​រថយន្ត​ធំ​បើក​លឿង​ចាំង​ភ្លើង​ហ្វា​ទៅបុក​គោយន្ត​ពីក្រោយ​ដាច់​ច្រើន​កំណាត់​ស្លាប់​ម្នាក់​

0

​ខេត្តពោធិ៍សាត់​៖ រថយន្ត​ធុន​ធំ​មួយគ្រឿង បាន​ប្រើប្រាស់​ល្បឿន​លឿន​លើ​ទ្រូង​ផ្លូវជាតិ​លេខ​០៥ មិនបាន​គិតពី​ឧបសក្ក​នៅខាងមុខ ក៍​ត្រូវបាន​ចាំង​ភ្លើង​ហ្វា​រថយន្តបុក​បញ្ច្រាស់ទិស ក៍បាន​ទៅបុក​គោយន្ត​កន្ត្រៃ​នៅ​ពីមុខ​បណ្ដាល​ឲ្យ​ធ្លាក់​ផ្លូវ​ដាច់​គោយន្ត​ជាច្រើន​កំណាត់​ហើយ​ស្លាប់a26f016881c447f4daa25bde017fba94​ម្ចាស់​គោយន្ត​ពេល​ដឹក​ដល់​មន្ទី​ពេទ្យ​ ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​នឹង​០០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភួ​មិ​តាកែវ​លើ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​​លោក ទ្រឿ​ង ណា​រិ​ទ្ធ នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​ត្នោតជុំ​បាន​ប្រាប់ថា ជនរងគ្រោះ​ដែល​ជួប​ឧប្បហេតុ​នេះ​របួសធ្ងន់រ​ហូត​ដល់​ស្លាប់​ពេល​ដឹក​ទៅដល់​មន្ទី​ពេទ្យ​នោះ​ឈ្មោះ សេម សា​វិ អាយុ​២៧​ឆ្នាំ​ជា​អ្នកបើក​គោយន្ត​មាន​ទីលំនៅ​ភួ​មិ​ត្បែង​ជ្រុំ ឃុំ​កើតហេតុ​ខាងលើ​។​

​លោក​បន្តថា បើតាម​សាក្សី​នៅក្បែរនោះ​បានឃើញ​ពី​ហេតុ​ការ​នេះ​បាន​និយាយ​ឲ្យ​លោក​ដឹង​គឺ ដំបូង​បុរសរងគ្រោះ​បើក​គោយន្ត​កន្ត្រៃ​ដឹកអុស​ម្នាក់ឯង ក្នុង​ដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច ដោយ​បើកបរ​ក្នុង​ផ្លូវ​អទិភាព ។ ស្របពេល​ជាមួយគ្នា​នោះដែរ​ក៍មាន​រថយន្ត​មួយគ្រឿង​ធុន​ធំ​ព័​ណ៍ស​ពាក់​ស្លាក​លេខ តាកែវ 3A-23.01 បាន​ចរាចរណ៍​មកពី​ក្រោយ​ស្រប​ទិស​គ្នា ដោយ​អ្នកបើកប​រថយន្ត​ធំ​នោះ​ប្រើប្រាស់​ល្បឿន​លឿន មកដល់​ចំនុច​គីឡូ​ម៉ែ​ត្រ​លេខ​១៧៣​និង​១៧៤ ទីតាំង​កន្លែងកើតហេតុ​ខាងលើ ក៍មាន​រថយន្ត​ផ្សេង​ចរាចរណ៍​មក​ច្រាស់ទិស​បើកភ្លើង​ហ្វា​ចាំង​ភ្នែក​តា​កុង​បើករថយន្ត​ធំ​នោះ ក៍​ទៅបុក​គោយន្ត​កន្ត្រៃ​ដឹកអុស​ពីក្រោយ​មួយ​ទំហឹង​ដែល​បុរសរងគ្រោះ​កំពុងបើក​ខាងមុខ​បម្រុង​នឹង​បត់​ចូល​ផ្លូវលំ​ទៅខាង​ស្ដាំ​ហើយ ក៍​ធ្លាក់​ទៅ​ស្រែ​ខាងជើង​ផ្លូវជាតិ ខូចខាត​រថយន្ត​នឹង​ដាច់​គោយន្ត​កន្ត្រៃ​នោះ​ពី​បី​កំណាត់ ហើយ​អ្នកបើកបរ​គោយន្ត​នោះ​ក៍បាន​រងរបួស​ធ្ងន់ធ្ង​រ​ពេល​ដឹក​ទៅ​សង្គ្រោះ​ដល់​មន្ទី​ពេទ្យ​ដាច់​ខ្ស​ល់​ស្លាប់​តែម្ដង ដោយឡែក​អ្នកបើកបរ​បង្ក​រថយន្ត​ធំ​រត់គេច​បាត់​ស្រ​ម៉ោ​ល​។​

​នគរបាល​ចរាចរណ៍​ផ្លូវគោក ស្រុក​ក្រគរ​ទៅដល់​ទីតាំង​នោះ ហើយ​បាន​ទៅពិនិត្យ​កន្លែងកើតហេតុ​ដើម្បី​ចាប់យក​វត្ថ​តាង​វាស់វែង​យកមក​រក្សា​ទុក្ខ​នៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​ផ្លូវច្បាប់​ពេល​ក្រោយ ។ ដោយ​ក្នុងករណីនេះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​បាន​និយាយថា​៖ គឺ​បង្ករ​ឡើង​ដោយ​រថយន្ត​ធុន​ធំ​នោះ​តែម្ដង គឺ​ប្រើប្រាស់​ល្បឿន​លឿន ដោយ​មិន​មើល​ឧប្បសក្ក​នៅខាងមុខ ក៍​ទៅបុក​គោយន្ត​ទាំង​កម្រោល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់​និង​ខូចខាត​មធ្យោបាយ​ទាំងសងខាង​តែម្ដង​៕​image1 828dd9febe74fd4be40b1e0c09d2b240 e4123c815400091a8ab70754c026e106 afe9134f9c2764682f528cc8a2d18a18