​ខ្លោងទ្វារវត្ត​រស្មី​ជ័យ​ឧ​ត្ត​ម​បេង ត្រូវបាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ថ្ងៃទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ខ្លោងទ្វារវត្ត​រស្មី​ជ័យ​ឧ​ត្ត​ម​បេង ត្រូវបាន​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ស្ថិតនៅ​ភូមិ​បេង ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោម​អធិបតីភាព​លោក ឃិន ញ៉ា​ណ ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​មន្ត្រីរាជការ​នៅ​ជុំវិញ​ស្រុក មាន​ប្រជាពលរដ្ឋ អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស តាជី យាយជី​និង​កងកម្លាំង​សមត្ថកិច្ច​ទាំងបី​ប្រភេទ ចូលរួម​សរុប ចំនួន​៥៦២​នាក់​។​លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ឲ្យ​ដឹងថា នៅក្នុង​ពិធី​សម្ភោ​ធ​ខ្លោងទ្វារវត្ត​រស្មី​ឧ​ត្ត​ម​បេង​នោះ លោក ឃិន ញ៉ា​ណ ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក បាន​ជូន​ថវិកា​ដល់​ចូលរួម​ផងដែរ លោកគ្រូ អ្នកគ្រូ ចំនួន​៣០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២០០០០​រៀល សិស្សានុសិស្ស​៣០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៥០០០​រៀល និង​ប្រជាពលរដ្ឋ​ចូលរួម ចំនួន​១០០​នាក់​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​១០០០០​រៀល​ទៀតផង​៕IMG_1469 IMG_1468 IMG_1467 IMG_1466 IMG_1465