ជិត​១៤​ឆ្នាំ សាលា​បាយ ( សាលារៀន​ផ្នែក​សណ្ឋាគារ​និង​ភោជនីយដ្ឋាន ) បានផ្តល់​ការបណ្តុះបណ្តាល​សម្រាប់​យុវជន យុវនារី​កម្ពុជា​ក្រីក្រ ចំនួន​ជាង ១ ៣០០​នាក់

0


ខេត្តសៀមរាប នេះ​គឺជា​សេចក្តី​បង្ហាញ​បញ្ជាក់​របស់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងឱកាស​នៃ​ការបើក​សម្ពោធ​ទីតាំង​ថ្មី​របស់​សាលា​បាយ របស់​អង្គការ​អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​បារាំង ដែលមាន​ឈ្មោះថា អង្គ​ការជួយ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ក្រុង​សៀមរាប ជាមួយនឹង​ការវាយតម្លៃ​ថា ៖ សាលា​បាយ បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក​ម្ព​ជា ជួយ​រំលែក​បន្ទុក នៃ​ការកសាង​ធនធានមនុស្ស ដែលជា​ក្តា​ដ៏​សំខាន់បំផុត ដើម្បី​អភិវឌ្ឃន៍​សង្គម និង សេដ្ឋកិច្ច​របស់​ប្រទេសជាតិ ។
នៅក្នុង​ពិធី​សម្ពោធ​នេះ ក៏មាន​វត្តមាន​ចូលរួម​ផងដែរ លោក​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​ការងារ និង ក្រសួងទេសចរណ៍ រួមទាំង​ភ្ញៀវ​បរទេស​ជាច្រើន​នាក់ ។​AA813101.Still005  AA813101.Still003
លោកស្រី Emmanuelle Dethomas​តំណាង​អង្គ​ការជួយ​កម្ពុជា មានប្រសាសន៍ថា ៖ ៣២​ឆ្នាំ​កន្លងមកហើយ ដែល​អង្គ​ការជួយ​កម្ពុ​ជា មាន​វត្តមាន​ជាមួយ​ប្រជាជន​កម្ពុជា ហើយ​ឆ្នាំ​២០១៦​នេះ គឺជា​ឆ្នាំ​ដ៏​ល្អ​មួយ សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​សាលា​បាយ នៅក្នុង​ខេត្តសៀមរាប ។ សាលា​បាយ បាន​បង្កើតឡើង​នៅលើ​ទីតាំង​ចាស់ ( ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ )​នៅក្នុង​ឆ្នាំ​២០០២ ជាមួយនឹង​ក្តី​សុ​បិ​ន្ត​ជាច្រើន គឺ​ការជួយ​យុវជន​កម្ពុជា ឲ្យ​គេច​ផុតពី​ភាពក្រីក្រ និង ហា​នី​ភ័យ​ផ្សេងៗ រួមមាន​ការជួញដូរ​មនុស្ស​ជាដើម ជាមួយនឹង​ការគោរព​គោលការណ៍​រក្សា​សកម្មភាព​មនុស្សធម៌ ជាមួយ​ប្រជាជន​ក្រីក្រ​បំផុត តាមរយៈ​ការអប់រំ​និង​ការអភិវឌ្ឍន៍ ។ លោកស្រី​បន្តថា ៖ ដោយសារតែ​មានបំណង​ចង់​ពង្រីក​សាលា​បាយ ឆ្លើយតប​តាម​កំណើន​សិស្ស ចាប់តាំងពី​ឆ្នាំ​២០១១​មក សាលា​បាយ​ដែល​ទើបនឹង​កសាង​ថ្មី​នេះ គឺជា​ក្តី​សុ​បិ​ន្ត​លើក​ទី​២ ដើម្បី​សម្រេច​បំណង រៀបចំ​កម្មវិធី​បង្រៀន​បែប​សម័យ​ទំនើប បំពេញ​តាម​សេចក្តីត្រូវការ​រប​ស់បុ​គ្គ​លិ​ក ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​នូវ​ការចាប់អារម្មណ៍​ផងដែរ ចំពោះ​របាយការណ៍​រប​ស់លោក​នាយក​សាលា​សណ្ឋាគា​រ​និង​ភោជនីយដ្ឋាន (​សាលា​បាយ ) ដែល​បង្ហាញ​ឲ្យ​ដឹងថា ៖ អង្គ​ការជួយ​កម្ពុជា បាន​ទិញ​ដី​ទីតាំង​ថ្មី​នេះ និង​បាន​កសាង​អាគារ បំពាក់​គ្រឿង​សម្ភារៈ​ផ្សេងៗ ចំណាយ​អស់​ថវិកា​អស់ ១​លាន ៣​សែន ៤​ម៉ឺន ៥​ពាន់​ដុល្លា​សហរដ្ឋអាមេរិក ។ AA813101.Still004
លោក បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ចំពោះ​សាលារៀន​ផ្នែក​សណ្ឋាគារ​និង​ភោជនីយ៍ដ្ឋាន (​សាលា​បាយ ) ដែល​បានផ្តល់​ការបណ្តុះបណ្តាល​ដល់​សិស្ស​ក្រីក្រ​ដោយ​ឥតគិតថ្លៃ ព្រមទាំង​ផ្តល់ សម្ភារៈ​សិក្សា អាហារ កន្លែង​ស្នាក់នៅ ឯកសណ្ឋាន ទោចក្រយាន ថ្នាំពេទ្យ ពេញ​១​ឆ្នាំ និង​បាន​ឧបត្ថម្ភ​ថវិកា ក្នុង​ម្នាក់់ៗ ២៥ ដុល្លា សម្រាប់​ការចំណាយ​ប្រចាំខែ ។ ចំណាប់អារម្មណ៍​បន្ថែម​នោះ​គឺ សាលា​បាន​សហការ​ជាមួយ​សណ្ឋាគារ​លំដាប់​ខ្ពស់​ប្រមាណ​ជា ១៨​សណ្ឋាគារ ដើម្បី​ឲ្យ​សិស្ស​បាន​អនុវត្ត​ជំនាញ ពិត ជា​រៀងរាល់ខែ ហើយ​ក្រោយពី​បានបញ្ចប់​ការសិក្សា សិស្ស​ទាំងនោះ​ទទួលបាន​ការងារ​ធ្វើ ១០០% ៕ AA813101.Still002