​ពលរដ្ឋ​រថា រថយន្ត​ប្រភេទ​សាំ​យ៉ុង​ដឹកឈើ​មិនមាន​ការបង្ក្រាប់​

0


​មណ្ឌលគិរី​៖​ពលរដ្ឋ​រថា រថយន្ត​ប្រភេទ​សាំ​យ៉ុង​នៅក្នុង​ខេត្តមណ្ឌលគិរី បច្ចុប្បន្ននេះ​កំពុងតែ​លួច​បង្គប់​ឈើប្រណិត​ដែល​ជ្រៀក​ជា​បន្ទះ​ដោយ​មិនទាន់​កែឆ្នៃ​ដូចជា​ទ្វា និង​បង្អួច ហើយនឹង​គ្រឿង​ផ្សេងៗ ហើយ​រថយន្ត​នេះ​ដឹក​ចេញ​ខេត្តមណ្ឌលគិរី យកទៅលក់​នៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​ឆ្លងកាត់ កន្លែង​យាមកាម​របស់​សមត្ថកិច្ច មិនដែល​ឃើញ​មានការ​បង្ក្រាប់​នោះទេ​។​
​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ប្រភេទ​សាំ​យ៉ុង​នេះ លួច​បង្គប់​ឈើប្រណិត​ខាងលើ មាន​ជា​រៀងរាល់ថ្ងៃ គេ​សង្កេតឃើញ​នៅក្នុង​រថយន្ត​ដឹក​សុទ្ធតែ​ឈើ​ដែល​ជ្រៀក​រួច ដឹក​ទៅ​យ៉ាង​រលូន ដោយ​បង់លុយ​ឲ្យ​សមត្ថកិច្ច​នៅពេលដែល​គេ​ហៅ​ឈប់​ឆែកឆេរ ។ ជាក់ស្ដែង​ដូច​ក្នុង​រូបភាព​នេះ​ដែល​ពលរដ្ឋ​ថត​បាន​នៅ​ចំណុចដើម​ស្រល់ មុខ​ស្នាក់ការ​របស់​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មាន​ថត​ជាប់​ទាំង​រូប​ប៉ូលិស​ទៀតផង ដែល​ប្រចាំការ​នៅ​ក្រុង​សែន​មនោ​រម្យ​នៃ​ខេត្ត​មណ្ឌល​គី​រី បានត្រឹមតែ​រាប់​ក្បាល​ឡាន​យកលុយ​។ ពលរដ្ឋ​បញ្ជាក់ថា ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ដែលមាន​ស្នាក់ការ​នៅ​កន្លែង​នោះ​តែម្ដង គេ​មិនដែល​ឃើញ​មន្ត្រី​រូបនោះ​បង្ក្រាប់​ម្តងណា​ឡើយ​៕

ដោយ​` ប៊ូ​ស្រា​

photo_2016-02-28_16-35-56 photo_2016-02-28_16-35-45 photo_2016-02-28_16-35-43