​ព្រះគ្រូ​ចៅអធិការ​វត្ត​យាយ​ទេព​ក្រុង​កំពង់ឆ្នាំង ចែក​អំណោយ​សម្ភារៈ​សិក្សា​ដល់​សិស្ស​នុ​សិស្ស​ចំនួន​២០០​នាក់​ក្នុង​សាលាបឋមសិក្សា​ហ៊ុនសែន​កំពង់​អុស​​

0

​ខេត្តកំពង់ឆ្នាំង​៖ ព្រះអង្គ ព្រហ្ម នរៈ​សិ​ដ្ឋ ព្រះចៅអធិការ​វត្ត​យាយ​ទេព​ក្រុង​កំពង់ឆ្នាំង បាន​មាន​សង្ឃដីការ​ផ្តាំផ្ញើ​ដល់​ក្មួយៗ​សិក្សា​នុ​សិស្ស​អោយខិត​ខំរៀន​សូត្រ ដើម្បី​តបស្នង​សងគុណ ដល់​មាតាបិតា​ដែល​ខិតខំ​ថែរក្សា​ជួយ​ចិញ្ចឹម​អោយ​ក្មួយៗ​បាន​រៀន​សូត ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី​សម្រាប់​ប្រទេសជាតិ និង​ក្រុមគ្រួសារ​ទៅ​អនាគត ហើយ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​សូម​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​ដែល​បំផ្លាញ​ខ្លួន បំផ្លាញ​គ្រួសារ និង​សង្គមជាតិ​។ S3970834
​ ​ព្រះអង្គ​ព្រហ្ម​នរៈ​សិ​ដ្ឋ​ព្រះចៅអធិការ​វត្ត​យាយ​ទេព​ក្រុង​កំពង់ឆ្នាំង​បាន​មាន​សង្ឃដីការ​បែបនេះ​នៅ​រសៀល​ថៃ្ង​ទី​២៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ក្នុងពេល​និមន្ត​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​សំភារៈ​សិក្សា​ទៅ​ចែ ក​ជូន​ដោយផ្ទាល់​ដៃ​ជូន​សិស្ស​នុ​សិស្ស​ចំនួន​២០០ នៅ​សាលាបឋមសិក្សា ហ៊ុនសែន កំពង់​អុស​ស្ថិតក្នុង​ភូ មិ​កំពង់​អុស ឃុំ​កំពង់​អុស ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ដែលជា​អំណោយ​របស់​សប្បុរសជន​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត ដោយមាន​ការចូល​រូ​ម​លោក វ៉ាន់ សុ​ទ្ធី អនុប្រធាន​មន្ទីរ​ធម្មការ​ខេត្ត លោក ចក់ កែវ​ចំរើន តំ ណា​ង​មន្ទីរ​សង្គមកិច្ច​ខេត្ត លោកនាយក​សាលា លោក​គ្រួ​អ្នកគ្រូ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​S3970839
​ ​លោក កែវ សារឹម​ថា នាយក​សាលាបឋមសិក្សា​ហ៊ុនសែន​កំពង់​អុស​បានអោយដឹងថា​៖ សិស្ស​ដែល​បានមក​ទទួល​អំណោយ​សំភារៈ​សិក្សា​នៅថ្ងៃនេះ មាន​ចំនួន​២០០​នាក់ លោកគ្រូ​អ្នកគ្រូ​ចំនួន​៥​នាក់​ដោយ សិស្ស​ម្នាក់ៗ​ទទួលបាន​សៀវភៅ​៣​ក្បាល​, ប៊ិច​២​ដើម មី​១​ក​ញ្ចា​ប់ ចំណែក​ព្រះសង្ឃ​លោកគ្រូ​អ្នកគ្រូ​និង​អាជ្ញាធរ​មូលដ្ឋានចំនួន​១៤​អង្គ​/​នាក់​ក្នុង​មួយអង្គ​និង​ម្នាក់​ទទួលបាន​បច្ច័យ និង​ថវិកា​៤​ម៉ឺន​រៀល​ផងដែរ​។​ដោយឡែក​ព្រះចៅអធិការ​វត្ត​យាយ​ទេព ក៏បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​១៥០​គីឡូក្រាម គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ដល់​គ្រូ​ដែល​ស្នាក់នៅ​បង្រៀន​ក្នុង​សាលា​សំរាប់​ហូបចុក​ប្រចាំថ្ងៃ និង​ឧបត្ថម្ភ​ស៊ីម៉ង់ត៍​ចំនួន​១​តោន​សំរាប់​សាងសង់​សា​លាម​ត្តេ​យ្យ​កំពង់​អុស និង​សំភារៈ​សិក្សា​មួយចំនួនទៀត​សំរាប់​ទុក​ប្រើប្រាស់​នៅ​ទីចាត់ការ​សាលា​ផងដែរ​។​S3970845
​ ​លោក វ៉ាន់ សុ​ទ្ធី អនុប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត បាន​លើកឡើងថា​ ៖  ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានធ្វើអោយ​ប្រទេសជាតិ​មាន​ស្ថេ​ភាព សុខសន្តិភាព នៅ​គ្រប់​ទីកន្លែង​កត្តា​ទាំងអស់នេះ​បានធ្វើអោយ​ប្រទេសជាតិ​មា ន​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ នៅក្នុង​នោះ​វិស័យ​អប់រំ​សិក្សាធិការ និង​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​ជាតិ​ក៏មាន​ការរីកចំរើន​គួរអោយ​មោ​ទ​នះ​ផងដែរ​។ S3970810
​នៅក្នុង​ពិធី​ចែក​អំណោយ​នេះ លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោកគ្រូ​ចៅ​អ​ធិ ការ​វត្ត​យាយ​ទេព និង​សប្បុរសជន​ជា​ម្ចាស់​អំណោយ​ទាំងអស់ ដែល​បាន​លះបង់​នៅ​ថវិការ​និង​ធនធាន ក្នុងការ​ជួយឧបត្ថម្ភ​ដល់​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ដើម្បី​លើកស្ទួយ​ដល់​វិស័យ​អប់រំ សំដៅ​បង្កើន​ធនធានមនុស្ស​សំរាប់​កសាង​ប្រទេសជាតិ​អោយមាន​ការរីកចំរើន​ទៅ​អនាគត​៕
​ ​