សន្ធិ​បាត​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ លើក​ទី​១៣​និង​ការពិនិត្យ​រួមគ្នា សមិទ្ធិផល​សុខាភិបាល​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ឆ្នាំ​២០១៦

0

​ឧ​ត្ត​រ​មានជ័យ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​មន្ទីរពេទ្យ​ខេត្ត មាន​រៀបចំ​ពិធី សន្ធិ​បាត​សុខាភិបាល លើក​ទី​១៣​និង​ការ​ពិ​និ​ទ្យ​រួមគ្នា សមិទ្ធិផល​សុខាភិបាល​ឆ្នាំ​២០១៥​និង​លើក​ទិសដៅ​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​លោក​លៀម សុ​ដា អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​លោក​វេជ្ជ ឃ្លោក ហួត ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​មន្ត្រីរាជការ​នៅក្នុង​ខេត្ត​និង​កំលាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ទៀតផង​។​នាឱកាស​នោះ ដែល​វេជ្ជ ឃ្លោក ហួត ប្រធាន​មន្ទីរពេទ្យ​ខេត្ត ស​ន្ថ​រក​ថា និង​របាយការណ៍​ស្វាគមន៍ ក្នុង​ពិធី​នោះ​ថា វត្តមាន​របស់​គ​ណះ​អធ​ប​តី ភ្ញៀវកិត្តិយស​ទាំងអស់​នាឱកាស​នេះ គឺជា​ការលើកទឹកចិត្ត​យ៉ាង​ធំធេង​និង​បង្ហាញ​ពី​សក្ខីភាព បញ្ជាក់​ពីស​ន្ថា​ន​ចិត្ត​ស្រឡាញ​និង​ជួយ​គាំទ្រ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត ជាពិសេស​មន្ត្រីរាជការ​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់​និង​ធ្វើអោយ​មន្ទីរពេទ្យ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទាំងមូល​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ជាទីបំផុត​។IMG_1414​ឆ្លៀតឱកាស​ដ៏​មហោឡា​រឺ​ក​នេះ ខ្ញុំបាទ ជួសមុខ​អោយ​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ និង​តាំង​នាម​ខ្ញុំបាទ​ផ្ទាល់ ខ្ញុំបាទ​សូម​អនុញ្ញាត​ជំរាបជូន​ពី របាយការណ៍​សង្ខេប​ស្តីពី​សមិទ្ធផល​សុខាភិបាល ដែល​សំរេចបាន​ក្នុង​ឆ្នាំ​២០១៦​នេះ​។​បច្ចុប្បន្ន​មន្ទីរ​សុខាភិបាល​ខេត្ត​គ្របដណ្តប់​លើ​ស្រុក​ប្រតិបត្តិ​តែមួយ គឺ​ស្រុក​ប្រតិបត្តិ​សំរោង​ដែលមាន​អង្គភាព​ផ្តល់ សេនា​សុខភាព​សំខាន់ៗ​ចំនួន​៣​កន្លែង ក្នុងនោះ​មាន​មន្ទីរពេទ្យបង្អែក​ចំនួន​២ គឺ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​មន្ទីរពេទ្យបង្អែក​អន្លង់វែង​និង​មាន​មណ្ឌល​សុខភាព​ទាំងអស់​ចំនួន​៣០(​ផ្អែក​តាម​ផែនការ​គ្របដណ្តប់​សុខាភិបាល​ឆ្នាំ​២០១៥)​បច្ចុប្បន្ន មន្ទីរ​សុខាភិបាល​មាន​ធនធានមនុស្ស​ដែលជា​វេជ្ជបណ្ឌិត ទន្ត​បណ្ឌិត គ្រូពេទ្យ​មធ្យម ឆ្មប គី​លា​នុប្ប​ដ្ឋា​ក គី​លា​នុប្ប​ដ្ឋា​ក​យិ​ការ​និង​មន្ត្រី​សុខាភិបាល ជាច្រើនរូប​ទៀត​សរុប​៣៥៩​នាក់ ស្រី​១៨១​នាក់​។​IMG_1416មន្ទីរ​សុខាភិបាល​មាន​ដៃគូរ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​ចំនួន​១២​ដៃគូរ រួមទាំង​អាជា្ញធរ​និង​មន្ទីរ​ពាក់​ព​ន្ធ័​ដ៏ទៃទៀត​។​នាឱកាស​នោះ លោក​លៀម សុ​ដា អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ជំរុញ​ឲ្យ​លុបបំបាត់​ឲ្យ​អស់​រាល់​សេវា សុខាភិបាល​ខុសច្បាប់ ជា​ទិសដៅ​និង​សំណូមពរ សុំ​ឲ្យ​អធិការ ក្រុង ស្រុក​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ជួយ ពិនិត្យ​រាល់​សេវា​សុខាភិបាល​ចល័ត​(​ដើរ​ចាក់​ថ្នាំ លក់​ថ្នាំ​តាម​ផ្ទះ​)​បើ​គ្មាន​ឯកសារ​បញ្ជាក់​សូមជួយ​ឃាត់​ផ្តល់​ព័​ត៍​មាន​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត ជាបន្ទាន់​តាមរយះ​លេខ​ទូរស័ព្ទ​០១២៧២៣១២១​ដើម្បី​មាន​វិធានការ​បញ្ឈប់ ឫ​អនុវត្តតាម​និតិ​វិធី​ច្បាប់​៕IMG_1417 IMG_1415