ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦ មានករណី អគ្គីភ័យឆេះផ្ទះមួយកន្លែង កើតឡើងនៅចំណុចភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យឆេះផ្ទះមួយខ្នង ទំហំ៥គុណ៦ម៉ែត្រ សងអំឈើ ប្រក់ស្បូវ ដែលមានម្ចាស់ឈ្មោះ ព្រំ ភា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ។សមត្ថកិច្ចប៉ូលិសស្រុកបានអោយដឹងថា កាលដែលបណ្តាលឲ្យឆេះផ្ទះនោះ មូលហេតុ កូនដុតទុយោលេង ក៏បណ្តាលឲ្យឆេះតែម្តង។សមត្ថកិច្ចប៉ូលិស បានបន្តទៀតថា ករណីនេះ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គីភ័យ មួយគ្រឿង ជួយអន្តរាគមន៍ បាញ់ទឹកពន្លត់និងរឺម៉កម៉ូតូ ដឹកទឹកជួយផងដែរ ទើបរលត់ ហើយសម្ភារះត្រូវភ្លើងឆេះអស់មួយចំនួនធំ ផងដែរ៕



































