​សមត្ថកិច្ច​ចាប់បាន​មេ​ចែកចាយ​ថ្នាំញៀន​បាន​២​នាក់​បន្ត​ចាប់បាន​អ្នក​ទូរ​សព្ទ័​ ​សុំ​ទិញ​ថ្នាំញៀន​ពី​មេ​ចែកចាយ​២០​នាក់​ទៀត​ក្នុងចំណោម​៦០​នាក់​

0

​ខេត្តកំពង់ឆ្នាំង​៖ រឿង​ដែល​នឹកស្មាន​មិន​ដល់​អ្នកប្រើប្រាស់​ថ្នាំញៀន​២០​នាក់ ក្នុងចំណោម​៦០​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្នុង​រយះពេល​តែ​១២​ម៉ោង បន្ទាប់ពី​ពួកគេ​បាន​ទូរ​សព្ទ័​មក​​សុំ​ទិញ​ថ្នាំ​ពី​មេ​ចែកចាយ​ថ្នាំញៀន​២​នាក់​ដែល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​។ ករណី​បង្ក្រាប​និង​ចាប់​​ខ្លួន​ខាងលើនេះ បានធ្វើ​ឡើង​នៅ​រសៀល និង​យប់​ថ្ងៃទី​២៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅក្នុង​ទីក្រុង​កំ​​ពង់​ឆ្នាំង ខេត្តកំពង់ឆ្នាំង ហើយ​សមត្ថកិច្ច​បង្ហាញ​មុខ​ពួកគេ​ទាំង​២២​នាក់ និង​វត្ថុតាង​អោយ​អ្នកកាសែត​ថតរូប​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែ​កុ​ម្ភះ​នេះ​។​DSC04877
​ ​លោក ជុន ថា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្ត និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​
​បទល្មើស​ខេត្ត បានអោយដឹងថា​៖ ករណី​ដំបូង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ស​​ហ​ការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង ចាប់បាន​មេ​ចែកចាយ​ថ្នាំញៀន​២​នាក់ នៅ​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២៣ ខែ​កុ​ម្ភះ នៅក្នុង​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ដែលមាន​៖១​ឈ្មោះ យាន សុវណ្ណ​ចិ​ត្រា អាយុ​២១​ឆ្នាំ រស់នៅក្នុង​ភូមិ​កំពង់​អូស សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ២.​ឈ្មោះ លឹម សំបុណ្យ អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹក​ក​ចំនួន​៧​កញ្ចប់​តូច និង​ទូរ​សព្ទ័​២​គ្រឿង​។​DSC04872
​ ​បន្ទាប់មក​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​ដល់​ម៉ោង​១២​យប់ ថ្ងៃ​ដដែល អ្នកប្រើប្រាស់​ថ្នាំញៀន​ដែ​
​ល​ជា​ម៉ូយ​របស់​មេ​ចែកចាយ​ថ្នាំញៀន​ទាំង​២​នាក់​ខាងលើ ចំនួន​៦០​នាក់​បាន​ទូរ​សព្ទ័​មកសុំ​ទិញ​ថ្នាំញៀន​ជា​បន្តបន្ទាប់ ហើយ​ត្រូវបាន​សមត្ថកិច្ច​សហកា​រ​គ្នា​ស្ទាក់ចាប់​បានជា​បន្តបន្ទាប់​ចំនួន​
២០​នាក់ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​ពួក​ទាំងនោះ មាន​មកពី​ស្រុក​រលាប្អៀរ​ចំនួន​៥​នាក់ ស្រុក​ជល​គី​រី​ចំនួន​២​នាក់ ខេត្តកំពង់ស្ពឺ​១​នាក់ និង​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ចំនួន​១៨​នាក់​។​
​ ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ក្នុងករណី​ខាងលើនេះ​រួមមាន​៖ ថ្នាំញៀន​ចំនួន​៧​ក​ញ្ច​
​ប់​តូច ទូរ​សព្ទ័​ដៃ​១០​គ្រឿង ម៉ូតូ​៨​គ្រឿង លុយ​ធ្នាក់​១២​ម៉ឺន​រៀល ដាវ​និង​កាំបិត​ស្នៀត​២​ដើម ស្នាប់ដៃ​១ និង​សំភា​រះ​សំរាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។DSC04867
​ ​លោក ជុន ថា​រិ​ទ្ធ បាន​អោយដឹងទៀតថា​៖ តាម​ការប្រជុំ​ឯកភាព​របស់លោក​ស្នងកា​រ​ជា​មួ​
​យ លោក​ព្រះរាជអាជ្ញា​លា​សា​ដំបូង​ខេត្ត គឺ​មេ​ចែកចាយ​ថ្នាំញៀន​២​នាក់ និង​វត្ថុតាង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការខេត្ត ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​ច្បាប់​។ ដោយឡែក​អ្នក​ប្រើ​ប្រា ស់​ថ្នាំញៀន​ទាំង​២០​នាក់ មួយចំនួន​ត្រូវ​បញ្ជូនទៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន មួយចំនួនទៀត​និង​ធ្វើការ​អប់រំ​ដោយ​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​សមត្ថកិច្ច​។ ព្រោះ​ថាបើ​យក​ពួកគេ​ទាំងអស់​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត​គ្មាន​កន្លែង​ដាក់​ទេ ម្យ៉ាងទៀត​ទោស​នៃ​ការប្រើប្រាស់​ថ្នាំញៀន​មាន​រយះពេល​ខ្លី​តែប៉ុណ្ណោះ​នឹងត្រូវ​ដោះលែង​វិញ​ហើយ និង​បើ​គេ​បាន​ជួប​បងធំ​នៅក្នុង​គុក​ពួកគេ​ចេញមក​វិញ​អាច​និង​ក្លាយជា​អ្នក​ចែកចាយ​ថ្នាំញៀន​ជាមិនខាន​៕