សៀមរាប៖ អាវុធហត្ថឃាត់ខ្លួនសិស្សវិទ្យាល័យអង្គរនិងសិស្សវិទ្យាល័យ១០មករានៅចំនុចមុខវត្តព្រះឥន្ទកោសារ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហឹង្សាដោយចេតកាលវេលាម៉ោង០៩:០០នាទី ថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០១៦ បង្ករដោយជនសង្ស័យ ឈ្មោះ ពាវ ភេទប្រុសនឹងបក្សពួក បានយកដាវសាំម៉ូរ៉ៃ ទៅកាប់លើជនរងគ្រោះឈ្មោះប្រាក់ គឹម ហុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យ១០មករា ស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យរបួសធ្ងន់ជាច្រើនកន្លែងត្រូវកដៃខាងឆ្វេង ផ្នែកខាងលើនឹងស្មាខាងឆ្វេង។
លោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពីទទួលបណ្តឹង នៅម៉ោង១៤និង៤០នាទី នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ការិយាល័យជំនាញស្រាវជ្រាវហើយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់នឹងវត្ថុតាំង រួមមាន កាំបិតសាំម៉ូរ៉ៃចំនួន០១ កាំបិតតាំងតោចំនួន០១ កាំបិតខ្វែវចំនួន០១ពូថៅចំនួន០២ ទី១ឈ្មោះរៀម ប៊ុនហាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរវិទ្យាល័យអង្គរ ស្នាក់នៅភូមិវិហាចិន សង្កាត់ស្វាយដង្គុំ ក្រុងនិងខេត្តសៀមរាប ទី២ឈ្មោះរៀន រ៉ាយុត្តិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស១០មករា ស្នាក់នៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប ទី៣ឈ្មោះអ៊ីវ វឌ្ឍនាចក្រី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យ១០មករា ស្នាក់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងនិងខេត្តសៀមរាប។
លោកបានបន្តទៀតថា នៅម៉ោង៨និង០០នាទីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត៤នាក់ ឈ្មោះហ៊រ សុខ សាន្ត ភេទប្រុស អាយុ១៨ឆ្នាំ សិស្សវិទ្យាល័យអង្គរ ស្នាក់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្នកំលាំងជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់នឹងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់តាមនិតិវិធី៕
វេហាស៍