ខេត្តកំពង់ឆ្នាំង៖ នៅសាលាខេត្តកំពង់ឆ្នាំងនាព្រឹកថៃ្ងទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំពិភាក្សាមួយស្តីពីការដោះស្រាយផលប៉ះពាល់នៃការសាងសង់ផ្លូវជាតិលេខ៥ ក្រោមអធិបតីភាព ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណកម្មការអន្តរក្រសួង និងឯកឧត្តមបណ្ឌិត ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកសមាជិកាគណៈកម្មការអន្តរក្រសួង លោកលោកស្រី អាជ្ញាធរដែនដីនិងតំណាងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៅក្នុងការកសាងផ្លូវជាតិលេខ៥ជាច្រើននាក់ទៀតចូលរួមផងដែរ។
ឯកឧត្តមបណ្ឌិត ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំងបានរាយការណ៍ជូនគណៈកម្មការស្តីពីការរីកចំរើន ជាពិសេសស្ថានភាពភូមិសាស្ត្រ នៃការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
និងការអភិវឌ្ឍន៍និងទទួលបានសមិទ្ធផលថ្មីៗជាច្រើន ស្របតាមយុទ្ធសាស្ត្រចតុកោណនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានអភិវឌ្ឍន៍ស្ថាបនាសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងគំរោងជាច្រើនទៀត ដើម្បីតភ្ជាប់ផ្លូវជាតិក្នុងសមាហរកម្មអាស៊ាននាពេលខាងមុខនេះ។
ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិហិរញ្ញវត្ថុបានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ និងទទួលបានសមិទ្ធផលថ្មីៗជាច្រើន
ដើម្បីឆ្លើយតបទៅនិងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សមិទ្ធផលថ្មីដែលត្រូវអនុវត្តបន្តគឺគម្រោងស្តារឡើងវិញនូវកំណត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់ធ្លាម្អមខេត្តពោធិសាត់ មានប្រវែង១៣៥,២៥គីឡូម៉ែត្រ ដែលមានផ្លូវវៀងចំនួន២កន្លែង នៅផ្សារឧត្តុងនិងក្រុងកំពង់ឆ្នាំងដែលអង្គប្រជុំក្នុងពេលនេះត្រូវពិភាក្សាដោះស្រាយផលប៉ះពាល់ នៅក្នុងការចាប់
ផ្តើមការសាងសង់ផ្លូវជាតិលេខ៥នេះនៅចុងឆ្នាំ២០១៦ខាងមុខនេះ។
ឯកឧត្តម ញាណ ឡេង ក៏បានផ្តាំផ្ញើដល់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែន ត្រូវគ្នាពិនិត្យពិភា
ក្សាធ្វើយ៉ាងណារាល់ការដោះស្រាយផលប៉ះពាល់ប្រកបដោយតម្លាភាព ត្រឹមត្រូវតាមស្តង់ដារទីផ្សារ ដើម្បីអោយភាគីរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទទួលយកបានទាំងអស់គ្នាដោយអស់ចិត្ត។ឯកឧត្តម ក៏បានសំណូមពរអោយប្រជាពលរដ្ឋទាំងអស់ដែលរងផលប៉ះពាល់ត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដី និងគណកម្មការអន្តរក្រសួងដើម្បីអោយការអភិវឌ្ឍនេះប្រព្រឹត្តបានរលូននិងតាមគំរោង ជាប្រយោជន៍រួមរបស់ជាតិនិងសំរាប់ប្រើប្រាស់ទាំងអស់គ្នា៕



































