ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​បើក​ក្នុង​ល្បឿន​លឿន​វ៉ាក់​អឺ​ជាមួយ​រថយន្ត​បើក​ឆ្លង​ផ្លូវ​ចូល​បុរី ជាន់​ហ្វ្រាំង​បង្ខំ​ក្រឡាប់​រ៉ឺម៉ក​ជាច្រើន​ត្រឡប់​ស្លាប់​ម្នាក់​របួស​ធ្ងន់​ស្រាល​២​នាក់​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​និង​២​នាក់​ទៀត​របួសធ្ងន់​និង​ស្រាល​ដោយសារ​តែ​រ៉ឺម៉ក​ទឹក​ទឹកកក​ក្រឡាប់​បោក​ផ្ទប់​និង​ថ្នល់ ខណៈ​ពេល​អ្នក​បើក​ចាប់​ហ្វ្រាំង​បង្ខំ ស្រប​ពេល​មាន​រថយន្ត​មួយ​គ្រឿង​បើក​ឆ្លងកាត់​ពី​មុខ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​

កាលពី​វេលា​ម៉ោង ៨​និង​៣៥​នាទី​យប់​ថ្ងៃទី​១៥​ខែ​ឧសភា​ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ក្លោងទ្វារ​ចូល​បុរី​ពិភពថ្មី តាម​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រ៉ឺម៉ក​ម៉ូតូ​ដឹក​ទឹកកក​មួយគ្រឿង មិន​មាន​ដឹក​ទឹកកក​ទេ ជិះ​គ្នា​៣​នាក់ គោលបំណង​ទៅ​រក​ទិញ​ម្ហូប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុចកើតហេតុ​ក៏​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ស មិន​ចាំ​ម៉ាក​បើក​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាសទិស​គ្នា បាន​បត់​យ៉ាង​លឿន​ចូលក្នុង​បុរី​ពិភពថ្មី ហើយក៏​បាន​វ៉ាក់​អឺ​ជាមួយ​រ៉ឺម៉ក​ម៉ូតូ ស្រាប់តែ​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​អកស័រ​បាន​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​បណ្តាលឱ្យ​រ៉ឺម៉ក​ម៉ូតូ​ក្រឡាប់​បោក​ផ្ទប់​និង​ថ្នល់​បណ្ដាលអោយ​អ្នកជិះ​ពីក្រោយ​២​នាក់​បោក​ទៅ​និង​ថ្នល់​ស្លាប់​ម្នាក់​និង​ម្នាក់​ទៀត​សន្លប់​នៅ​និង​កន្លែង ចំណែក​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​រង​របួសស្រាល​។​
​បន្ទប់​ពី​កើតហេតុ​អ្នកបើក​រថយន្ត​បាន​បើករថយន្ត​ចូលទៅ​ក្នុង​បុរី​ពិភព​ថ្មី​បាត់ទៅ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាមៗ ។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ត្រួតពិនិត្យ​និង​ធ្វើការ​វាស់វែង​កន្លែងកើតហេតុ​ផង និង​បាន​ទំនាក់ទំនង​ទៅ​គ្រួសារ​សព​ដើម្បី​មក​ទទួលយក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​IMG_0409 IMG_0420