ស្វាយរៀង៖ លោកជំទាវ ម៉ែន សំអន បានជំរុញឲ្យ ថ្នាក់ដឹកនាំ បេក្ខភាពជានារី កំពុងបម្រើការងារ នៅក្នុងសង្គម ត្រូវតែបន្ដបង្កើនសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ព្រោះនារីជាឆ្នឹងខ្នងសេដ្ឋកិច្ចដ៍សំខាន់មិនអាចខ្វះបាន ដោយហេតុថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យនារីចូលរួមជាកំលាំងចលករ ដ៍សំខាន់ ក្នុងការរួមចំណែក ជំរុញ ប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សា ហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវម៉ែន សំអន បានបញ្ជាក់បែបនេះក្នុងពិធីអបអរសាទរខួបលើទី១០៥ទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០១៦ក្រោមប្រធានបទ(វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្យន៍ប្រកបដោយចីរភាព)នាពេលព្រឹកថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៦ក្នុងសាលប្រជុំស្នងការនគរបាលខេត្តស្វាយរៀងដែលមានស្ត្រីចូលរួមប្រមាណជិត៥០០នាក់។។ លោកស្ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ច របស់ប្រទេសជាតិ។ ជាមួយនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានគាំទ្រ និងលើកកម្ពស់តួនា ទីស្ត្រី ឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូលរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូង ពេជ្រ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ។ លោកជំទាវម៉ែនសំអនបន្ដថា៖ កន្លងមកក៍ដូចបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប្រធានកិតិ្ដយស សមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ សម្តេចតែងតែផ្តល់ជំនួយស្មារតី និងសម្ភារៈដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធនានា ឲ្យមានតម្លៃ និងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះសម្តេចកិតិ្ដព្រឹទ្ធបណ្ឌិត បានដើរតួយ៉ាងសំខាន់ និងសកម្មបំផុត ក្នុងការងារអភិវឌ្ឍន៍ស្ត្រីរួមមានការបង្កើតតំបន់អភិវឌ្ឍន៍ស្ត្រីខ្មែរជាច្រើន ដើម្បីបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ការថែរទាំសុខភាព ការផ្តល់កិច្ចការគាំពារ និងការជួយដោះស្រាយទុកលំបាកផ្សេងៗទៀត ដល់ស្ត្រីទីទាល់ក្រ និងស្ដ្រីងាយរងគ្រោះ ហើយលើសពីនេះ ទៅទៀតសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ក៍បានលើកតម្កើងផ្តល់កិត្តិយស ដល់ស្ត្រីកាន់តែខ្ពស់នៅក្នុងកិច្ចការងារនយោបាយ, សេដ្ឋកិច្ច, វប្បធម៌, ពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិសកម្ម និងទេសចរណ៍ ថែមទៀតផង ។ លោកជំទាវបន្ដថា៖ បច្ចុប្បន្ន មានស្ដ្រី បម្រើការងារលើគ្រប់វិស័យនៅទូទាំងប្រទេសមានរាប់មុឺននាក់ ហើយបានដើរតួនាទី ដ៍សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយអប់រំដល់នារីនៅមូលដ្ឋានឲ្យមានការយល់ដឹងពីច្បាប់ឲ្យយល់ដឹងអំពីការថែទាំសុខភាព ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គមជាតិទាំងមូល។ នៅក្នុងឱកាសនោះដែរក៏មានការទ្បើងបេជ្ញាចិត្តពីសមាជិកនារីតាមភូមិឃុំស្រុកក្រុងទូទាំងខេត្តផងដែរដើម្បីធ្វើយ៉ាងបង្កើនសមត្ថភាពបន្ថែមទៀតក្នុងការដឹកនាំនៅមូលដ្ឋាន។



































