ពីរ​នាក់​ប្តី​ប្រព​ន្ឋ​ឈ្លោះ​គ្នា​ម្តាយ​មកជួយ​កូនស្រី​ត្រូវ​កូនប្រសារ​ប្រុស​វាយ​ជ្រុលដៃ​របួសធ្ងន់​ដឹក​ដល់​មន្ទីរពេទ្យ​ស្លាប់ កូនប្រសារ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​ហឹ​ង្សា​

0

​កំពត​៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំមក​​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត បន្ទាប់ពី​បុរស​រូបនេះ​មាន​ជម្លោះ​ជាមួយ​ប្រព​ន្ឋ​​របស់ខ្លួន ហើយ​ម្តាយក្មេក​ទៅ​ឃាត់ ត្រូវ​បុរស​ជា​កូន​ប្រ​​សារ​រូបនេះ​វាយ​ម្តាយក្មេក​រងរបួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះ​​នៅ​មន្ទីរ​បង្អែក ខេត្តតាកែវ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​ជនរងគ្រោះ​ជា​ម្តាយក្មេក​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​មន្ទីរពេទ្យ ។​​លោក​វរៈសេនីយត្រី​ហ៊​ន ប៊ុន​ស៊ី​ដេ​ត អធិការនគរបាល​ស្រុក​អង្គរ​ជ​យ័​ឲ្យ​ដឹងថាៈ​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែ​កុ​ម្ភះ ឆ្នាំ ២០១៦ ប្តី​ឈ្មោះ​ទ្រឹ​ន​ដូច និង​ប្រព​ន្ឋ​ឈ្មោះ អ៊ុំ ស្រីអូន ពីរ​នាក់​ប្តី​ប្រព​ន្ឋ​នេះ​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ត្រូវ​ម្តាយក្មេក​ឈ្មោះ​សាក់ ញ៉ឹង​ទៅ​ជួយ​កូនស្រី ក៍​ត្រូវ​កូនប្រសារ​ប្រុស​វាយ​ឲ្យ​រងរបួស​ធ្ងន់​លុះដល់​ម៉ោង​១២.០០​នាទី​យប់​ថ្ងៃ​ដដែល បាន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​។​IMG-20160225-WA0234លុះដល់​ម៉ោង​៣.០០​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ដោយសារតែ​ស្ថានភាព​ជម្ងឺ​ធ្ងន់ធ្ងរ​ស្ត្រី​រងគ្រោះ​ជា​ម្តាយក្មេក​ក៍បាន​ដាច់ខ្យល់​ស្លាប់​ក្នុង​មន្ទីរពេទ្យ​យ៉ាង​អ​ណោ​ច​អធ​ម័​។​​លោក​អធិការ​បាន​បន្តទៀតថាៈ ក្រោយពី​ក្រុមគ្រួសារ​ដឹក​សាកសព​ម​ក​ដល់ផ្ទះ​វិញ​កំលាំង​សមត្ថកិច្ច​ក៍​ទៅពិនិត្យ​សាកសព​ហើយក៍​បាន​ចាប់​ឃាត់ខ្លួន​ជនដៃដល់​ជា​កូនប្រសារ​ឈ្មោះ​ទ្រឹ​ន ដូច​ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​នាំមក​កាន់​ស្នងការ​ខេត្ត​ដើម្បី​សាកសួរ ។IMG-20160225-WA0237​​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ កុ​ម្ភះ ឆ្នាំ​២០១៦​ជនសង្ស័យ​ឈ្មោះ ទ្រឹ​ន ដូច ជា​ជនដៃដល់​នៅពេល​សមត្ថកិច្ច​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ធ្វើការ​សាកសួរ​ខ្លួន​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថាៈ នៅវេលា​ម៉ោង​៥.០០​នាទី ថ្ងៃទី​២៣.០២.២០១៦​ខ្លួន​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រព​ន្ឋ​ខ្លួន ពេលនោះ​ស្ត្រី​ឈ្មោះ សាក់ ញ៉ឹង​ជា​ម្តាយក្មេក​បានរ​ត់ទៅ​ជួយ​កូន​ព្រមទាំង​វាយ​ខ្លួន​ចំនួន​ពីរ​ដំបង​ផងដែរ ពេលនោះ​ខ្លួន​ក៍បាន​វាយ​តម​វិញ​មួយ​ដៃ​ដួល​ក្បែរ​គល់​ដូង​ខាងត្បូង​ផ្ទះ​ចម្ងាយ​ប្រហែលជា​៥​ម៉ែត្រ​។ លុះដល់​ម៉ោង​១២.០០​នាទី​រំលង​អា​ធ្រា​ត​ថ្ងៃ​ដដែល​ដោយ​ស្ថានភាព​ជម្ងឺ​ធ្ងន់ធ្ងរ​ក៍​ត្រូវ​
​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តាកែវ នៅវេលា​​ម៉ោង​៣.០០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៤​ឯ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​គាត់​ក៍បាន​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទីរពេទ្យ​នោះ​តែម្តងទៅ ។​

​លោករ​វៈ​សេនីយ​ត្រី​លក ញ៉ា​វ​នាយរង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថាៈ​ជនសង្ស័យ​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ហើយ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​រួច សមត្ថកិច្ច​ក៍បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៥​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕