នគរបាល​ព្រហ្មទណ្ឌកំ​រឹត​ស្រាលខេ​ត្ត​សៀមរាប​ឃាត់ខ្លួន​អ្នកលក់​ឆ្នោត​ប​ញ្ជូ​ល​ទៅ​តុលាការ​

0

​សៀមរាប​៖ នៅ​ថ្ងៃ​២៦​កុម្ភ​២០១៦​វេលា​ម៉ោង​១៥​កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល​បាន​ចុះបង្ក្រាប​ម្ចាស់​កន្លែង​លក់​ឆ្នោត​(​កត់​កន្ទុយលេខ​)​មួយកន្លែង​ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប និង​ឃាត់ខ្លួន​ស្ត្រី​មេ​ឆ្នោត​១​នាក់ ព្រមទាំង​សម្ភារៈ​សំរាប់​មួយចំនួន​។image-79bcc9c74860804e9564f1a3e42a5f7ec5e460ec1b8649f29e0586853aed5f3b-V​លោក​វរៈសេនីយ៍ឯក ភឹង ចិន្តា​រ៉េត ស្ត្រី​ជា​មេ​ឆ្នោត​មានឈ្មោះ​ឃួន តៃវ៉ាន រស់នៅ​ភូមិ​ឃុំ​ខាងលើ បច្ចុប្បន្ន​ស្ត្រី​មេ​ឆ្នោត​ព្រម​ទាង​វត្ថុ​តាំង​នឹង​បញ្ជូនទៅ​តុលាការ​ចាត់​តាម​នីតិវិធី​ច្បាប់​។​
​លោក​វរៈសេនីយ៍ឯក ភឹង ចិន្តា​រ៉េត សុំ​សំណូមពរ ដោយ​ទទូច​ចំពោះ​បង​ប្អូ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ប្រកបមុខរបរ​លក់​ឆ្នោត​(​កត់​កន្ទុយលេខ​)​សុំ​ឈប់​ទៅ​ព្រោះ​ជា​របរ​ខុសច្បាប់​លោក​បាន​សុំ​អ​ធ្យា​ស្រ​យ័​បើ​បងប្អូន​នៅតែ​ប្រព្រឹត្តិ សមត្ថកិច្ច​របស់លោក​ត្រូវតែ​បង្ក្រាប​ចាប់ខ្លួន បញ្ជូន​ទៅកាន់​តុលាការ ទទួលទោស​តាមច្បាប់​៕

​វេហាស៍​