ប៉ោយប៉ែត៖ខណះចៅសង្កាត់ប៉ោយប៉ែត ដាក់គ្រឿងចក្រអោយ កាយដីដាក់លូបង្ហូរទឹកក្នុងរដូវវស្សារចំនុចក្រោយវត្តថ្មី ភូមិមិត្តភាព សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផ្លូវតភ្ជាប់ ផ្លូវជាតិលេខប្រាំ ពីធនាគាអេស៊ីលីដា មកដល់សាលា សង្កាត់ មានមតិរិះគន់ពីពលរដ្ឋនៅសងខាងផ្លូវថា ការនាំក្រុមហ៊ុនមកកាយដីដាក់លូមិនមានបច្ចេកទេត្រឹមត្រូវ មិនអាចបញ្ជៀសទឹកនៅរដូវវស្សាបាននោះទេ គឺកាយដី ហើយហុចវិក័យប័ត្រ តែប៉ុណ្ណោះ។
ពលរដ្ឋប្រាប់នៅថ្ងៃទី២៦កុម្ភះ២០១៦នេះថា: គ្រឿងចក្រក្រុមហ៊ុនដែល ចៅសង្កាត់លោក អាំង គីហេង បញ្ជារចុះអោយ ធ្វើកាយដីចំណុចខ្លះ មានលូស្រាប់ ខ្លះទៀតមិនទាន់ ដាក់លូនៅឡើយ តែមិនមានការផ្សព្វផ្សាយឬជូនដំណឹងដល់ពលរដ្ឋនោះទេ ចាប់ផ្ដើមកាយរួចហុចវិក័យប័ត្រ ក្នុងលូមួយកង់៤៥ ដុល្លា បើលំនៅដ្ឋានណាមួយ គ្មានលទ្ធភាពទុកចោល មិនដាក់លូ ឬមិនកាយដីលុបមុខផ្ទះនោះទេ។
ពលរដ្ឋនិយាយទៀតថា: កាលនៅចៅសង្កាត់ចាស់ ទោះត្រូវធ្វើផ្លូវ កាយលូ កាយប្រឡាយ មានការ ផ្ដល់ដំណឹង កោះប្រជុំផ្សព្វផ្សាយ ដល់ពលរដ្ឋ អោយមានការចួលរួម ហើយចំពោះអ្នកគ្មានលទ្ធភាព ក៍ត្រូវបាន កាយដាក់លូទឹក ឬប្រឡាយដែរ តែមិនមាន ការបង្ខំអោយបង់ប្រាក់នោះទេមានមូលនិធិសប្បរសជនក្នុងសង្កាត់ជួយចេញប្រាក់ជូន។ ពលរដ្ឋគ្រប់រូបពិតជាចង់ជួយអភិវឌ្ឍនមូដ្ឋាន រួមចំណែកជាមួយរដ្ឋបាលសង្កាត់តែ ស្នើសុំអោយមានការផ្សព្វផ្សាយមុន និងធ្វើអ្វីមួយ។
ចៅសង្កាត់ប៉ោយប៉ែត លោក អាំង គីហេង និយាយ ក្នុង កិច្ចប្រជុំគណះបញ្ជាការឯកភាពក្រុងប៉ោប៉ែត នៅថ្ងៃដដែលថា: សង្កាត់និងអភិវឌ្ឍន៍សង្កាត់ អោយស្របតាម សមាហរន្តកម្មអាស៊ាន ដូច្នេះការធ្វើ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវបេតុង ប្រព័ន្ធលូ និងការសំអាតបរិស្ថាន ជាបញ្ហារចំបង ដែលត្រូវ អោយសង្កាត់អារកាត់ ដើម្បីអនុវត្តអោយបាន៕