទៅ​ឈ្មោះ សយ គឹម​ហួយ ជា​អ្នករស់នៅ​ឯ​ភ្នំពេញ ក្នុង​តំលៃ​មួយ​ហិតា ២០០​ដុល្លា​អា​រិ​ក មិន​ត្រឹមតែ​ប៉ុ​ណ្ណុះ​បាន​រំលោភ​យក​ដី របស់​ប្រជាពលរដ្ឋ ឈ្មោះ​ញៀន ដៀប ភេទ ស្រី អាយុ ៤២​ឆ្នាំ​រស់នៅ ចំណុច​ស្ពាន ក្មេង ឃុំ តា​សៀម ស្រុក​ស្វាយ​លើ​ខេត្ត សៀមរាប ដែលមាន​ផ្ទៃដី សរុប​ចំនួន​៥​ហិតា​។​
​អ្នកស្រី យៀន ឌៀប អាយុ ៤២​ឆ្នាំ ដែល​ត្រូវបាន​គេ​រំលោភ​ដី បាន​ឲ្យ​ដឹងថា ដី​នេះ​គាត់​បាន​កាន់កាប់​ដី​នេះ​មក​៥​ឆ្នាំ​ហើយ ស្រាបតែ​មកដល់ពេលនេះ ឈ្មោះ​ទេព ប៊ុន​ស៊ិន បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយដី​របស់ គាត់ ដោយ​មិន​ខ្វល់​ពី​ច្បាប់​បន្តិច​ឡើយ ដោយសារតែ​មេ​ឈ្មួញ​ម្នាក់នេះ អាង​លោក មេភូមិ​បណ្តោះអាសន្ន នៅ​ពីក្រោយ​នៃ​ការឈូសឆាយដី​ព្រៃ និង​ការឈូសឆាយដី​របស់រ​ដ្ឋ ។​
​ចំណែក​លោក ធី ម្ចាស់​ត្រាក់ទ័រ រស់នៅ​ភូមិ បោប​តាសេក ស្រុក​ម​ង្គោ​ល​បូរី ខេត្ត បន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា គាត់​ចូលមក​ឈូសឆាយ​ដីព្រៃ នៅ​ចំណុច​ស្ពាន​ក្មេង​នេះ​គឺ​ឈ្មោះ ទេព ប៊ុន​ស៊ិន បាន​ជួល​ឲ្យ​មក​ឈូសឆាយ​នឹង​ភ្ជូ​រ​រាស​នៅ​ចំណុច​ស្ពាន​ក្មេង​នេះ ក្នុង​មួយ​ហិច​តា​តំលៃ​១០០​ដុល្លា ក្នុងនោះដែរ​ក៏មាន​ការ​ផ្តាំផ្ញើរ​ឲ្យ លោក​ឈូសឆាយ​ឲ្យ​រួចរាល់ កុំ​ខ្លាច​និង​ចាប់​អារ​ម្ម៍​ពី​អ្នកណា​ឲ្យ​សោះ ព្រោះ​ដី​នេះ​ជា​ដី​របស់​រដ្ឋ​ទេ ហើយ​យើង មាន​លោក ឌឹ​ម ឌិន​ស្ថាន​នះ ជា​មេភូមិ ត្រពាំងថ្ម​បណ្តសអាសន្ន អនុញ្ញាតិ​ឲ្យ​ឈ្មួញ​ឈ្មោះ ទេព ប៊ុន​ស៊ិន​ទី​២ លោក អ៊ុំ ម​ន្ថា ទី​៣ ឈ្មោះ អ៊ុយ អាង ឈូសឆាយដី​នៅ ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​
​លោក យ៉ាន ស៊ី​វ៉ា​ត់ បាន​ឲ្យ​ដឹងថា បញ្ហា​ការ​រុក​រា​ន្ទ​ដីព្រៃ​នៅ​ចំណុច ស្ពាន​ក្មេង​នេះ លោក​ពុំ​ហ៊ាន​ដោះស្រាយ ឬ​ធ្វើ​អន្តរាគមន៍​នោះទេ ដោយសារតែ​ដី​នេះ ជា​ដី​នៅ​ខាង​ខេត្តព្រះវិហារ ការឆ្លើយ​បែបនេះ គ្រាន់តែ​លេស​ឆ្លើយ​យករួចខ្លួន ឲ្យ​រួចផុត​តែ​ពី​មាត់ ដោយសារតែ​លោក មិនដែល​ស្គាល់​ទីតាំង​ភូមិសាស្ត្រ​ទឹកដី​ស្រុក​ស្វាយ លើ​ច្បាស់​នោះទេ ។​
​លោក ស៊ិ ប៊ុន​ស៊ិន អភិបាលស្រុក​ស្វាយ​លើ មានប្រសាសន៍ថា លោក​បានទទួល​ពត៍​នេះ​រួចហើយ អំពី​ការឈូសឆាយដី​ព្រៃ របស់​រដ្ឋ​នៅ​ចំណុច​ស្ពាន​ក្មេង វា​ស្ថិតនៅ​ព្រំប្រទល់​ខេត្ត ព្រះវិហារ និង​ខេត្តសៀមរាប ប៉ុន្តែ​ចំនុច​ដី​មាន​បញ្ហា​នេះ គឺ​ដី​នៅ​ចំណុច​ស្ពាន​ក្មេង​គឺ​ស្ថិតនៅ​ចំណុច ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​លោក​និង​ឲ្យ​មន្ត្រី​ចុះ​ត្រួតពិនិត្យ ដើម្បី​ទប់ស្កាត់​ការ​រុករ​ន្ទ​ដីព្រៃ​របស់​រដ្ឋ​យកមក ធ្វើជា​កម្ម​សិទ្ធ តែបើ​ពិនិត្យឃើញថា ឈ្មួញ​មានការ​ឃុបឃិត​គ្នា​ជាមួយ មេភូមិ បង្ករ​សកម្មភាព​ឈូសឆាយដី​ព្រៃរបស់​រដ្ឋ​ពិតមែន​នោះ លោក​និង​ចាត់​ឲ្យ​ជំនាញ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។ ដោយ ឡាន់ វិចិត្ត