ស្ទឹងត្រែង៖ស្ថានីយជញ្ជីងថ្លឹងរថយន្តអូរពងមាន់បានធ្វើការរឹតបន្តឹងទៅលើរថយន្តដឹកលើសទម្ងន់កំណត់ ក្រោយពីមានស្ពានដែក មួយកន្លែងក្នុងស្រុកឆ្លូង ខេត្តក្រចេះបានបាក់ និងស្ពានអ្នកលឿងបានរងការខូចខាត ដោយរថយន្តធន់យក្យដឹកអង្ករ ផ្ទុករហូត៧០តោន ត្រូវបានប្រមុខរដ្ឋាភិបាន
អោយតាមចាប់ដើម្បីចាត់វិធានការតាមច្បាប់។ក្នុងការរឹតបន្តឹងទៅលើរថយន្តដឹកលើសទម្ងន់កំណត់រយៈពេល២ថ្ងៃ គឺថ្ងៃទី២៨និងថ្ងៃទី២៩កុម្ភៈឆ្នាំ២០១៦នេះមានរថយន្តជាច្រើនគ្រឿង បានធ្វើដំណើរឆ្លងកាត់កន្លែងត្រួតពិនិត្យថ្លឹងរថយន្ត ក្នុងនោះជំនាញ បានរកឃើញរថយន្តចំនួនជាង ៣០គ្រឿង ត្រូវបានសមត្ថកិច្ចជញ្ជីងរកឃើញថា ផ្ទុកលើសទម្ងន់កំណត់និងបានអោយម្ចាស់សាងចេញទៅតាមប្រភេទរថយន្តដែលច្បាប់បានកណត់ ។លោកស គឹមណាតប្រធានមន្ទីរសាធារណៈការខេត្តបានអោយដឹថា រថយន្តដឹកដំឡូងមីដែលរកឃើញថា ផ្ទុកលើសទម្ងន់ទាំងជាង៣០គ្រឿង បានផ្ទុកលើសចាប់ពីជាង១០តោន រហូតជាង២០តោន ហើយរថយន្តដែលលើសទម្ងន់ លោកថាបើសិនជាធ្វើការផាពិន័យទៅតាមច្បាប់នោះ និងត្រូវបង់រហូត១០លានទៅជាង១០លានរៀល ឯណ្ណោះ។
លោកប្រធានមន្ទីរបានប្រាប់អោយដឹងទៀតថាដោយសារលោកបានឆ្លងទៅលោកអភិបាលខេត្តលោកមានការយល់យោគ ដល់បងប្អូនប្រជាកសិករផលិតដំឡូ ខំដាំដុះទទួលផលហើយលក់បានតម្លៃទាប ទើបលោកបញ្ជាអោយធ្វើការអប់រំដល់ពួកគាត់ បញ្ឈប់ការដឹកលើសទម្ងន់ និងមិនធ្វើការផាកពិន័យ។
លោកបន្តថាប្រមុខរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះប្រជាកសិករណាស់ តែបើសិនជាយើងមិនបានគិតពីបញ្ហានេះទេ ផ្លូវនិងត្រូវរងការខូចខាត ហើយផ្លូវទាំងអស់នេះ មិនមែនជារបស់អ្នកណាម្នាក់នោះទេ គឺជារបស់យើងទាំងអស់គ្នាដែលត្រូវចូលរួមថែរក្សា បើយើងមិនចូលរួមទេ មិនយូរប៉ុន្មានផ្លូវត្រូវខូច ធ្វើអោយបងប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការដឹកជញ្ជូនកសិផល និងចំណាយពេលវេលា អត់ប្រយោជន៍។លោកបានសំណូមពរដល់ម្ចាស់រថយន្តថា បើសិនជាផ្ទុកលើទម្ងន់គឺត្រឹមតែ៤ទៅ៥តោននោះស្ថានីជញ្ជីងនឹងមានការអព្យាស្រ័យ ហើយបើលើសនេះនិងត្រូវរើចេញមិនអនុញ្ញាត្តអោយទៅនោះឡើយ។ក្រោយពីមានការសំណូមពរពីលោកប្រធាមន្ទីរសាធារណៈការម្ចាស់រថយន្ត បានទទួលយកសំសំណូមពរនេះ បានសាងចេញទៅតាមការកំណត់របស់ស្ថានីយជញ្ចីង និងព្រមដឹក
ទៅតាមច្បាប់ការកំណត់៕



































