មណ្ឌលគិរី៖ ពលរដ្ឋឆ្ងល់ថាទោះបីស្នងការដ្ឋាននគរបាលមណ្ឌលគិរី បានធ្វើការផ្សព្វផ្សាយនូវច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំនុចរបស់រាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ក៏នៅតាមបណ្តាក្រុងស្រុកមួយក្នុងខេត្តមណ្ឌលគិរី នៅតែមានសកម្មភាពការលួចលេងល្បែងស៊ីសងដដែល។
ជាក់ស្តែងនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា គេឃើញមានសកម្មភាពការភ្នាល់គ្នាជល់មាន់នៅក្នុងចំការកៅស៊ូរបស់ កុងចិន រាល់ថ្ងៃសុក្រ សៅរ៍ នឹងអាទិត្យ ដោយមិនមានការបង្ក្រាប់ពីសមត្ថកិច្ចនៅទីនោះឡើយ ហើយការភ្នាល់គ្នាជល់មាន់នេះចាក់មួយគូរៗលុយចាប់ពីមួយលានរៀលឡើងទៅ ។
ពាក់ព័ន្ធទៅនឹងការលេងល្បែងស៊ីសងខាងលើ លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកបានដឹងថា លោកបានដាក់បញ្ជាអោយកម្លាំងរបស់លោកចុះល្បាត់ដោយបង្ក្រាប់បានអ្នកលួចលេងល្បែងស៊ីសងជាបន្តបន្ទាប់ ដោយឃាត់ខ្លួនយកមកណែនាំនឹងធ្វើកិច្ចសន្យាដោយអោយឈប់លេងល្បែង ហើយកម្លាំរបស់លោកនឹងចុះបង្ក្រាបជាបន្តទៀត អោយតែមានអ្នកលួចលេងល្បែងស៊ីសង រីឯការលួចលេងល្បែងភ្នាល់គ្នាជល់មាន់ខាងលើនេះ លោកនឹងអោយកម្លាំងរបស់លោកចុះទៅបង្ក្រាប់ ។
ពាក់ព័ន្ធទៅនឹងការចុះបង្ក្រាប់ការភ្នាល់គ្នាជល់មាន់ខាងលើនេះ ពលរដ្ឋកំពុងចាំមើលកម្លាំងសមត្ថកិច្ច របស់ស្នងការនគរបាលខេត្តមណ្ឌលគិរី តើមានចំណាត់ការដូចដែលលោកមានប្រសាសន៍ដែររឺទេ៕ ដោយ ប៊ូស្រា