​ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​បែន​ដឹក​ដី​កិន​បែកក្បាល​ស្លាប់​មួយ​រំពេច​

0

​ ​ស្ទឹងត្រែង​៖​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បាន​បន្តិច ជៀស​រថយន្ត​ដឹក​ដី​ឡើង​ទួល​គៀន​ថ្នល់​រអិលដួល ត្រូវបាន​រថយន្ត​កិន​បែកក្បាល​មួយ​ចំហៀង បណ្តាលអោយ​ស្លាប់​ភ្លាមៗ​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវលំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​លើ សង្កាត់​ស្រៈ​ឬ​ស្សី ក្រុង ខេត្តស្ទឹងត្រែង​។​​ ​មន្ត្រីនគរបាល​ក្រុង​ស្ទឹងត្រែង​បានឱ្យដឹងថា​ជនរងគ្រោះ ស្លាប់​ដោយសារ​រថយន្ត​កិន​មានឈ្មោះ​ម៉ាន់ គឹម​ហួ ភេទ​ស្រី អាយុ​៤៦​ឆ្នាំមាន​ទីលំនៅ ក្នុងភូមិ​លើ សង្កាត់​ស្រះ​ឬ​ស្សី​ក្រុ​​ង​ស្ទឹងត្រែង​។​12782062_609742959176435_493359697_n
​ ​សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា​នៅមុន​កើតហេតុ គេ​បានឃើញ​ស្ត្រី​រងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មា​ក់ព​ណិ៍​ក្រហម​គ្មាន​ស្លាក​លេខ ចេញពីផ្ទះ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ខណៈនោះ​ក៏មាន​រថយន្ត​បែន​ដឹក​ដី​កូរ៉េ​២​តោន​កន្លះ បើក​ពី​ជើង​មក​ត្បូង ក្នុងទិសដៅ​ច្រាស​គ្នា ហើយ​ស្ត្រី​រងគ្រោះ​បាន​រអិលដួល​នៅ​គៀន​ថ្នល់ ពេលនោះ​រថយន្ត​បានមក​ដល់​ល្មម ដោយសារ​ផ្លូវលំ​តូច​ប៉ិន​មួយ​រថយន្ត បាន​កិន​ស្ត្រី​រងគ្រោះ​ចំក្បាល​ផ្នែក​ខាងឆ្វេង បែក​មួយ​ចំហៀង​លាន​ភ្នែក ស្លាប់​មួយ​រំពេច ។​12782098_615766391910836_1647673159_n
​ ​សមត្ថកិច្ច​បន្តថា​ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បាន​ថយ​មក​ក្រោយ បើក​រត់គេច​បាត់ស្រមោល​។​តែ​ទោះជា​យ៉ាង​រថយន្ត​ដឹក​ដី​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ស្គាល់ ក្រុម​រថយន្ត​ដឹក​ដី​ផ្សេងទៀត ដែល​បាន​ដឹក​ដី​ជាមួយគ្នា ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ដើម្បី​នាំយក​រថយន្ត​និង​ម្ចាស់​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ចំណែក​ម៉ូតូ​ជនរងគ្រោះ​បាន​យកមក​រក្សាទុក​នៅ​ការ​យា​ល័យ​ចរាចរ​ផ្លូវគោក សព​សមត្ថកិច្ច​បានប្រគល់​អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕