ខេត្តឧត្តរមានជ័យ៖ជនសង្ស័យ១នាក់ត្រូវបានកម្លាំងជំនាញ ការិយ៉ាល័យគ្រឿងញៀនស្នងការនគរបាលខេត្តនិងកម្លាំងអន្តរាគមន៍ពិសេស ដឹកនាំដោយលោកវរសេនីយ៍ឯក ផេង តារា ស្នងការងទទួលផែនប្រឆាំងបទល្មើស ខេត្តឧត្តរមានជ័យ ចាប់ឃាត់ខ្លួនស្រ្តីម្នាក់ ខណះពេលកំពុងធ្វើសកម្ម
ភាពចែកចាយគ្រឿងញៀន ជនសង្ស័យ១នាក់ ចាប់ឃាត់ខ្លួននៅចំណុចផ្លូវក្ររ៉ាត់ក្រុង ស្ថិតនៅក្នុងបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឆែកឆេររកឃើញថ្នាំញៀន ចំនួន១៧គ្រាប់ កាលពីវេលាម៉ោង២១និង១៥នាទីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៦។លោកវរសេនីយ៍ឯក ផេង តារា ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងថា ការដែលចុះទៅ ចាប់បង្ក្រាប ករគ្រឿងញៀនខាងលើ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ .លោកវរសេនីយ៍ឯក ផេង តារា ស្នងការរង បានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួននោះ១ឈ្មោះកែម លាបភិរីន្ទ ភេទស្រី អាយ២០ឆ្នាំ រស់នៅភូមិ សង្កាត់ ខាងលើ ។ លោកវរសេនីយ៍ឯក ផេង តារា ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងទៀតថា វត្ថុតាងទាំងអស់រួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាwy)ចំនួន១៧គ្រាប់ បច្ចុប្បន្ន កំពុងកសាងសំណុំរឿ
បញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕



































