ឧត្តរមានជ័យ៖.ប្រជាពលរដ្ឋខ្មែរម្នាក់ បានស្លាប់បាត់បង់ជីវិត្ត នៅក្នុងមន្ទីរពេទ្យ ស្រុកបានគ្រួត ខេត្តបុរីរុាំ ប្រទេសថៃ ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនមកវិញតាមច្រកជប់គគី កាលពីវេលាម៉ោង១០និង៥០នាទីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៦។សមត្ថកិច្ចទំនាក់ទំនងកម្ពុជា-ថៃ នៅប្រចាំច្រកជប់គគី បានអោយដឹងថា សាកសពជនរងគ្រោះនោះ មានឈ្មោះ ស៊ូន ទីន ភេទស្រី អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិរុងរឿង ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលបានចូលទៅសំរាព្យាបាលជំងឺ នៅមន្ទីរពេទ្យ ស្រុកបានគ្រួត ខេត្តបុរីរុាំ ប្រទេសថៃ កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៦ តាមច្រកព្រំដែន ជប់គគី-សាយតាគូ នៅពេលបច្ចុប្បន្ន សមត្ថកិច្ចយើង សពត្រូវបានប្រគល់ឲ្យសាច់ញ្ញាតិ យកទៅធ្វើបុណ្យ តាមប្រពែណី៕




































