ទំនង​ខឹង​មិន​ឲ្យ​វា​៉​ក៍​បើករថយន្ត​បំ​បុក​ម៉ូតូ​ពីក្រោយ​ស្លា​ប់រូច​រត់គេច​បាត់​

0

​ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់​ត្រូវបាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ឯ​ម្នាក់ទៀត​ផុតពី​សេចក្ដីស្លាប់​ដោយ​របួស​តិចតួច បន្ទាប់ពី​ជិះ​ពួកគេ​ជិ​ម៉ូតូឌុប​គ្នា​ដោយ​ពុំ​ដឹងខ្លួន ត្រូវ​អ្នកបើករថយន្ត​មក​បុក​ពីក្រោយ ។ កាលពី​វេលា​មោ​៉​ង​៥​នឹង​១៥​នាទី​ល្ងាច ថ្ងៃទី​២៥ ខែ​កុម​ភះ ឆ្នាំ​២០១៦ ត្រង់​ភួ​មិf19c447ef35ea4de62183c13ed25c19b​ដប់​បាត សង្កា​ត​លលកស ក្រុង​ពោធិ៍សាត់ ដោយ​ជនបង្ករ​ចុះ​រត់គេច​បាត់​។​​បើតាម​លោក យឹម ឈាង​ហៃ អធិការ​ង​ក្រុង​ពោធិសាត់​បាន​ប្រាប់​ពី​ហេតុការណ៍​នេះ ដែល​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ជម្រាបជូន គឺ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ចរាចរណ៍​លើផ្លូវ​លេខ​៥៥ ដែល​ក្រាល​គ្រួស​ក្រហម ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។ ដោយ​ឈ្មោះ រស់ មករា អាយុ​២៧​ឆ្នាំ​រស់នៅ​ភួ​មិ​ពង្រ ឃុំ​បាក់​ជញ្ជៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​ជា​អ្នកបើក​ម៉ូតូ ឯ​ឈ្មោះ ឃ្លាំង ប៊ុន​ថេ​ន អាយុ​២៨​ឆ្នាំ នៅ​ភួ​មិ​ជាមួយ​ជា​អ្នក​អង្គុយ​ខាងក្រោយ​។ ខណៈពេលដែល​ពួកគេ​ជិះ​ឌុប​គ្នា​សុខៗ ក៍មាន​រថយន្ត​មួយគ្រឿង​ព័​ណ៍​ទឹកប្រាក់​ពាក់​ស្លាក់​លេខ​ភ្នំពេញ 3B.46-15 បាន​បើក​ពីក្រោយ ទំនងជា​ខឹង​នឹង​អ្នកបើក​ម៉ូតូ​នៅខាងមុខ ហុយ​ដី​ខ្លាំង សំ​ុ​វា​៉​មិនបាន ក៍​ព្យាយាម​បង្កើនល្បឿន​បើក​ដេញ​ម៉ូតូ​នោះ ដល់​ចំនុចកើតហេតុ​ខាងលើ ក៍​បុក​ពីក្រោយ ម៉ូតូ​នោះ​បណ្ដាល​ឲ្យ​អ្នក​អង្គុយ​លើ​ម៉ូតូ​ខាងក្រោយ​ស្លាប់​នៅនឹងកន្លែង​តែង​ម្ដង​។ ហើយ​អ្នកបើក​ម៉ូតូ​នោះ​សំណាង​ណាស់​គ្រាន់តែ​របួសស្រាល ដោយ​ភ្លាមៗ​នោះ​ជនបង្ករ​ដែល​បើករថយន្ត​បាន​ទុក​រថយន្ត​ចោល​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​។​​លោក​យឹម ឈាង​ហៃ បន្តថា​ក្រោយពេល​កើតហេតុ​ភ្លាមៗ​នោះ​ក្រុមគ្រួសារ​សព​បាន​ដឹកយក​ទៅផ្ទះ​ភ្លាមៗ​ដើម្បី​ធ្វើបុណ្យ ហើយ​កម្លាំង​នគរបាល​បាន​ទៅដល់​ទីនោះ យក​វត្ថ​តាង​មកកាន់​អធិការ​ក្រុង​ដើម្បី​ស្រាវជ្រៀវ​រក​ម្ចាស់​រថយន្ត​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ចរាចរណ៍​៕​