កំពត៖ កំលាំងការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយត្រី អ៊ិន ជីវ៉ា ស្នងការរងនិងជានាយការិយាលយ័កណ្តាលប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តនិងបានការសហការពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តនិងការចូលរួមពីលោកវរៈសេនីយត្រីលក ញ៉ាវនាយរងការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់ស្នងការខេត្ត នៅវេលាម៉ោង៩,៣០នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៦បានចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងផ្ទះជួលមួយកន្លែងដែលមានយីហោឈ្មោះ ឌីរីវើឡជ ស្ថិតក្នុ-ងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសជាជនជាតិហ្វ៉ាងឡង់ម្នាក់ដែលកំពុងសេពគ្រឿងញៀន(កញ្ឆា) ។
លោកឧត្តមសេនីយត្រី អ៊ិន ជីវ៉ា ស្នងការរងបានមានប្រសាសន៍ថាៈក្រោយពីមានសេចក្តីរាយការពីម្ចាស់ផ្ទះជួលថាមានជនបរទេសម្នាក់ស្នាក់នៅក្នុងផ្ទះជួលរបស់ខ្លួនស្ថិតនៅចំណុចខាងលើបានមកស្នាក់នៅហើយបានលួចសេពគ្រឿងញៀន។លោកបន្តថាៈក្រោយពីបានទទួលពត៌មានខាងលើ លោកបានសុំការសហការជាមួយព្រះរាជអាជ្ញារួចដឹកនាំកំលាំងចុះដល់ទីតាំងជាក់ស្តែងតែម្តងជនបរទេសរូបនេះមានឈ្មោះPerttu Johannesភេទ
ប្រុស អាយុ៣៨ឆ្នាំកាន់ប៉ាស្ពរ័លេខPF0528339 ។
ជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀនកញ្ឆានិងឧបករណ៍សំរាប់ជក់ត្រូវបានកំលាំងសមត្ថកិច្ចនាំមកកាន់ការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕



































