ខេត្តពោធិ៍សាត់៖ រថយន្តសីុទែនដឹកហ្គាស់មួយគ្រឿងរបស់ក្រុមហ៊ុនចាន់ណាផល្លាគ្រុបបានវេចង្កូតចេញពីផ្លូវជាតិទៅប្រាស់ដេកលើបង្គោលខ្សែភ្លើងកណ្ដាលវាលស្រែបង្គរភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍ទាំងព្រឹកដោយសាធ្លាយធុងហ្គាស។ កាលពីវេលាមោ៉ង៦និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភួមិក្ដីឈ្នូល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។លោកសារៀមនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តពោធិ៍សាត់បានប្រាប់នូវហេតុការនេះថា៖ មានរថយន្តធុនធំសឺទែនដឹកហ្គាសមួយគ្រឿងព័ណ៍សពាក់ស្លាកលេខភ្នំពេញ3A .35-96 បានបើកលើផ្លូវជាតិលេខ០៥ក្នុងទិសដៅពីកើតទីលិចរបស់ក្រុមហ៊ុនចាន់ណាផល្លាគ្រុប ។
ដែលត្រូវបានគេស្គាល់អ្នកបើកឈ្មោះ ឈាង រាំង អាយុ២៥ឆ្នាំភេទប្រុសរស់នៅភួមិអូរំចង់ ឃុំបាក់ជញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ដោយគេបើកបរក្នុងស្ថានភាពល្បឿនលឿន ពេលទៅដល់ចំនុចគីឡូមែ៉តចន្លោះលេខ២០០និង២០១ ក្នុងភួមិខាងលើ ក៍បានវាក់នឹងរថយន្តកាមរីមួយគ្រឿង នៅខាស្ដាំដៃដែលកំពុងចតលើចិញ្ចើមផ្លូវដោយសាតែវាខូច ។
ពេលនោះតៃកុងបើកបររថយន្តដឹកហ្គាសនោះក៍បានបួងចង្កូតគេចចេញ តែដោយសាល្បឿនលឿន យកចង្កូតជ្រុលក៍ទៅខាងត្បូងផ្លូវជាតិលេខ០៥ ទៅក្នុងស្រែអ្នកភួមិក៍ប្រាស់ដេកចំបង្គោលភ្លើងអគ្គិសនី បណ្ដាលឲ្យបាកមួយដើម ។ ហើយឃើញមានធ្លាយចេញធុងហ្គាស់ជះមកខាងក្រៅបង្ករភ្ញាក់ផ្អើលដល់សមត្ថកិច្ច ផ្អើលដល់ក្រុមពន្លត់អគ្គីភ័យខេត្តក៍ក្រុមពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តពោធិ៍សាត់ យករថយន្តទៅបាញពន្លត់ហេតុការណ៍នេះគ្រប់គ្រងបានទាន់ពេលតែម្ដង ។
នគរបាលចរាចរណ៍ផ្លូវគោករបស់ស្នងការដ្ឋានខេត្តពោធិ៍សាត់បន្តថា៖ ដោយឧប្បហេតុនេះមិនបណ្ដាលឲ្យមាននណារងគ្រោះថ្នាក់ឡើយ គឺខូចខាត់តែបង្គោលភ្លើងជាមួយនឹងរថយន្តនោះតែប៉ុណ្ណោះ តែបើមិនមានរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍បាញទឹកទាន់ពេលទេ ទំនងជាផ្ទះធុងហ្គាសនេះបង្ករទៅជាអគ្គីភ័យឆាបឆេះទាំងរថយន្តនឹងបង្កររាលនៅទីតាំងនេះទៅកន្លែងផ្សេងៗទៀតមិនខាន។ ហើយខណៈនេះនគរបាលសណ្ដាប់ធ្នាប់កំពុងតែជួយអន្តគមន៍ផ្នែកចរាចរណ៍ដើម្បីបង្ករលក្ខណៈងាយស្រួលដល់កាស្ទូចរថយន្តនេះយកទៅជួសជុលប្រើប្រាស់វិញរួមនិងសងសំណងបង្គោលភ្លើងនោះឡើងវិញ៕




































