( វីដេអូ) ទួរគីកាលពីថ្ងៃពុធ នៅពេល ដែលក្ដីសង្ឃឹមពីជោគវាសនាកម្មករ ដែលជាប់នៅក្រោមដីក្រោយគ្រោះថ្នាក់ ផ្ទុះអណ្ដូងរ៉ែថាអាចនៅរស់រានមានជីវិត និងខណៈដែលអ្នកស្លាប់កើនដល់២៧៤ នាក់ហើយនោះ ។ នេះជាគ្រោះថ្នាក់ អណ្ដូងរ៉ែដ៏អាក្រក់បំផុតរបស់ទួរគី។ បាតុកររាប់ពាន់នាក់បានប៉ះទង្គិចជាមួយ ប៉ូលិសនៅកណ្ដាលទីក្រុងអង់ការ៉ា និង អីស្ទេនប៊ូល ដោយការចោទប្រកាន់ រដ្ឋាភិបាល និងឧស្សាហកម្មរ៉ែធ្វេស ប្រហែសព្រងើយកន្ដើយ ខណៈសហជីពធំ បំផុតក្នុងប្រទេសនេះអំពាវនាវឱ្យធ្វើ មហាបាតុកម្មនៅថ្ងៃព្រហស្បតិ៍។ នាយករដ្ឋមន្ដ្រី Tayyip Erdogan បានសន្យាបើកការស៊ើបអង្កេត ហើយ អាចរកឃើញមូលហេតុបណ្ដាលឱ្យ មហន្ដរ៉ាយនេះកើតឡើង ប៉ុន្ដែបាន បដិសេធថា រដ្ឋាភិបាលព្រងើយកន្លើយ ចំពោះបញ្ហាដែលបានកើតឡើងនេះ។
លោកErdoganបានធ្វើដំណើរទៅកាន់ ទីតាំងអណ្ដូងរ៉ែស្ថិតនៅភាគខាងលិច ទីប្រជុំជន Soma ខេត្ដ Manisa ដោយ សាច់ញាតិក្រុមគ្រួសារជនរងគ្រោះរាប់ រយនាក់នៅទីនោះបានស្រែកអំពាវនាវ ឱ្យលោកលាលែងពីតំណែង។ លោក ថ្លែងថានេះជាហេតុការណ៍គ្រោះថ្នាក់ ធំបំផុតក្នុងប្រវត្ដិសាស្ដ្រទួរគី។ លោក Erdogan បានថ្លែងថា មិន ទាន់ច្បាស់ពីអ្នកដែលនៅជាប់ក្រោមដី នោះឡើយ ប៉ុន្ដែទំនងជាមានកម្មករ ១២០នាក់ទៀតក្រោយហេតុការណ៍ផ្ទុះ កាលពីថ្ងៃអង្គារ ដែលបណ្ដាលមកពីចរន្ដ អគ្គិសនីនោះ។
សេចក្កីរាយការណ៍ពីក្រុមជួយសង្រេ្គាះបានប៉ាន់ប្រមាណថា កម្មករ នៅជាប់ក្រោមដីមានចំនួនច្រើនជាងនេះ។ លោក Tayyip Erdogan ហាក់មិន បានចាត់ទុក្ខហេតុការណ៍នេះក្នុងសភាព ធ្ងន់ពេកនោះទេ ដោយការប្រៀបធៀប គ្រោះថ្នាក់អណ្ដូងរ៉ែកើតមាននៅគ្រប់ទី កន្លែង គឺនៅចក្រភពអង់គ្លេសក្នុងឆ្នាំ ១៨៦២ ស្លាប់មនុស្ស២០៤នាក់ និងនៅ ឆ្នាំ១៨៦៤ ស្លាប់៣៦១នាក់ 9