បន្ទាយមានជ័យះ លោក អាត់ ខែម ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយpost news ដឹងថាគ្រឿងអលង្កានិងថវិកាដែលកម្លាំងនគរបាលរឹបអូសបានមកវិញពីក្រុមចោរប្លន់បានប្រគល់អោយទៅម្ចាស់វិញហើយ នៅរសៀលថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៦នេះ។ពិធីប្រគល់ធ្វើឡើងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ក្រុមអាជីវករបានសម្តែងការសប្បាយរីករាយនិងបានថ្លែងអំណរគុណចំពោះក្រុមសមត្ថកិច្ចនគរបាលដែលខិតខំតាមប្រម៉ាញ់ទាំងយប់ទាំងថ្ងៃរហូតចាប់បានបក្សពួកទាំងអស់និងបានលើកទឹកចិត្តដល់នគរបាលចំនួនបួនលានរៀល។
សូមបញ្ជាក់នៅព្រឹកថ្ងៃទី២៤កុម្ភះឆ្នាំ២០១៦មានករណីប្លន់មួយ កើតឡើងលើ ស្ត្រីម្នាក់ឈ្មោះ សយ សុផាន់ណា អាយុ៤៥ឆ្នាំ នៅមុខផ្ទះស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែតខណះដែលរៀបជិះម៉ូតូចេញពីផ្ទះជាមួយកូនស្រីយកមាសទៅលក់ក្នុងផ្សារ៉ា។ ហើយក្រោយធ្វើសកម្មភ្ជង់ប្លន់រួចមកសមត្ថកិច្ចនគរបាលក្រុងនឹងខេត្តបានចេញស្ទាក់ពទ្ធ័គ្រប់ច្រកល្ហក នឹងចាប់ជាបន្តបន្ទាប់ក្នុងថ្ងៃកើតហេតុបានចំនួនពីរនាក់នឹងដកហូតមកវិញនូវគ្រឿងអលង្កាដែលប្លន់យកទៅ កាំភ្លើងពីរដើមរថយន្តឆ្លាមមួយគ្រឿងជាកម្មសិទ្ធិរបស់ចោរ រីឯមេក្លោងគេចខ្លួនបាត់។ក្រោយមក
នៅថ្ងៃបន្ទាប់គឺព្រឹកថ្ងៃទី២៥ខែកុម្ភះក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងនិងប្រយត្ន័តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តកម្លាំងប៉ុស្តិត្រួតពិនិត្យលើកំណាត់ផ្លូវជាតិលេខ៥ដេញចាប់បានឈ្មោះ លឹម ទ្រី ហៅ ទី អាយុ៣៨ឆ្នាំ ជាមុខសញ្ញានិងជាមេក្លោងក្នុងករណីភ្ជុងប្លន់ខណះរូបគេចុះពីរថយន្តក្រុងហើយរត់គេចខ្លួនចូលទៅក្នុងព្រៃដែលស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ។
ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំខេត្តនិងប្រជាពលរដ្ឋបានធ្វើការកោតសរសើរចំពោះយុទ្ធនាកា របង្ក្រាបករណីប្លន់នេះ។វាជាមហាជោគជ័យរបស់ថ្នាក់ដឹកនាំនិងកម្លាំងនគរបាលខេត្តស្តែងចេញពីការខិតខំនិងសាមគ្គីភាពដែលជាកត្តាផ្តល់នូវភាពកក់ក្តៅសំរាប់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល៕