នារី​ក្មេងៗ​ជនជាតិ​វៀតណាម​៥​នាក់​លក់​កាហ្វេ​បំរើសេវា​ផ្លូវភេទ​នៅ​ទីរួមស្រុក​អូ​រយ៉ា​ដាវ

0


​ខេត្តរតនគិរី​៖ នារី​ក្មេងៗ​ជនជាតិ​វៀតណាម​៥​នាក់​ត្រូវ​នគរបាល​អន្ត​ប្រវេសន៍​បញ្ជូនទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ កាលពី​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយសារ​នារី​ទាំង​៥​នាក់​នេះ​មក​លក់​កាហ្វេ​ហើយ​បំរើសេវា​ផ្លូវភេទ​ទៀត​។​​បើតាម​មន្ត្រីនគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ប្រាប់​ឲ្យ​ដឹងថា​នារី​ក្មេង​ជនជាតិ​វៀតណាម​ទាំង​៥​ខាងលើ​នោះមក​បំរើកា​រងារ​ក្នុង​ហាង​កាហ្វេ​នៅ​ទីរួមស្រុក​អូរ​យ៉ា​ដាវ ស្នាក់នៅ​គ្មាន​វី​សា និង​ប័ណ្ណ​សំគាល់​ការងារ ហើយក៏​ប្រកបមុខរបរ​សេវា​ផ្លូវភេទ​ផងដែរ​ទើប​នគរបាល​អន្តោប្រវេសន៍​បញ្ជូនទៅ​ប្រទេស​វៀតណាម​វិញ​។IMG-20160229-WA0058

​រីឯ​ម្ចាស់​ហាង​កាហ្វេ​ជនជាតិ​វៀតណាម​ឈ្មោះ ង្វៀន ធី​ថា​ញ់​ម៉ា​យ មាន​លិខិត​អនុញ្ញាតិ​ប្រក​អាជីវកម្ម​សេវាកម្ម ពាណិជ្ជកម្ម ចុះហត្ថលេខា​ដោយ​លោក​ភួ ធា​ឡុំ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តរតនគិរី​កាល​ពិ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅ​។
​ក្រៅពី​ហាង​កាហ្វេ​បង្កប់​សេវា​ផ្លូវភេទ​មាន​ម្ចាស់​ហាង​ឈ្មោះ​ង្វៀន ធី​ថា​ញ់​ម៉ា​យ​នេះ នៅ​ទីរួមស្រុក​អូ​រយ៉ា​ដាវ​គេ​សង្កេតឃើញ​មាន​ហាង​កាហ្វេ​បង្កប់​សេវា​ផ្លូវភេទ​៤-៥​កន្លែង​ផ្សេងទៀត ដែលមាន​ស្ត្រី​ជនជាតិ​វៀតណាម​ក្មេងៗ​កំពុង​បំរើសេវា​ផ្លូវភេទ ប៉ុន្តែ​មិនទាន់​បង្ក្រាប់​។IMG-20160229-WA0063

​ដោយឡែក​នៅ​ទីរួមស្រុក​បរ​កែវ​២-៣​កន្លែង និង​នៅ​ទីរួមស្រុក​កូន​មុំ​១​កន្លែង​ផងដែរ​គឺ​ជួល​ផ្ទះ​លោក​ភោគ បូរិទ្ធ អធិការ​ស្រុក​កូន​មុំ​ធ្វើ​ខ្នងបង្អែក ហាង​កាហ្វេ​ខាងលើនេះ​លក់​កាហ្វេ​បង្កប់​សេវា​ផ្លូវភេទ​គ្រប់ៗ​ហាង​តែម្តង​។ នេះហើយ​ជា​មុខរបរ​របស់​ជនជាតិ​វៀតណាម​ដែល​ប្រកបរ​មុខរបរ​អាជីវ​កម្ម​យក​ឡេះ​លក់​កាហ្វេ​តែប៉ុណ្ណោះ តែ​ធាតុពិត​បំរើ​ផ្លូវភេទ​ច្រើនជាង​។
​សកម្មភាព​បើកហាង​កាហ្វេ​បង្កប់​សេវា​ផ្លូវ​នៅ​ខេត្តរតនគិរី​នេះ ដែល​ប្រជាពលរដ្ឋ​សំណូមពរ​អោយ​សមត្ថកិច្ច​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់លើ​មេត្តា​ចុះបង្ក្រាប​ព្រោះ​វា​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​និង​សេចក្តី​ថ្លៃ​ថ្លូ​រ​របស់​ស្ត្រី​ខ្មែរ​៕\IMG-20160229-WA0061