ខេត្តព្រះសីហនុ៖យោងតាមប្រភពពត៏មានពីរមន្ត្រីក្រុមព្រឹក្សារក្រុងព្រះសីហនុម្នាក់(សូមមិនបញ្ចេញឈ្មោះ)បានលូបបង្ហើបប្រាប់ឲ្យដឹងថាដីព្រែលិចទឹកតំបន់ស្ពានឆេះទំហំប្រមាណជាង១០ហិកតា ដើម ឡើយដីចំណុចនេះត្រូវបានជាប់គាំងធ្វើប្លង់កម្មសិទ្ធិមិនបាន រយៈពេលជា ច្រើនឆ្នាំមកហើយ ដោយ កាលនោះមានមន្ត្រីជំនាញពាក់ពន្ធ័មួយចំនូនដែលយល់ដឹងពីរច្បាប់ភូមិបាលធ្វើការជំទាស់ ប៉ុន្តែរ ក្រោយមក នៅក្នុងអំឡុងឆ្នាំ២០១៤ ស្របពេលដែល លោក ស្បោង សារ៉ាត អតីតៈអភិបាល ខេត្ត ព្រះសីហនុ ដល់ ពេលចូលនិវត្តន៍ ដីទីតាំងព្រែលិចទឹកទាំងនោះត្រូវបានគេឃុបឃិត គ្នាចេញ ប្លង់ កម្មសិទ្ធិយ៉ាងរលូនអស់គ្មានសល់ដោយប្រើរូបមន្តទុកដីទំហំទទឹងពីរ៣០ទៅ៤០ម៉ែត្រនៅចំកណ្តាលតាមបណ្តោយព្រែលិចទឹកធ្វើជាអូរសំរាប់រំដោះទឹកភ្លៀងជនលិចនៅក្នុងរដូវស្សាប៉ុណ្ណុះ។
.មន្ត្រីក្រុមព្រឹក្សារដ៍ដែលបានបន្តទៀតថាដីព្រែលិចទឹកនេះក្រោយពីរគេឃុបឃិតគ្នាចេញប្លង់កម្មសិទ្ធិរំលោភយកបានសម្រេចរូចមក ក្រុមអ្នកពាក់ព័ន្ធរំលោភដីព្រែលិចទឹកទាំងនោះបានរិះរកគ្រប់ មធ្យោបាយក្នុងគោលបំណងលុបបំបាត់វត្តមានព្រែលិចទឹកនៅចំណុចនោះចោលឲ្យអស់រូចចាក់ដីលុបបំពេញជាសវាងកុំឲ្យមានបញ្ហរទៅថ្ងៃក្រោយ។ជាលទ្ធផលដោយសារមានការព្រឹក្សាផ្តល់គំនិតពីរសំណាក់អភិបាលរងខេត្តម្នាក់ដែលជាមនុស្សទទូលបានផលប្រយោជន៍ក្នុងរឿងនេះផងនោះ ពូគេក៍ជ្រើស រើសយកវិធីសាស្ត្រសុំច្បាប់ស្តាអូរ ពីរព្រោះថាវិធីបែបនេះពូកគេយល់ឃើញថាអាចចាក់ដីលុបព្រែ លិច ទឹកឬកាប់បំផ្លាញព្រែលិចទឹកចោលយ៉ាងរលូនគ្មាននណាចាប់អារម្ភនិងជំទាស់នោះទេគឺសំខាន់ធ្វើយ៉ាងណាឲ្យតែមានអូរសំរាប់ រំដោះ ទឹកភ្លៀងកុំឲ្យជនលិចក្នុងរដូវស្សាទៅវាបានហើយ ។ចំណែកឯថ្នាក់ដឹក នាំខេត្ត
ព្រះសីហនុ ជំនន់នោះ (លោកឈិត សុខុន )ក្រោយពីរបានឃើញច្បាប់សុំស្តារអូរដូចនេះក៍ សម្រេចចិត្តឲ្យភ្លាមៗ យល់ព្រមឲ្យ មនុស្សដែលពាក់ពន្ធ័រំលោភដីព្រែលិចទឹកទាំងនោះធ្វើតាមការស្នើសុំ ក្នុងល័ក្ខខ័ណ្ឌស្តារអូរ ពីព្រោះលោកយល់ថា កិច្ចការស្តារអូរបែបនេះវាជាការងាររបស់ខេត្តប៉ុន្តែរបើមាន គេសុំស្តារអូរដោយមិនបាច់ចំណាយប្រាក់ដូចនេះវាជារឿងល្អបំផុតហើយ។ក្រុមអ្នកពាក់ព័ន្ធរំលោភដីព្រែលិចតឹកខាងលើ ក្រោយពីរបានការសម្រេចរបស់អាជ្ញាធរខេត្តឲ្យពូកគេស្តារអូរភ្លាម ពូកគេក៍ចាប់ ផ្តើមធ្វើសកម្មភាពឈុសឆាយបំផ្លាញព្រែលិចទឹកចោលនិងចាក់ដីលុបព្រែលិចទឹកតែម្តង ដោយ អនុវត្តន៍ផ្ទុយពីរខ្លឹមសារ នែពាក្យស្នើសុំទាំងស្រុង ជាហេតុធ្វើមន្ត្រីជំនាញជលផលឃើញបែបនេះក៍ បានចុះទៅធ្វើការហាមឃាត់ភា្លមៗផងដែរ នឹងមិនអនុញាត្តិឲ្យក្រុមនោះធ្វើការឈុសឆាយឬចាក់ដីលុប ព្រែលិចទឹកតទៅទៀតនោះទេ ព្រមទាំងមានធ្វើកិច្ចសន្យាតាមនិតីវិធីនែច្បាប់ទៀតផង។
ក្រោយពីរមាន ការហាមឃាត់របស់មន្ត្រីជលផលបែបនេះ សកម្មភាពនែការកាប់បំផ្លាញ ព្រែលិចទឹកនឹងចាក់ដី លុបព្រែ លិចត្រូវបានផ្អាកតាំងពីរពេលនោះរហូតមក។ ប៉ុន្តែរថ្មីនេះបែបជាមានសកម្មភាពការកាប់បំផ្លាញ ព្រែ លិចទឹកនិងចាក់ដីលុបព្រែលិចទឹកដ៍ជាដែល ហើយក៍ត្រូវមន្ត្រីជំនាញជលផល នឹងមន្ត្រីបរិស្ថាន ចុះទៅ ធ្វើ ហាមឃាត់ព្រមទាំងបានធ្វើចាប់ឃាត់រថយន្តដឹកដីធនធំចំនូន២គ្រឿង និងគ្រឿងចក្រ(អាប៊ុល ឈុស ដី)ចំនូន២គ្រឿងផងដែរទុកជាវត្តតាងផ្លូវច្បាប់។
.លោក នេន ចំរើន បានបន្តទៀតថាជុំវិញបញ្ហារនេះលោកនិងធ្វើសេចក្តីរាយការណ៍ទៅលោក យន្ត មីន អភិបាលខេត្តព្រះសីហនុឲ្យបានជ្រាបរូចហើយ ដើម្បីមានវិធានការតាម ផ្លូវច្បាប់ តែចំពោះ ចំណាត់ការផ្លូវច្បាប់របស់អាជ្ញាធរខេត្តយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ។ជាមួយគ្នានេះលោក នេន ចំរើន ក៍បានបង្ហាញនៅជំហររបស់ខ្លូនយ៉ាងមុខមាំថាលោកនិងធ្វើការសើររើឡើងវិញចំពោះការ ចេញប្លង់ កម្មសិទ្ធិ ស្ថិតនៅចំណុចដីព្រែលិចនេះទាំងអស់ ហើយបើពិនិត្យឃើញថាមានភាពមិន ប្រក្រតី ដោយការចេញប្លង់កម្មសិទ្ធិធ្វើឡើងក្រោមការឃុបឃិតគ្នា លោក និងរៀប ចំឯកសារពាក់ពន្ធ័ប្តឹងទៅ សាលា ដំបូងខេត្ត ព្រះសីហនុសុំលុបបណ្ណ័ កម្មសិទ្ធិ ទាំងនោះចោលឲ្យអស់ ក្នុងគោលដៅប្រមូលយក ព្រែលិទឹក ទាំងនោះ មកថែរក្សាទុកជាសម្បត្តិរដ្ឋវិញឲ្យ ខានតែបាន។ ហើយកិច្ចការនៅចំពោះ មុខ លោកនឹងឲ្យ ក្រុមអ្នកពាក់ព័ន្ធចាក់ដីលុបព្រែលិចទឹកទាំងអស់ ឲ្យកាយដីចេញវិញទាំង អស់ដោយ គ្មានការតវ៉ានឹងដាំដើម កោងកាងឡើងវិញ ប៉ុន្តែរក្នុងករណីមិនអនុវត្តន៍តាម លោកនឹងដាក់ពាក្យបណ្តឹង ទៅតុលាការចាត់ការតាមផ្លូវច្បាប់ ហើយសំរាប់រថយន្តដឹកដីចំនូន២គ្រឿងនឹងអាប៊ុលចំនូន២គ្រឿង ដែលលោក បានធ្វើ កំណត់ហេតុ រូចហើយនោះនិងក្លាយជាវត្តុតាងដ៍សំខាន់ក្នុងរឿងនេះផងដែរ៕



































