ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៧កុម្ភៈឆ្នាំ២០១៦នេះក្រោមការឧបត្ថម្ភពីក្រុមហ៊ុនសែលខាតប្រព័ន្ធទូរស័ព្ទឈានមុខគេក្នុងប្រទេសកម្ពុជានិងស្ពន់ស័រដទៃៗទៀតគឺសរុបប្រមាណជា៥០០០នាក់ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡា(បាខែមកម្ពុជា)អង្គការវិទ្យាស្ថានបើក
ទូលាយនិងអង្គការយូសេធ។តាមការបង្ហាញពីលោកសៀនសុវណ្ណាសាកលវិទ្យាធិការនៃ សាកលវិទ្យាល័យសៅ អ៊ីសអេសៀបានឱ្យដឹងថា៖ការរៀបចំសិក្ខាសាលាស្តីពីកម្មវិធីចែករំលែកចំណេះដឹងជុំវិញបច្ចេកវិទ្យាទេសចរណ៍និងបដិសណ្ឋារកិច្ច(Barcamp Angkor 2016)ដល់បណ្តាសិស្សនិស្សិតនិងគណៈគ្រប់គ្រងវិទ្យាល័យនៅក្នុងខេត្តសៀមរាប គឺជាការផ្តល់ឪកាសដល់សាស្ត្រាចារ្យនិស្សិតសិស្សានុសិស្សនិងយុវជននៅក្នុងខេត្តសៀមរាបដើម្បីទទួលបានចំណេះដឹងនិងអត្ថប្រយោជន៍អំពីគំនិតថ្មីៗក្នុងការអភិវឌ្ឍន៍ឆ្នៃប្រឌិតទៅលើវើបសាយនិងទូរស័ព្ទ ,បច្ចេកទេសតិចនិច្ចសម្រាប់អនុវត្តន៍លើបច្ចេកវិទ្យា ,ការជួបជាមួយអ្នកនិយមបច្ចេកវិទ្យាអ្នកប្រើប្រាស់អ៊ីនធឺណែតអ្នកអភិវឌ្ឍន៍កម្មវិធីអ្នកទីផ្សារនិងម្ចាស់អាជីវកម្មដែលជាឱកាសមួយសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយវាគ្មិននិងអ្នកចូលរួមមកពីបណ្តាខេត្ត.ក្រុងក្នុងប្រទេសកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់អាស៊ានសម្រាប់អាជីវកម្មនិងឱកាសការងារស្របពេលដែលប្រទេសកម្ពុជាយើងបានក្លាយជាសមាជិកនៃសហគមន៍សេដ្ឋកិច្ចអាស៊ានតាមរយៈការធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានកាលពីថ្ងៃទី៣១ធ្នូឆ្នាំ២០១៥កន្លងមកនេះ។ហើយ កិច្ចដំណើការបច្ចេកវិទ្យាព័ត៌មានវិទ្យាការផ្តល់ព័ត៌មានការប្រាស្រ័យទាក់ទងគ្នានិងការសិក្សាស្រាវជ្រាវដើម្បីពង្រីកចំណេះដឹងជាដើម។ឯកឧត្ត.ពៅពិសិទ្ធអភិបាលរងខេត្តសៀមរាបបានសម្តែងការគាំទ្រចំពោះការផ្តួចផ្តើមឱ្យមានកម្មវិធីចែករំលែកចំណេះដឹងជុំវិញបច្ចេកវិទ្យាទេសចរណ៍និងបដិសណ្ឋារកិច្ច(Barcamp Angkor 2016)ដល់បណ្តាសិស្សនិស្សិតនិងគណៈគ្រប់គ្រងវិទ្យាល័យនៅក្នុងខេត្តសៀមរាបដែលកត្តានេះគឺពិតជាបានជំរុញឱ្យដំណើការទីផ្សារនៅលើសហគមន៍សេដ្ឋកិច្ចអាស៊ានផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាតាមរយៈការណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាដែលជាសមាជិកអាស៊ានមួយដែរនោះមានការវិវឌ្ឍន៍ស្មើរមុខស្មើរមាត់នៅលើកឆាកអន្តរជាតិនិងសកលលោកទាំងមូល។លោក.ពៅពិសិដ្ឋបានបន្តទៀតថា ក្នុងនាមអាជ្ញាធដែនដីខេត្តសៀមរាបបានផ្តល់នូវបទពិសោធន៍ដែលលោក.មានសំរាប់ជាត្រីវិស័យនិងជាផ្លូវនាំដល់សិស្សានុសិស្សនិស្សិតនិងសាស្ត្រាចារ្យទាំងអស់ដែលមានវត្តមាននៅក្នុងកម្មវិធីនេះបន្តខិតខំនិងស្វែងយល់នូវចំណេះដឹងទាំងនេះដើម្បីអភិវឌ្ឍន៍ខ្លួនផងនិងដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងផងតាមរយៈកម្មវិធីនៃការចែករំលែកចំណេះដឹងជុំវិញបច្ចេកវិទ្យាទេសចរណ៍និងបដិសណ្ឋារកិច្ចដែលរៀបចំឡើងដោយសាកលវិទ្យាល័យសៅអ៊ីសអេសៀ។ហើយសម្រាប់ពេលខាងមុខលោក.ក៍សង្ឃឹមថាប្រទេសកម្ពុជា
យើងនិងមានការរីកចម្រើនដូចបណ្តាប្រទេសនានានៅលើសកលលោក៕ដោយ ប៊ុត សាម



































