ព្រះវិហារៈ យុវជន២នាក់បានជិះម៉ូតូក្នុងល្បឿនផ្តាច់ព្រលឹង ព្រលះដើមឈើរលត់ជីវិតយ៉ាងអាណោចអាធ័ម កាលពី វេលាម៉ោង ៦.១៣នាទី( ស្របពេលដែលចាស់បុរាណនិយាយថា ជាពេលគោចូលក្រោល គឺជាពេលវេលាអន្តរាយ) បានធ្វើឲ្យបុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ត្រង់ចំនុច គោកខ្មោច ភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
តាមសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថាមុនពេលកើតហេតុ បុរសទាំងពីរបានបើកម៉ូតូយ៉ាងលឿនពីទិសកើតមកទិសខាងលិច ក្នុងល្បឿនលឿនដូចព្យុះ ខណៈពេលស្ថានភាពស្រអាប់ មើលមិនសូវឃើញរៀបនឹងងងឹត លុះមក ដល់ចំនុចកើតហេតុជាផ្លូវកោង អ្នកបើកម៉ូតូមិនបានបទតាមផ្លូវ បែរជាបើកតំម្រង់ដើមឈើបុកយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំងពីនាក់ ដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ ។
អ្នកបើកបរ ឈ្មោះសុកមុចភេទប្រុសឣាយុ18 ឆ្នាំនៅភូមិក្តាក់ឃុំត្បែងពីរស្រុកគូលែនខេត្តព្រះវិហារ បានបើកម៉ូតូ 012 ពណ៍ខ្មៅផ្លាក់លេខព្រះវិហារ1A-7234 ចំណែកអ្នករួមដំណើរឈ្មោះ រ៉ាន តាប ភេទ ប្រុសឣាយុ19ឆ្នាំនៅភូមិស្បាលឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ក្រោយពីហេតុហេតុ លោកនាយមេប៉ុស្តិ៍រដ្ឋបាល បានចុះមក ត្រួតពិនិត្យ នៅទីតាំងកើតហេតុ រួចបាន់ថា ករណីបណ្តាលឲ្យស្លាប់ក្នុងហេតុការគ្រោះថ្នាក់នេះ បញ្ហាមកពីមិនបានប្រុងប្រយ័ត្នក្រោយមកក៏បានប្រគល់សាកសពទាំពីរនាក់បានប្រគល់ជូនម៉ែឪ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយ សាម ឡុំ




































