ក្រុមហ៊ុន​ទ្រី​ភាព​ជាប់​លំដាប់ថ្នាក់ ខាង​បំផ្លាញ​ព្រៃឈើ មេព្រៃ​ខ្លបខ្លាច​ដូច​កូនកណ្តុរ

0

​ខេត្តព្រះវិហារ ៖ គួរអោយ​អនិច្ចា​រ្យ ជីវិត​អ្នកក្រីក្រ អ្នកស្រែ អ្នកចំការ​ភាគច្រើន បានត្រឹមតែ​ខ្ញុំគេ ជាប់គុក​ជាប់​ច្រ​វ៉ា​ក់​ក៏​ជាប់​ជំនួស​គេ តែ​នាយទុន​បែរជា​ដេក​អេះ​ពោះ គ្រាន់តែ​បញ្ជា​មាន​សេនាឆ្វេង​ស្តាំ ចាំ​បញ្ជា ចាំ ចង្អុល តែ​អ្នកក្រីក្រ​តែ​ហ៊ាន​លូកដៃ​ក្នុង​ព្រៃឈើ និង​ត្រូវ​មានទោស​ទាន់​ជាពុំខាន​ឡើយ ។​ ​

ជាក់ស្តែង​កាលពី​ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៤ ប្រជាពលរដ្ឋ​ក្រីក្រ សុំ​មិន​ប​ញ្ជេ​ញ​ឈ្មោះ បាន​ស៊ីឈ្នួល ដឹកឈើ​ធ្ន​ង​ចេញពី​ព្រៃ ស្ថិតនៅ​ក្នុងភូមិ​សង្គម​ថ្មី ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ តាមរយះ​គោយន្ត​កន្ត្រៃ ក្នុង​១ ជើង​ទទួលបាន​ប្រាក់ ៦​ម៉ឺន​រៀល បាន​ដឹកជញ្ជូន​មក​កន្លែង ស្តុ​ប​ឈើ​ជាច្រើន​រយ​ម៉ែត្រគូប របស់​ក្រុមហ៊ុន​ទ្រី ភាព ដែលជា​កន្លែង​លើក​ឈើប្រណិត​ទាំងនេះ​ដាក់​លើ​រថយន្ត ដោយ​រថយន្តស្ទូច​ឡើង ដែល​បានបញ្ជាក់ ឲ្យ​ឃើញថា សកម្មភាព​របស់​ក្រុមហ៊ុន​ទ្រី​ភាព មិនមាន​សមត្ថកិច្ច​ណា ហ៊ាន​ចេញមុខ​ក្អក​នោះទេ បែរជា នាយ​អធិការ​ខាងជើង​បឹង​ទន្លេសាប និង​នាយខ​ណ្ទ​ព្រះវិហារ ខ្លាច​ឡើង​រួញ បណ្តែតបណ្តោយ​ឲ្យ​ក្រុមហ៊ុន នេះ​ធ្វើ​សកម្មភាព ដោយ​គ្មាន​មាន​ជំនាញ​ណា​មក​មើល​ឡើយ ។​ ​

សកម្មភាព​លើក​ឈើ​រាប់រយ​ម៉ែត្រគូប លើកដាក់​លើ​ឡាន​របស់​ក្រុមហ៊ុន​ទ្រី​ភាព ដែល​មានតែ​មេការ ខាង​ឡាន ឈ្មោះ មាស ឈរ​ចាំ​បញ្ជា​ឲ្យ​កម្មករ​លើក​ឈើប្រណិត​ដាក់​លើ​ឡាន ដោយ​ពុំ​ព្រឺរោម​បន្តិច​ឡើយ ដោយសារតែ​ក្រុមហ៊ុន​នេះ បាន​អែបអាង​ធ្វើ​អជីវ​កម្ម​ឈើ​នៅក្នុង​ក្រុមហ៊ុន តែ​ផ្ទុយទៅវិញ រថយន្ត​ដឹកជញ្ជូន របស់​ក្រុមហ៊ុន​ទ្រី​ភាព ដាក់​កំលាំង​ឲ្យ​ចាំ​ប្រមូល​ទិញ​ឈើ ពី​ក្នុងព្រៃ​គ្រប់​គោលដៅ ក្នុង​ទឹកដី​ខេត្តព្រះវិហារ ហើយ​បាន​លើក​ឈើ​ទាំងនោះ​ដាក់​ឡាន តែឯងៗ​ដោយ​មិន​រំខាន​ដល់ សមត្ថកិច្ច​កងរាជអាវុធហត្ថ ប៉ូលិស និង​មេព្រៃ បរិស្ថាន ដែល​សកម្មភាព​ទាំងនេះ ពុំមាន​ការ​វាស់​ឈើ និង​កាត់​ប៉េសេ​អ្វី​ទាំងអស់ ។​

​សកម្មភាព​នេះ​វា​បាន​ផ្ទុយ​ពី​អ្នកក្រីក្រ តូចតាច ចងបាន​ផ្ទះ​ឈើ​មួយ​ខ្នង ទិញ​ផ្ទះ​ចាស់​អ្នកភូមិ មុន​ហ្នឹង​លើ ផ្ទះ​ចាស់​នោះ​ឡើង​ឡាន ទាល់​តែមាន​មេព្រៃ មក​ថតរូប វាស់​ផ្ទះ កាត់ចេញ​ជា​ចំនួន​ម៉ែត្រ តែ​ហ៊ាន​លាយ​ឈើ ថ្មី​ត្រឹម​តេ​១០ សម្រាប់ធ្វើ​ផ្ទះ អស់លោក​មេព្រៃ និង​ទាំង​អ្នកជំនាញ មិន​អ្នក​មិនមែន​ជំនាញ មក​រោម​ជញ្ជក់ ឈាម​រករឿង​ដាក់គុក​ដាក់ច្រវ៉ាក់ ដែល​មា​ប​ឆ្លុះ​ប​ញ្ជាំ​ង​ឲ្យ​ឃើញ​ពី​សកម្មភាព ក្រុមហ៊ុន​របស់លោក ទ្រី​ភាព ដែល​លើក​ឈើប្រណិត រាប់រយ​ម៉ែត្រគូប និង​សុទ្ធតែជា​ឈើ​មាន​តំលៃ តែ​បែរជា​គ្មាន​ជំនាញ​ណា​មក​មើល ។​ ​តាម​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា មិនមែន​ត្រឹមតែ​ស្រុក​សង្គម​ថ្មី​នោះទេ គឺមាន​ស្រុក​ជាច្រើន​ទៀត​ក្នុង​ខេត្ត ព្រះវិហារ ក៏ដូចជា​ស្រុក​ដ៏​ទៃ ក៏ដូចជា​ខេត្ត​ដ៏​ទៃ​ដែរ គឺ​ក្រុមហ៊ុន​នេះ បានធ្វើ​សកម្ម​ភាពមិន​ខុសគ្នា​នោះទេ ចំនែក​បណ្តាញ​សារពត៌មាន ក្នុងស្រុក​ត្រូវបាន​គេ​បិទមាត់​អស់ហើយ ខ្លះ​បាន​តិច ខ្លះ​បាន​ច្រើន តាមតែ​មេកា កិបកេង ពី​បី​ជាន់​ពីលើ​ទៀត សូម​រងចាំ​ភាគ​បន្ត ពត៌មាន ក្រុមហ៊ុន​ជាប់​លំដាប់ថ្នាក់ បំផ្លាញ​ព្រៃឈើ ។​ ​CAM03158CAM03153 CAM03154 (1) CAM03154 CAM03155 CAM03156